Contact me

Contact  me
 

Tuesday

ភាពតានតឹងនៅស៊ីរីកាន់តែមានសភាពខ្លាំងឡើង

0 comments
ភាពតានតឹងនិងវឹកវរនៅក្នុងប្រទេសស៊ីរីបានគ្រប់ដណ្តប់នៅក្នុងរដ្ឋធានី ដាម៉ាសស្កូស ( Damascus ) កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កងកម្លាំងការពារសន្តិសុខបានបាញ់ប្រហារទៅលើហ្វូងបាតុករ ចំនែកអ្នកការទូតជនជាតិចិនបានជម្រុញឲ្យអ្នកដឹកនាំរបស់ប្រទេសធ្វើការចចារចំពោះការប្រឆាំងរបស់បាតុករ។
មនុស្សយ៉ាងតិចពីរនាក់ត្រូវបានសម្លាប់ពេលបាតុករបានប្រមូលផ្តុំគ្នានៅតាមដងវិថីនៃរដ្ឋធានី ដាម៉ាសស្កូស ( Damascus ) ដើម្បីធ្វើការប្រឆាំងជំទាស់ជាមួយរបបលោកប្រធានាធិបតី បាសា អាល់អាសាទ និងកាន់ទុក្ខចំពោះអ្នកដែលបានស្លាប់នាពេលថ្មីៗនេះដោយកងកម្លាំងកាពារសន្តិសុខ។
ក្រុមបាតុករបានស្រែកយំនៅកណ្តាលសង្កាត់មួយនៃទំបន់ ម៉ាសេស។ អ្នកកាន់ទុក្ខនិងបាតុការជាង១០ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងវិថីខណៈដែលកងកម្លាំងកាពារសន្តិសុខនៅពីមុខនិងបានបាញ់កាំភ្លើងនិងឧស្ម័នបង្ហូរទឹកភ្នែកដាក់ពួកគេហើយមនុស្សពីនាក់ត្រូវបានស្លាប់។
ពីរនាក់ក្នុងចំនោម១៧នាក់ដែលបានសម្លាប់នៅក្នុងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍។ សារព័ត៌មានLLC បាននិយាយថាមនុស្សច្រើនជាង៨៥០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរមានវិធានការកំចាត់ដែលបានចាប់ផ្តើមជាង១១ខែកន្លងទៅនេះ។ សហេដ្ឋអាមេរិកបាននិយាយថាមនុស្សប្រហែល៥០០០នាក់បានស្លាប់​នេះដោយមិនរ៉ាប់បញ្ចូលនៅចំនួនអ្នកស្លាប់នាពេលថ្មីៗនៅក្នុងប្រទេស៕






No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១