Contact me

Contact  me
 

Monday

អំពីយើងខ្ញុំ

0 comments
ប្រិយមិត្តអ្នកអានជាទីគោរព និងជាទីរាប់អាន!
ជាដំបូងអនុញ្ញាតអោយខ្ញុំសំម្តែងនូវការស្វាគមន៍ និងអំណរ គុណក៏ជ្រាលជ្រៅបំផុតចំពោះប្រិយមិត្តអ្នកអានទាំងអស់ ដែលបាន ចូលទស្សនា ក៏ដូចជាអានប្លក់ ”ព័ត៌មានស្រុកខ្ញុំ” ។
ជាកិត្តយសណាស់ ដែលប្លក់ ”ព័ត៌មានស្រុកខ្ញុំ” បានទទួលការ គាំទ្រប្រកបដោយភាជឿជាក់ទុកចិត្ត និងពេញចិត្តនោះហើយទើប ជម្រុញអោយថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃផ្នែកទំនាក់ ទំនងសង្គម នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ បានមានកម្លាំងកាយចិត្ត និងឆន្ទៈមុះមុត ក្នុងចូលរួមចំណែកជួយ កសាងប្រទេសជាតិកម្ពុជា តាមរយះការអប់រំប្រព័ន្ធព័ត៌មាន។
ជាការពិតណាស់ នៅក្នុងសម័យសកលភវូបនីយ៍កម្ម និងផ្នែកបោះពុម្ភ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការ ជួយអភិវឌ្ឍន៍ប្រទេស និងរក្សានូវគោលការណ៍ប្រជាធិបតេយ្យតាម រយះសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដែលអនុញ្ញាត្តិអោយសិស្ស និសិ្សតដែលកំពុងសិក្សាវិជ្ជាជីវៈសារព័ត៌មាន មានឪកាសនាំយកនូវ របកគំហើញថ្មីៗ ប្លែកៗ និងព័ត៌មានផ្សេងៗមកចែកជូនដល់មហា ជនអោយបានជ្រាបជាព័ត៌មាន និងអាចនាំចំណេះដឹងជាសកល ថែមទៀត។
ក្នុងនាមខ្ញុំបាទផ្ទាល់ជាថ្នាក់ដឹកនាំ រួមទាំងសហការី និងសិស្សនិស្សិតទាំងអស់ដែលកំពង់សិក្សា នៅក្នុងផ្នែកទំនាកទំនង សង្គម និងសារព័ត៌មាន សូមធ្វើការអភ័យទោសជាមុន ប្រសិនបើមានការលើសលុះ ខ្វះខាត ត្រង់ផ្នែកណាមួយនៅក្នុងប្លក់ “ព័ត៌មានស្រុកខ្ញុំ” សូមអស់លោក ប្រិយមិត្តអ្នកអានទាំងអស់ មេត្តា អភ័យទោសដោយក្តីអនុគ្រោះ ពីព្រោះរាល់អ្វីព័ត៌មានដែលចេញ ផ្សាយនៅក្នុងប្លក់នេះ គឺគ្រាន់តែជាលក្ខណះហាត់ការសិក្សា របស់ យុវជនក្រីក្រ ក្នុងសាលាបច្ចេកទេស ដុនបូស្កូ ដើម្បីទទួលបាននូវ ចំណេះដឹង និងបទពិសោធន៍ ជាពិសេសគឺជំនាញពិតប្រាកដមួយ សម្រាប់ទុកធ្វើជាដើមទន់ក្នុងការរកការងារធ្វើ បន្ទាប់ពីបញ្ចប់ពី សាលាក្នុងរយះពេលពីរឆ្នាំនេះ។
ជាអវសានកថា ក្នុងនាមថា្នក់ដឹកនាំរួមទាំងសហការី និងសិស្ស និសិ្សត ទាំងអស់សូមបូងសួងដល់វត្ថុសក្ក័សិទ្ធិក្នុងលោក ជួយតាមថែរក្សា និងប្រសិទ្ធិពរជ័យ អោយប្រិយមិត្តអ្នកអាន អោយ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រុងព្រះសីហនុ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១២
ចាងហ្វាងៈ លោក អ៊ូច សំបូរ

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១