ផ្លែមៀន |
ផ្លែមៀនមានបរិមាណគ្លុយកូសខ្ពស់ ធ្វើឱ្យរាងកាយមានភាពកក់ក្ដៅ និងស្រស់ស្រាយបានយ៉ាងឆាប់រហ័ស ។ហើយនៅក្នុងផ្លែមៀនមានសារធាតុដូចជា:កាល់ស្យូម ដែក វីតាមីន B និងវីតាមីន C ជាប្រភេទសារធាតុទាំងនេះមានប្រយោជន៍ដល់ប្រព័ន្ធសរសៃប្រសាទ ឈាម និងភាពមាំមួននៃឆ្អឹង និងធ្មេញ ។និងអត្តប្រយោជន័ផ្សេងទៀតដូចជា:
- សាច់មៀនមានគុណប្រយោជន៍ជួយទំនុកបំរុងឈាមធ្វើឱ្យពណ៌សំបុរមានសភាព ស្រស់ថ្លា ជាប្រភេទអាហារសមប្រកបចំពោះស្ដ្រីក្រោយពីសំរាលកូន ។ ក្រៅពីនេះក៏ជួយទ្រទ្រង់ដល់បេះដូងតម្រងនោម និងជួយធ្វើឱ្យមានភាពធូរស្រាលដល់រាងកាយ ។
-ស្លឹកមៀន ប្រើសំរាប់ដាំទឹកផឹកដូចជាតែក្នុងការព្យាបាលជំងឺគ្រុនចាញ់ ផ្ដាសាយ និងឫសដូងបាតបាន ។
-គ្រាប់មៀនប្រើសំរាប់ព្យាបាលអាការចុកចាប់ និងជំងឺសើស្បែក ។
-រីឯផ្កាមៀនជួយឱ្យលោកអ្នកបត់ជើងតូច បានស្រួល និងបំបែកក្រួសក្នុងតម្រងនោម។
តាម រយៈគុណប្រយោជន៍របស់ផ្លែមៀននេះ យើងអាចទទួលទានវាបានជាប្រចាំ ប៉ុន្ដែកុំច្រើនហួសហេតុពេក ពីព្រោះវាអាចធ្វើឱ្យលោកអ្នកមានអាការក្ដៅក្នុងបាន ៕
No comments:
Post a Comment