Contact me

Contact  me
 

ព៌តមានអន្តរជាតិ

ក្មេងស្រីឥណ្ឌូនេស៊ីម្នាក់ត្រូវក្រពើព្រៃលេប

ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីដែលអាយុ១០ឆ្នាំម្នាក់ត្រូវបានក្រពើព្រៃត្របាក់លេបខណៈពេលដែលនាងនឹងឪពុកកំពុងលេងទឹកស្ទឹងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ហើយហេតុការណ៍លើកនេះគឺជាការស្លាប់លើកទី២ហើយត្រឹមរយៈពេលតែ២ខែប៉ុណ្ណោះ ដោយហេតុការណ៍លើកមុនគឺមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានក្រពើស៊ីដូចគ្នាកាលពីដើមខែធ្នូ ឆ្នាំ២០១១ខណៈដែលក្មេងប្រុសនោះកំពុងលេងទឹកជាមួយមិត្តភក្តិនៅកន្លែងដូចគ្នា។បើតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី២២មករានេះថាខណៈពេលដែលក្មេងស្រីរងគ្រោះកំពុងហែលទឹកលេងក្នុងស្ទឹងវ៉ាយឡូលុងកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ស្រាប់តែមានក្រពើដ៏ធំមួយក្បាលបានផុសចេញមកលើផ្ទៃទឹកភ្លាមនោះក៏បានត្របាក់ក្មេងស្រីនោះរួចក៏លេចទៅវិញបាត់។តាមការអះអាងពីលោក វីកទើ ម៉ាដូ ម៉ាតុន ជាចៅហ្វាយស្រុក លេបាតា នៅក្នុងខេត្ត តេងការ៉ា ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី លោកបានបន្ថែមទៀតថា បន្ទាប់ពីបីម៉ោងក្រោយពីហេតុការណ៍បានកើតឡើងគេបានឃើញសម្លៀកបំពាក់ក្មេងស្រីអណ្តែតនៅលើទឹកចម្ងាយប្រហែល ២០០ ម៉ែតពីកន្លែងកើតហេតុ។ចំនែកគ្រួសាររបស់ក្មេងស្រីរងគ្រោះកំពុងតែស្វះស្វែងរកសាកសពរបស់នាង។ ឪពុកក្មេងស្រីរងគ្រោះគឺជាអ្នកដែលបានឃើញហេតុការណ៍ដ៏រន្ធត់នេះយ៉ាងច្បាស់ ព្រោះថាខណៈពេលដលកំពុងកើតហេតុគាត់និងបងប្រុសជំទង់របស់ក្មេងស្រីរងគ្រោះគឺកំពុងតែបាញ់អណ្តើត ដែលមានចម្ងាយត្រឹមតែ៥ ម៉ែតពីកន្លែងកើតហេតុប៉ុណ្ណោះ។
ចៅហ្វាយស្រុកបាននិយាយថា លោកបានព្រមានអ្នកស្រុកពីគ្រោះថ្នាក់នេះ ព្រមទាំងសហការជាមួយប៉ូលីស បិទកន្លែងនោះចោល ជៀសវាងការកើតមានគ្រោះថ្នាក់ពេលក្រោយៗទៀត៕
 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១