ចិញ្ចឹមកូនដោយទឹកដោះម្តាយ កូនមានសុខភាពល្អ មានការវិវត្តន៍ ធំធាត់ គ្មានជម្ងឺដម្កាត់ និងឈ្លាសវៃ ។ ចុះបើម្តាយមិនអាចបំបៅដោះកូនបាននោះ តើគួរដោះស្រាយយ៉ាងណា?
លោកវេជ្ជបណ្ឌិត ហែម សុខហន នៃមន្ទីរពេទ្យកុមារជាតិរាជធានីភ្នំពេញ ធ្វើការណែនាំវិធីសាស្ត្រមួយចំនួន ។
ទឹកដោះគោ អាចជួយទ្រទ្រង់សុខភាពកុមារបាន ពោលគឺត្រូវការពារឲ្យបានខ្លាំងទើបអាច ឲ្យកុមារមានសុខភាពប្រហែល ឬស្មើ នឹងទឹកដោះម្តាយបាន។
យើងចាំបាច់ត្រូវមាន ដបពី៦ ទៅ ១០ ដើម្បីផ្លាស់ប្តូរ។ ដបត្រូវស្ងោរ ឬចំហុយ សម្លាប់មេរោគ។ បន្ទាប់មក ត្រូវឆុងទឹកដោះគោជាមួយទឹកដាំពុះ ១០០អង្សារ។ ចូរឆុងទឹកដោះគោជាមួយ និងដបកែវ ពីព្រោះការដាក់ទឹកក្តៅទៅក្នុងដបជ័រ នឹងអាចចេញសារធាតុពុល ដែលពិបាកទៅថ្ងៃក្រោយ សម្រាប់កុមារ។
លោកបានបន្តទៀតថា ម្តាយដែលមិនអាចបំបៅកូនបានលុះណាតែ ម្តាយមានមេរោគអេដស៍ ម្តាយធ្វើការវះកាត់ ម្តាយមានជម្ងឺផ្សេងៗ ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត អំពាវនាវ ឲ្យមាតាបំបៅកូន និងទឹកដោះយ៉ាងតិច ៦ខែ។
No comments:
Post a Comment