Contact me

Contact  me
 

Wednesday

យ៉ូណេស្កូជំរុញអោយមានការប្រើប្រាស់ពហុភាសារ ដើម្បីទទួលប្រយោជ៏រួម

0 comments


­
កាលពីថ្ងៃច័ន្ទទី២១ ខែ កុម្ភះ ឆ្នាំ ២០១២ នេះ អង្គការយូណេស្កូ​( UNESC ) បានអះអាងនៅទិវាថ្ងៃកំនើតនាំភាសារអន្តរជាតិ (IMLD) ថា ភាសារនានាសុទ្ធតែជាកេណ៏មរតរួមរបស់មនុស្សជាតិទាំងមូល ដែលពួកគេបានប្រើប្រាស់ដើម្បីប្រយោជ័រួមទាំងអស់គ្នា ។
ទីភ្នាក់ងារពត៏មាន ចិនស៊ិនហួបានឱដឹងនៅថ្ងៃអង្គារទី២១ថារ ដើម្បីរំលឹកដល់ពហុភាសាជាតិផ្សេងៗនៅក្នុងពិភពលោកនេះ នហាសន្តិបាទរបស់អង្គកាយូណេស្កូ បានធ្វើកាប្រកាសនូវកំនើតនៃភាសាអន្តរជាតិនេះ នៅអំឡុងខែ វិច្ឆកាឆ្នាំ១៩៩៩។បន្ទាប់ពីប្រកាសពីពភាសា ឆ្នាំ១៩៩៩មក ថ្ងៃ ទី ២១ ខៃកុម្ភះ ត្រូវបានគេប្រារព្ធធ្វើឡើងជារាងរាលឆ្នាំនៅលើពិភពលោកជារាងរាល់ឆ្នាំនៅលើពិភពលោក ដើម្បីលើកដំកើងភាសាវប្បធម៏ ប្រព័ន្ធអបរំពហុភាសារ ។
អគ្គនាយកអង្គការយូណេស្កូ លោក អ៊ីរីណា បូកូវ៉ាបានលើកឡើងថា "ភាសា គឺជាអត្តសញ្ញាណ ដើម្បីបញ្ជាក់ថា ខ្លួនយើងគឺជាអ្នកណា និងដើម្បីការពារភាសារបស់យើង យើងត្រូវតែខិតខំការពារវាដោយខ្លួនយើងផ្ទាល់"
បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជិតពាក់កណ្តាលភាសានៅលើពិភព លោក មានភាសាជាង .០០០ ភាសា អាចនឹងត្រូវបាត់បង់ខ្លះ នៅក្នុងចុងសតវត្សរ៍នេះ ដោយ៩៦ភាគរយ នៃភាសា គឺត្រូវបានគេប្រើប្រាស់ ចំណែកឯ៤ភាគរយផ្សេងទៀត អាចនឹងត្រូវបានគេលែងប្រើប្រាស់ទៀតហើយ នៅលើពិភពលោក។
ភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ភាសាមិនត្រឹមតែ ដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការ អភិវឌ្ឍ នៅក្នុងវប្បធម៌ចម្រុះ និងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងសមត្ថភាព ចំណេះ ដឹងនៅក្នុងសង្គម និងជួយថែរក្សាកេរ្តិ៍តំណែលវប្បធម៌ ព្រមទាំងផ្តល់ការអប់រំដ៏មានប្រសិទ្ធិភាព សម្រាប់មនុស្ស ទាំងអស់គ្នាផងដែរ។ ការប្រារព្ធពិធីនេះ គឺមានគោលដៅ ដើម្បីបង្ហាញការអប់រំរបស់ពហុភាសាអន្តរជាតិ។
លោក បូកូវ៉ា បានបន្តឲ្យដឹងថា "ពហុភាសាជាតិ គឺជាប្រព័ន្ធអប់រំ ដ៏មានគុណភាព សម្រាប់យើងទាំងអស់គ្នា នៅ ក្នុងការលើកកម្ពស់ សាមគ្គីភាព និងការប្រឆាំងនឹងការរើសអើងនានា ហើយក៏ដើម្បីបង្កើតទំនាក់ទំនងដ៏ពិតមួយ ពហុភាសាជាតិ គឺជាកេរមរតករួមរបស់យើង ហើយយើងត្រូវតែខិតខំថែរក្សាវា ដោយសារ វាងាយនឹងបាត់បង់ ខ្លាំងណាស់។ ពហុភាសា គឺជាធនធានមានជីវិត ដែលយើងប្រើប្រាស់វាជាប្រយោជន៍ សម្រាប់យើងទាំងអស់ គ្នា"៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                                                                        កែសម្រួលដោយ សោមផានិត

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១