Contact me

Contact  me
 

Thursday

ប្អូនស្រីប្រធានាធិបតីភីលីពីនបញ្ចេញទស្សនៈចង់ភ្ជាប់ស្ពានមេត្រីជមួយនាយករដ្ឋមន្ត្រីថៃ

0 comments
នាងគ្រីស អាគីណូ ដែលជាប្អូនស្រីប្រធានាធិបតីភីលីពីន បេនីញ៉ូវ អាគីណូ បានធ្វើបង្ហោះការកោតសរសើរសម្រសើលោកស្រី យីងលាក់ នាយករដ្ឋមន្ត្រីប្រទេសថៃនៅលើគេហទំព័ររបស់ខ្លួនថាសាកសមធ្វើជាបងថ្លៃរបស់ខ្លួន តាមការបង្ហាញទស្សនៈខាងលើនេះបានធ្វើនាង គ្រីស អាគីណូបានក្លាយជាចំនុចរិះគន់របស់ប្រជាជនភីលីពីន។
តាមទស្សនៈរបស់នាងបានបង្ហាញថានាងចង់ឃើញលោកស្រី យ៊ីងឡាក់ ស៊ីណាវាត្រា ដែលជានាយករដ្ឋមន្ត្រីប្រទេសថៃធ្វើជាគូគាប់របស់លោក បេនី​ញ៉ូ អាគីណូ ដោយនៅពេលនេះគាត់មានអាយុ ៥១ឆ្នាំហើយ ប៉ុន្តែគាត់មិនទាន់មានភរិយានៅឡើយទេ។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៩ មករា កន្លងទៅនេះលោកស្រី យីងឡាក់ធ្លាប់បានធ្វើទស្សនៈកិច្ចនៅប្រទេសភីលីពីន ដើម្បីណែនាំខ្លួនក្នុងឪកាសក្លាយជានាយករដ្ឋមន្ត្រី និងពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗ។ប៉ុន្តែទង្វើរនៃការបង្ហាញទស្សនៈខាងលើនេះបានធ្វើឲ្យប្រជាជនភីលីពីនមួយចំនួនបានធ្វើការតបតដោយបានបង្ហោះក្នុងគេហទំព័រថាវាជារឿងដែលមិនសាកសមក្នុងការលើកយកមកនិយាយព្រោះថាវាអាចបណ្តាលឲ្យប៉ះពាល់សម្ព័នភាពប្រទេសទាំងពីរ៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១