បន្ទាប់ពីវាបានវង្វេងមកទើរលើឆ្នេរសមុទ្រ។ដោយត្រីឆ្លាមយក្សនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រីឆ្លាមនេះមានប្រវែងរហូតទៅដល់១១ម៉ែត និងមានទម្ងន់៧តោន។
ត្រីឆ្លាមនេះត្រូវបានគេប្រទះឃើញតាំងពី១០ថ្ងៃមុនមកម្ល៉េះក្នុងសមុទ្រអារ៉ាប៊ី ដែលមានចម្ងាយ១៤០គីឡូម៉ែតពីដែនទឹកប៉ាគីស្ថាន ត្រីឆ្លាមយក្សនេះត្រូវបានឈ្មួញប៉ាគីស្ថានម្នាក់ចាប់និងយកទៅលក់ដែលទទួលបានប្រាក់រហូតទៅដល់១,៧ លានរ៉ូពី ដែលស្មើជាង ១៤,០០០ អ៊ឺរ៉ូ។ ត្រីនេះវាមានលទ្ធភាពអាចហែលនៅលើទឹកបានត្រឹមតែ៥គីឡូម៉ែតក្នុងមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែវាអាចរស់នៅក្នុងទឹកបានយ៉ាងជ្រៅ ត្រីនេះចូលចិត្តស៊ីរុក្ខជាតិសមុទ្រជាអាហារនិងធ្មេញរបស់វាមិនវែងមុទស្រួចដូចត្រីឆ្លាមធម្មតាឡើយ ធ្មេញវាមានលក្ខណៈតូចៗនិងមានចំនួនទៅដល់ ៣០០០ ដែលពុំបង្ករជគ្រោះថ្នាក់ដល់មនុស្សឡើយ។
No comments:
Post a Comment