Contact me

Contact  me
 

Monday

យ៉ូកូវិចបំបាក់ណាដាល់យកពានជើងឯកតឺន្នីស Australian Open

0 comments
កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិចបានបំបាក់កីឡាករជើងខ្លាំងរបស់ អេស្ប៉ាញរ៉ាហ្វាអែល ណាដាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី២៩មករា កន្លងមកនេះ។ហើយបានក្លាយជាម្ចាស់ពានក្របខណ្ឌធំ Australian Openជាថ្មីម្បន្ទាប់ពីការប្រកួតត្រូវបានរៀបចំធ្វើនៅទីក្រុង Melbourneប្រទេសអូស្ត្រាលី ។ ក្នុងការប្រើពេលអស់៥ម៉ោងនិង៥៣នាទី យ៉ូកូវិចបានយកឈ្នះណាដាល់ក្នុងលទ្ធផល ៥-៧,៦-៤,៦-២,៦-៧និង៧-៥ ។ ចំពោះយ៉ូកូវិច នេះគឺជាពានជើងឯកក្របខណ្ឌធំលើកទី៥របស់គេហើយ។ វាគឺជាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រើពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាតឺន្នីស ។
បន្ទាប់ពីឈ្នះពានជើងឯក កីឡាករយ៉ូកូវិចបានបញ្ជាក់ថា៖«វាជារឿងពិតប្រាកដនៅលើ ទីលានប្រកួតសម្រាប់អ្នករាល់គ្នាដែលបានមើលការប្រកួតនេះ ។យើងបានប្រើថាមពលទាំអស់ដែលយើងមាន។ ពួកយើងបានបង្កើតប្រវត្តិសាស្ត្រមួយនៅរាត្រីនេះ ហើយជារឿងអកុសលគ្មានអ្នកឈ្នះដល់ទៅ២នាក់នោះទេ »។ នៅក្នុងការប្រកួតនេះ យ៉ូកូវិចបានធ្វើឱ្យមានកំហុសដោយខ្លួនឯង Unforced Errorsចំនួន៦៩លើកខណៈណាដាល់មានដល់ ៧១លើក ។
នៅចំពោះមុខទស្សនិកជន១ម៉ឺន៥ពាន់នាក់ យ៉ូកូវិចបានបញ្ជាក់ថា ៖«ជ័យជម្នះលើកទី៥នេះវិសេសវិសាលបំផុតជាងលើកណាៗទាំងអស់។ ពានមួយនេះពិសេសជាងគេដ្បិតខ្ញុំបានចំណាយពេលអស់ជិត៦ម៉ោងទើប យកឈ្នះបាន។ វាពិតជាមិនគួរឱ្យជឿ ។ ខ្ញុំគិតថានេះជាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដែលចំណាយពេល វែងបំផុតមួយហើយ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាចំណែកមួយក្នុងប្រវត្តិសាស្ត្រ បែបនេះ »។ក្រោយកញ្ចប់កីឡាករយ៉ូកូវិចទទួលបាន ទឹកប្រាក់រង្វាន់ជាមូលប្បទានប័ត្រចំនួន២,៤លានដុល្លារអាមេរិក ។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១