Contact me

Contact  me
 

Wednesday

ត្របែក ច្នាំបញ្ចុះយ៉ាងស័ក្កសិទ្អិ

0 comments
ត្របែកជាផ្លែឈើមួយដែលមានរសជាតិជូរអែម ដ៏ពេញនិយម សម្រាប់ប្រជាជនខ្មែរយើង ទទួលទានកំសាន្តអារម្មណ៍ ដោយជ្រលក់នឹងអំបិលម្ទេស វាថែមទាំងមានប្រយោជន៍ដល់សុខភាពទៀតផង។
ផ្លែត្របែក ស្រស់មានពណ៌ខៀវខ្ចី រសជាតិជូរអែម សាច់ខាងក្នុងវាអាចជាអាហារ បញ្ចុះទម្ងន់ទៀតផង
វីតាមីន នៅក្នុងផ្លែត្របែក មាននាទីសំខាន់ណាស់ សម្រាប់ពណ៌សម្បុរស្រស់ថ្លា ព្រោះវាមានសារធាតុ ពិសេស ដើម្បីទ្រទ្រង់ស្បែកនិងជាលិកា ផ្សេងៗនៅក្នុងរាង្គកាយ។
ត្របែកទុំក្លាយទៅជាថ្នាំបញ្ចុះយ៉ាងស័ក្កសិទ្ធិ។
Read more...

Tuesday

តុលាការអង់គ្លេសបានអនុញ្ញាតិឲ្យអាជ្ញាធរចុះរុះរើការបោះតង់របស់ហ្វូងបាតុករនៅទីក្រុងឡុងដ៏

0 comments
ការតវ៉ានៅវិថី​ប៉ូលៈការបណ្តេញអ្នកបោះជំរុំនៅក្នុងទីក្រុងឡុងដ៏បានចាប់ផ្តើម
ប៉ូលីសនិងសន្តិសុខប្រចាំតំបន់បានរុសរើនិងបណ្តាញក្រុមបាតុករពីកន្លែងដែលពួគគេបានធ្វើការបោះជំរុំដេលនៅក្នុងវិថីប៉ូល
សន្តិសុខប្រចាំតំបន់បានធ្វើការរុះរើរតង់និងឧបករណ៍ផ្សេងៗចេញពីកន្លែងដែលបាតុករបានធ្វើការបោះជំរុំ។ដោយមិនមានការរាយការណ៍ពីផលរំខានទេ។
ការបោះជំរុំនេះបានធ្វើឡើងតាំងតែពីសប្តាហ៍មុនមកម៉្លេះដែលបដិសេដចំពោះសេចក្តីអនុញ្ញាតិក្នុងការអំពាវនាវប្រឆាំងជុំទាស់ចំពោះតុលាការ​ High ដែលបានសម្រេចក្នុងការគាំទ្រការបណ្តេញដើម្បីចាត់វិធានការ។
សារជីវកម្មបុរីនៅក្នុងទីក្រុងឡុងដ៏បាននិយាយថា ‌” វាពិតជាមានការសោកស្តាយណាស់ ”​ ដែលវាជាកត្តាចាំបាច់ក្នុងការបណ្តេញពួគបាតុករណ៍
ការកាន់កាប់ទីកន្លែងនៅក្នុងទីក្រុងឡុងដ៏ជាមួយការឃោសនាប្រឆាំងជំទាស់ពីការលោភលន់របស់ក្រុមហ៊ុន​ដែលបានដំណើរការបោះជំរុំតាំងតែពីថ្ងៃទី១៥ ខែតុលា។
សារជីវកម្មបុរីនៅក្នុងទីក្រុងឡុងដ៏បានអនុញ្ញាតិការរៀបចំនៃការកាន់កាប់និងការបង្គាប់ដោយតុលារការ។
ការទទូចរបស់បាតុករគឺពួគគេមានច្បាប់ដែលនៅកន្លែងនោះ ព្រោះតុលាការបានវិនិច្ឆ័យដោយសម្តៅតែលើការរុះរើតង់និងឧបករណ៍ផ្សេងៗប៉ុណ្ណោះ៕



Read more...

Monday

តារាងការប្រកួតបាល់ទាត់និងការទស្សទាយថ្ងៃទី២៧​ កុម្ភៈ

0 comments

Read more...

Sunday

រថយន្តវាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្សចំនួន២៦នាក់នៅយ៉េមែន

0 comments
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតបង្កប់ ក្នុងរថយន្ត នៅក្នុងខេត្ត Hadramawt ភាគខាងត្បូងប្រទេសយេម៉ែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់។នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រី ប្រចាំតំបន់ម្នាក់។យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថា គ្រាប់បែកត្រូវបានបំផ្ទុះ ឡើង នៅក្នុងតំបន់មួយក្បែរវិមានរដ្ឋាភិបាលក្នុងទីក្រុង Mukalla ដោយក្នុងចំណោមអ្នកស្លាប់ ទាំងអស់ ភាគច្រើនជាសមាជិកខាងសាធារណរដ្ឋ។
ការវាយប្រហារដោយគ្រាប់បែកត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីថ្មីប្រទេស យេម៉ែន លោក Abdrabbuh Mansour Hadi បានធ្វើពាក្យសម្បថចូលកាន់តំណែង ក្រោយពី លោក Ali Abdullah Saleh លាលែងចេញពី តំណែងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើបាតុកម្មប្រឆាំងពីសំណាក់ប្រជា ពលរដ្ឋ។ អតីតប្រធានាធិបតីប្រទេស យេម៉ែន លោក Saleh ដែលបានកាន់អំណាច អស់រយៈពេល ៣៣ឆ្នាំ មកហើយនោះ នឹងធ្វើពិធីផ្ទេរតំណែងនៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ខាងមុខ។
តាមរយៈសាក្សីបានបង្ហាញថា រថយន្តបង្កហេតុត្រូវបានបើកសំដៅទៅកាន់វិមានរដ្ឋាភិបាល បន្ទាប់មក ត្រូវបានបំផ្ទុះ នៅមុខច្រកទា្វចូលរបស់វិមានផ្ទាល់តែម្តង។ កម្លាំងយោធាដែលបានរួចផុតពីសេចក្តីស្លាប់ បានបាញ់រះសំដៅអ្នកបង្កហេតុ។ កងយោធាសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា រថយន្តដែលបង្កហេតុជាប្រភេទរថយន្ត ដឹកទំនិញធុនតូច។ ជាមួយគ្នានេះដែរ រថយន្តនេះបានបន្សល់ស្នាមក្រយៅដៃរបស់ជនសង្ស័យ។ តាមរយៈការត្រួតពិនិត្យបានបង្ហាញថា ជនសង្ស័យជាក្រុមភេវរករអាល់កៃដា។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters សកម្មជនម្នាក់បានលើកឡើងថា ខ្លួនបានស្ថិតនៅពីក្រោយ ការ វាយប្រហារ ហើយការវាយប្រហារនេះមានបំណងធ្វើការសងសឹកទៅលើបទឧក្រិដ្ឋ ដែលបង្កឡើង ដោយក្រុមពួកសាធារណរដ្ឋ Guards៕
Read more...

ក្លឹបDortmund អាចរក​ចំណូល​​បាន​ខ្ពស់​​ក្នុងរដូវ​​​​កាល​​កន្លងមក​

0 comments
បើតាមក្លឹប Dortmund ​បាន​​បង្ហាញ​ដឹងពី​​បញ្ជី​​​​នៅក្នុងឆមាស​​ទី​២​ ​ឆ្នាំ​​២០១១ថា​  ​មាន​​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​​១០១,៤​លាន​​អឺរ៉ូ ​​ដែលចំនួននេះ​ជា​​​ប្រាក់​​ចំណូល​​​ច្រើន​ជាងឆមាសទី​១ប្រហែល​​៣០​​លាន​អឺរ៉ូ​​  ។
ចំពោះ​​ក្លឹប​​ Dortmundនេះវិញគឺជាអតីត​​​ជើងឯក​​​ក្រប​ខណ្ឌ​​​​បាល់​ទាត់​​ Bundesliga  អាល្លឺ​ម៉ង់ដែលបាន​បង្ហាញ​​តួ​លេខ​​​បញ្ជី​​​​​សារពើ​ពន្ធ​​​នៅ​​ឆមាស​​​ទី​២​ ឆ្នាំ​​២០១១​ ​ចាប់ពី​​ថ្ងៃទី​​១ កក្កដា ​​ដល់​​៣១ធ្នូ គឺ​ចំណូលពួកគេ​​​បាន​ដល់​ទៅ​​១០១,៤​​លាន​អឺរ៉ូ​ កើន​​លើសពី​​តួលេខ​ចាស់​​ប្រហែល​​៣០​​លាន​អឺរ៉ូ​​ ធៀប​នឹង​​​អំឡុង​​ពេល​​ដូចគ្នា​​​នៃឆ្នាំ​២០១០​ និង​ជា​​​ការ​​រក​ចំណូល​​បាន​ច្រើន​​លើស​ពី​​​​១០០​​​លាន​អឺរ៉ូ​ កាល​ពី​ឆមាសទី១ឆ្នាំ២០១១ ។មាន​​ន័យ​ថា ក្លឹប​Dortmud​ ទទួល​​​​ប្រាក់​​​​ចំណេញ​​​​ប្រហែល​​១៦,៧​​លាន​អអឺរ៉ូ ​​​ក្នុងពេល​កាត់​​ពន្ធ​​គឺ​​​​​កើន​លើស​ជាង៤,៣​​លាន​អឺរ៉ូ​​ ​ពីឆ្នាំ​​២០១១​ ។  
Read more...

ជម្ងឺផ្តាសាយបក្សីបានសម្លាប់ក្មេងប្រុសជនជាតិឥណ្ឌូនេស៊ីម្នាក់

0 comments
ជម្ងឺផ្តាសាយបក្សីបានផ្ទុះឡើងសារជាថ្មីម្តងទៀតហើយនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីដែលបានសម្លាប់ក្មេងប្រុសម្នាក់ដែលមានអាយុ១២ឆ្នាំ ដែលក្មេងប្រុសនោះជាជនរងគ្រោះទីបួនហើយដែលបានស្លាប់ក្នុងឆ្នាំនេះ។នេះបើយោងតាមការលើកឡើង របស់មន្ត្រីប្រចាំតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោកស្រី Rita Kusriastuti រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូនេស៊ីទទួលបន្ទុកផ្នែកគ្រប់គ្រងការឆ្លងរីករាលដាល នៃមេរោគសត្វ បា្រប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹង ថា ក្មេងប្រុស ដែលជាជនរងគ្រោះបានចាប់ផ្តើមឈឺ និងចេញពីជារោគសញ្ញា តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ មកម្ល៉េះ ហើយក្នុងរយៈពេលប្រាំថ្ងៃក្រោយមក ទើបជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យ ។
រដ្ឋមន្ត្រីរូបនេះបានបន្តថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ ហើយក្រោយ ពីការស្លាប់ តាមការត្រួតពិនិត្យបានបង្ហាញឲ្យដឹងថា ជនរងគ្រោះត្រូវស្លាប់ដោយសារមេរោគផ្តាសាយ បក្សី ដែលហៅកាត់ថា H5N1។
មនុស្សជាច្រើនបានបង្ហាញក្តីបារម្ភពីបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺផ្តាយសាយបក្សី ដែលកំពុងមាន ការកើនឡើងនៅតំបន់អាស៊ី សាជាថ្មី បន្ទាប់ពីមានសេចក្តីរាយការណ៍មួយចេញផ្សាយដោយប្រទេស ចិន ដែលបានបង្ហាញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះជាលើកដំបូង ចាប់តាំងពីវាបាន ស្ងប់ស្ងាត់អស់រយៈពេល១៨ខែ មកហើយនោះ។
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដទៃទៀតនៅអាស៊ីដែលបានរងការវាយ ប្រហារដោយសារមេរោគផ្តាសាយបក្សីធ្ងន់ធ្ងរជាងគេ ដោយប្រទេសនេះ មានមនុស្សស្លាប់ ដោយសារ មេរោគផ្តាសាយបក្សី រហូតដល់១៥០នាក់ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១១ នេះបើយោង តាមតួលេខ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលបានបង្ហាញតួលេខក្នុងគេហទំព័ររបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ បច្ចុប្បន្ននេះ មានមនុស្ស១៥៤នាក់ហើយ ដែលបានស្លាប់ដោយមេរោគផ្តាសាយបក្សី ក្នុងប្រទេស ឥណ្ឌូនេស៊ី។ ការពិតទៅប្រភេទនៃមេរោគនេះ ត្រូវឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែអ្នកជំនាញបានបង្ហាញក្តី បារម្ភថា មេរោគនេះ អាចនឹងវិវត្តទៅក្នុងទម្រង់មួយ ដែលងាយស្រួលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀត ដែលអាចធ្វើឲ្យមានមនុស្សស្លាប់រហូតជាច្រើនលាននាក់ទូទាំងពិភពលោក៕

Read more...

កិច្ចភិក្សារវៀងភ្នាក់ងារអង្គការថាមពលអាតូម៊ិចនិងអ៊ីរ៉ង់ស្តីពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់

0 comments
ឥស្សរជននិងភ្នាក់ងារឃ្លាំមើលអាវុទ្ធនុយក្លេអ៊ែរបស់អង្គការសហប្រជាជាតិចាប់ផ្តើមកិច្ចប្រជុំតុមូលនៅថ្ងៃច័ន្ទ
នេះជាមួយឥស្សរជនអ៊ីរ៉ងស្តីពីបញ្ហាកម្មវិធីនុក្លេអ៊ែរបស់ប្រទេសនេះ។
មួយថ្ងៃបន្ទាប់ពីក្រុងទេសអ៊ីរ៉ងកាត់ចោលការនាំចេញប្រេងឆៅទៅកាន់ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស
និងបារាំងក្នុងការសងសឹកចំពោះសេច្ចក្តីអនុម័តថ្មីរបស់របបនៅក្នុងប្រទេសនេះ។
ពីរថ្ងៃនៃមនុស្សដែលបានចូលរួមប្រជុំដែលបានលើកកំពស់ពីភាពតានតឹងនៅក្នុងតំបន់ ជាមួយប្រទេសអ៊ីស្រាអែលការបង្កើតឲ្យមានភាពងាយយល់វាគឺជាការពិចារណាការវាយប្រហារ
ទៅលើរចនាសម្ព័នកម្មវិធីអាវុទ្ធនុក្លេអ៊ែរបស់ទីក្រុងទេសអ៊ីរ៉ង់។
តារាងពេលវេលាការពីភាក្សារវៀងភ្នាក់ងារថាមពលអាតូម៊ិចអន្តរជាតិនិងនិងឥស្សរជនរបស់អ៊ីរ៉ង់
បានខ្វែងគំនិតគ្នាជាកាលានុវត្តភាពសម្រាប់ភ្នាក់ងារសង្កេត
ការណ៍ទទួលបានពន្លឺបន្ថែមអំពីទំហំសមត្ថភាពរបស់យោធាទៅកាន់កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់៕
Read more...

Saturday

តារាងប្រកួតបាល់ទាត់ និងការទស្សន៍ទាយ

0 comments
កាន់តែរន្ធត់ទៀតហើយដោយយប់នេះ ការប្រកូតបាល់ទាត់មានទៅដល់ ៤៩គូរ​ហើយក្នុងនោះផងដែរ មានក្រុម Chelsea ចូលរូមផងដែរ ដែលមានម្ចាស់ផ្ទះដើម្បីទទួលក្រុម Bolton ជាភ្ញៀវ នៅវេលាម៉ោង ២១:០០ យប់នេះ។
បើតាមទស្សន៍ទាយក្រុម Chelsea អាចយកឈ្នះក្រុម Bolton​ ដោយពិន្ទុ ៣ នឹង ០។
យើងក្រឡេកមកមើល ក្រុមManchester City ដែលជាម្ចាស់ផ្ទះ រង់ចាំទទួលភ្ញៀវគឺក្រុម Blackburn នៅវេលាម៉ោង ២៣:៣០ នៅយប់នេះ។​
បើតាមកាទស្សន៍ទាយក្រុម Manchester City អាចយកឈ្នះទៅលើក្រុម Blackburn រហូតដល់ពិន្ទុ ៣ ទល់នឹង ០ ដែរ។
ចុះប្រិយមិត្ត DBC-NEWS វិញទស្សន៍ទាយថាក្រុមណាឈ្នះទៅ? រង់ចាំទស្សនាជាមួយ DBC-NEWS ទាំងអស់គ្នា។


Read more...

Friday

តារាងប្រកួតបាល់ទាត់ និងការទស្សន៍ទាយថ្ងៃទី២៤​កុម្ភៈ

0 comments
Read more...

Thursday

អ្នកការសែតម្នាក់របស់សារព័ត៌មានអង់គ្លេសត្រូវបានស្លាប់ក្នងប្រទេសស៊ីរី

0 comments
លោកស្រី ម៉ារី ខូលវិន ( Marie Colvin ) ជាជនជាតិ អាមេរិក ដែលរស់នៅក្នុងទីក្រុងឡុងដ៏និងជាអ្នកយកព័ត៌មានស្តីពីសង្គ្រាមរបស់ការសែត​ Sunday Times របស់ចក្រភពអង់គ្លេស គឺត្រូវបានស្លាប់កាលពីថ្ងៃទី២២​ កុម្ភៈ នៅក្នុងទីក្រុងហូម រដ្ឋធានីនៅភាគកណ្តាលប្រទេសស៊ីរី ដោយត្រូវគ្រាប់ផ្លោងចំ។
សាក្សីម្នាក់បាននិយាយថាមានគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំផ្ទះមួយដែលលោកស្រីកំពុងស្នាក់នៅ បន្ទាប់មកលោកស្រីបានរត់ចេញពីផ្ទះនោះ រួចក៏មានគ្រាប់រ៉ូកែតមួយគ្រាប់ទៀតបានបាញ់ចំលោកស្រីពេលលោកស្រីកំពុងរត់ចេញ។
គួរបញ្ជាក់ផងដែរថា លោកស្រី​​​ធ្លាប់​ចុះ​​​យកព័ត៌​មាន​​ក្នុងជម្លោះ​​​ជា​ច្រើន​​នៅយូហ្គោស្លាវី ​​អ៊ី​រ៉ង់ ​​ស្រីលង្កា ​ហើយថ្មីៗ​នេះ ​​​ចូល​យកព័ត៌មាន​ក្នុង​​​ព្រឹត្តិការណ៍​​​​និទាឃ​រដូវ​​​​​អារ៉ាប់ រួច​​លោកស្រី​​​ទើប​​ចុះ​​មក​យក​ព័ត៌​មាន​នៅ​​​ស៊ីរី​៕
Read more...

Wednesday

អេរ៉ង់បដិសេដ្ឋចំពោះអ្នកសង្កេតការរបស់អង្កការ ថាមពលអន្តរជាតិអាតូម៊ិច

0 comments
អ្នកឃ្លាំមើលសកម្មភាពនុយក្លេអ៊ែរបស់អង្កការសហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានបញ្ឈប់ក្រុមអ្នកត្រួតពិនិត្យដែលកមពីការត្រួតពិនិត្យកន្លែងយោធាដែលសំខាន់។
ភ្នាក់ងាថាមពលអាតូម៊ិចអន្តរជាតិ (IAEA) និយាយដោយមិនយល់ព្រមដែលបានមកដល់ទៅលើការត្រួតពិនិត្យនៅតំបន់ ប៉ាឈីន នៅភាគខាងត្បូងទីក្រុង ទេសអេរ៉ង់។
ការទទូចរបស់អេរ៉ង់វាគឺត្រឹមត្រូវសម្រាប់គោលបំណងស្ងប់ស្ងាត់‌” ទំហំសមត្ថភាពយោធា” សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់អេរ៉ង់។
អង្កការ IAEA បាននិយាយបន្ទាប់ពី២ថ្ងៃនៃការចចារ ក្រុមដែលបាននឹងកំពុងវិលត្រលប់ពីអេរ៉ង់ដោយមិនមានការយល់ព្រមលើឯកសារ””ក្នុងការភ្ជាប់ជាមួយកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងទេសអេរ៉ង។
ផ្នែកទីមួយនៃកិច្ចពីភាក្សានៅក្នុងខែមករាស្ទើរតែបរាជ័យ។អ្នកចាត់ការទូទៅនៃអង្កការ IAEA លោក យូគីយ៉ា អាម៉ាណូ​បាននិយាយនៅក្នុងសេច្ចក្តីថ្លែងការមួយថា “វាគឺជាការខកចិត្តដែអេរ៉ង់មិនបានយល់ព្រមចំពោះសំណើររបស់យើងក្នុងការទៅត្រួតពិនិត្យតំបន់ ប៉ាឈីន”។
វាគឺជាការដែលសង្ស័យដែលថាតំបន់ប៉ាឈីន ជាកន្លែងដែលមានភាពតានតឹងដែលបានរាការណ៍ថាអាវុទ្ធនុយក្លេអ៊ែ ប្រហែលជាបានសាកល្បងកាលពីពេលថ្មីៗនៅក្នុងឆ្នាំនេះ៕

Read more...

ផឹកទឹកដោះគោមួយកែវក្នុងមួយថ្ងៃជួយបង្កើនថាមពលខួរក្បាល​

0 comments
  



ទឹកដោះគោជួយធ្វើឲ្យឆ្អឹងរឹងមាំ និង មានសុខភាពល្អ ហើយផ្ដល់នូវវិតាមីន និង ប្រូតេអ៊ីនសម្រាប់រាងកាយរបស់យើង។ បើយោងតាមការសិក្សាមួយបានអះអាងថា ទឹកដោះគោជួយធ្វើឲ្យយើងចងចាំបានល្អ ប្រសិនយើងទទួលទានវាបានទៀងទាត់។​ នេះជាការរកឃើញរបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ University of Maine  សហរដ្ឋអាមេរិច បន្ទាប់ពីធ្វើការសិក្សាយ៉ាងលំអិតលើរបបអាហារមនុស្សប្រុសស្រីប្រមាណ ៩៧២ នាក់។​ មនុស្សពេញវ័យដែលប្រើប្រាស់ផលិតផលឋទឹកដោះគោយ៉ាងតិច ៥ ទៅ ៦
ដងក្នុងមួយសប្ដាហ៍ ការចងចាំរបស់ពួកគេប្រសើរជាងអ្នកដែលកម្រ ឬ មិនដែលទទួលទាន
សោះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទឹកដោះគោសំបូរដោយម៉ាញ៉េស្យូមដែលជួយទប់
ស្កាត់ការភ្លេចភ្លាំង លើសពីនេះវាប្រហែលជាអាចជួយការពារទប់ស្កាត់ជម្ងឺបេះដូង និង
ការឡើងឈាម។ ប៉ុន្តែត្រង់ចំនុចនេះមានអ្នកជំនាញមួយចំនួនបានអះអាងផ្ទុយពីគ្នាស្រលះ។
ទោះយ៉ាងណាក្ដីអំណះអំណាងក្នុងព្រឹត្តិបត្រ័ International Dairy Journal ​ថាទឹកដោះគោមាន
អត្ថប្រយោជន៍ដល់ខួរក្បាលពិតមែន។

Read more...
 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១