Contact me

Contact  me
 

Tuesday

0 comments
លោក បានគីម៉ូន បានធ្វើការថ្កោលទោសចំពោះការវាយប្រហារនៅណីហ្សេរីយ៉ា

បន្ទាប់ពីមានការវាយប្រហារផ្ទួនៗនៅនីហ្សេរីយ៉ាដែលបានធ្វើឲ្យមានមនុស្សស្លាបជាច្រើននាក់ ជាពិសេសការវាយប្រហារលើកចុងក្រោយនៅទីក្រុងកាណូភាគខាងជើងប្រទេសនីហ្សេរីយ៉ាដែលបានធ្វើឲ្យមនុស្សស្លាប់ជាង១៧០ នោះ។ លោក​ បាន គី ម៉ូន ដែលជាអគ្គលេខាអង្គការសហប្រជាជាតិបានធ្វើសេចក្តីថ្លែងការណ៍ធ្វើការថ្កោលទោសចំពោះការវាយប្រហារជាបន្តបន្ទាប់នេះ ដោយលោកសូមឪ្យមានការស៊ើបអង្កេតឲ្យបានល្អិតល្អន់លើការវាយប្រហារទាំងនេះ។ អង្គការសហភាពអាហ្វ្រិកក៏បានគាំទ្រចំពោះសេចក្តីស្នើសុំរបស់លោកដែរ។ របាយការណ៍ចំនួនមនុស្សស្លាប់តាមរយៈការវាយប្រហារកន្លងមកគឺមានមនុស្សចំនួន១៧៨ បានស្លាប់។ដោយការវាយប្រហារសំដៅទៅលើស្ថានីយ៍ប៉ូលីស និងអគារមួយចំនួនរបស់រដ្ឋាភិបាល។លោកប្រធានាធិបតីនីហ្សេរីយ៉ាបានទៅត្រួតពិនិត្យគោលដៅវាយប្រហារទាំងប៉ុន្មាននិងបានធ្វើការស្តីបន្ទោសចំពោះការមិនចាត់វិធានការប្រឆាំងក្រុមអ៊ីស្លាមជ្រុលនិយមទាំងនេះ។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១