Contact me

Contact  me
 

Thursday

ការលេចចេញម៉ូដែល ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei

0 comments
ទូរស័ព្ទ Huawei Ascend D1 ត្រូវបានគេរំពឹងថា នឹងចេញមុខ ជាមួយនឹងអង្គគណនា quad-core Tegra 3 CPU របស់វាផ្ទាល់តែម្តង នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទល្អ ដែលនឹងមក ដល់ក្នុងរយៈពេលពីរ សប្តាហ៍ទៀតនេះ ហើយទូរស័ព្ទនេះ នឹងក្លាយជាប្រភេទទូរស័ព្ទស្មាតហ្វនដំបូងគេបង្អស់របស់ក្រុមហ៊ុន Huawei ។
ទូរស័ព្ទថ្មីមួយនេះ នឹងប្រែក្លាយជាម៉ូដែលទូរស័ព្ទ Diamond ដែលមិនធ្លាប់មាន ហើយចំពោះពីដំណើរការ នៃកម្មវិធីវិញ កាន់តែរហ័សជាងមុនទៅទៀត ជាមួយនឹងការបង្ហាញកម្មវិធីនីមួយៗ មានសមត្ថភាពយ៉ាងអស្ចារ្យ ទំនើប នឹងទាន់សម័យ។

ក្នុងការលេចចេញ របស់ក្រុមហ៊ុន Huawei នូវអង្គគណនា quad-core Ascend D1 Q របស់ទូរស័ព្ទ Ascend D1 នេះ ត្រូវ បានគេរំពឹងថា នឹងបញ្ចេញប្រភេទ tablet ថ្មីមួយទៀត គឺ MediaPad 10, ប្រសិនបើយើងពិនិត្យមើលតាមឈ្មោះរបស់វាវិញ យើងក៏អាចដឹងដែរថា វាមានអេក្រង់ទំហំ ១០អ៊ីញ ដែលអាចដំណើរការដោយប្រព័ន្ឋប្រតិបត្តិការ Android Ice Cream Sandwich យ៉ាងពិសេស៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១