ពិធីបុណ្យពហុយាត្រាដ៏ធំមួយនឹងគ្រោងប្រារព្វឡើងនៅក្នុងប្រទេស កូរ៉េខាងជើងដែលមានការបង្ហញនូវគ្រាប់មីស៊ីល និងអាវុធជាច្រើនប្រភេទទៀត ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបប្រចាំឆ្នាំរបស់យោធាកូរ៉េខាងជើង។នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៣០ មករា កន្លងទៅនេះ។
ការត្រៀមនេះបានធ្វើឡើងមុនពេលដែលមេដឹកនាំ គីម ទទួលមរណៈភាពទៅទៀត ទង្វើរបែបនេះជាការបង្ហាញពីអំណាចរបស់មេដឹកនាំថ្មីរបស់កូរ៉េខាងជើង គីម ជុងអ៊ុន ដែលនៅតែមានអំណាចដូចឪពុករបស់ខ្លួន។ ការធ្វើក្បួនព្យុហយាត្រានេះផងដែរគឺធ្វើឡើងដើម្បីរំលឹកទៅដល់ខួប ១០០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធាន គីម អ៊ីលសុង ជាឪពុករបស់លោក គីម ជុងអ៊ីល នៅថ្ងៃទី១៥ មេសា និងដើម្បីអប់អរទៅដល់ថ្ងៃនៃបង្កើតយោធាកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសាផងដែរ។ បើតាមអ្នកវិភាគបានសន្និដ្ឋានថាក្បួនព្យុហយាត្រានេះអាចធ្វើឡើងនៅថ្ងៃទី ១៦ ខែ កុម្ភៈ នាពេលខាងមុខនេះ ព្រោះថាថ្ងៃនោះជាថ្ងៃកំណើតរបស់លោក គីម ជុងអ៊ីល ប៉ុន្តែលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment