ស្ថានភាពជាក់ស្តែង នៃបរិមាណសំណល់សំរាមនៅក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតាមឆ្នេសមុទ្រ មានថង់ប្លាស្ទីក សម្ភារៈវេចខ្ចប់ មិនងាយរលួយជាច្រើន បានក្លាយជាវត្ថុសាមញ្ញ ក្នុងការប្រើប្រាស់ជាទូទៅ នៅតាមទីផ្សារ និងក្នុងសង្គមបច្ចុប្បន្ន ។យោងតាមប្រជាជននៅទីនោះបានអោយដឺងថា មានការរៀបចំឱ្យមានការចូលរួម ពិភាក្សា ពីតំណាងផ្សារ មកចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំផែនការកាត់បន្ថយសំណល់ថង់ប្លាស្ទីក។ ក្នុងឱកាស ចូលឆ្នាំចិននេះប្រជាជន និងអ្នកលក់នៅតាមឆ្នេទីនោះបានសំណូមពរ ឱ្យខាងតំណាងផ្សារទាំអស់ ជួយផ្សព្វផ្សាយ បន្តដល់អាជីវករ ជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក និងរិះរកនូវរបស់ប្រើប្រាស់ អ្វីមកជំនួសវិញ ដូចជា ថង់ក្រណាត់ កន្ត្រក ធាងត្នោត ឫស្សី ដែលប្រើប្រាស់បានច្រើនដង ពិសេសយកចិត្តទុកដាក់ លើរបស់វេចខ្ចប់ណាដែលងាយរលួយ មាន ស្លឹកចេក ស្លឹកឈូក ក្រដាស ជាដើម ។ឧបករណ៍វេចខ្ចប់សម្ភារៈ ទំាងនោះ បានក្លាយជាសំណល់សំរាមក្នុងទីក្រុង ដែលជារឿយៗត្រូវធ្វើការបោសសំអាត ប្រមូលដឹកជញ្ជូន និងទុកដាក់នៅទីលានចាក់ សំរាមជារៀងរាល់ថ្ងៃ។ តាមការស្រាវជ្រាវ ថង់ប្លាស្ទីក និងសម្ភារៈវេចខ្ចប់មិនងាយរលួយមួយចំនួន បានផលិតចេញពីសារធាតុ ឥន្ធនៈហ្វូស៊ីល ដែលមានអាយុកាល ជិត១០សតវត្ស ទើបធ្វើការបំលែងសារធាតុរបស់ខ្លួន ។បច្ចុប្បន្ន សំណល់ប្រភេទនេះ មានវត្តមានលើទីសារធារណៈ តាមដងផ្លូវ ប្រលាយ លូ បឹង វាលស្រែ និងទន្លេ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីក្រុង ហើយមួយចំនួនទៀត ត្រូវបានឆេះ ដោយសារសកម្មភាពមនុស្ស នៅទីវាលចំហ បានបញ្ចេញនូវឧស្ម័នមានសារធាតុ បង្កគ្រោះថ្នាក់ ដល់សុខភាពមនុស្ស សត្វ និងភពផែនដី។
រៀបរៀងដោយ សុវណ្ណ និង សុភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment