បើតាមក្លឹប Dortmund បានបង្ហាញដឹងពីបញ្ជីនៅក្នុងឆមាសទី២ ឆ្នាំ២០១១ថា មានប្រាក់ចំណូលរហូតដល់ទៅ១០១,៤លានអឺរ៉ូ ដែលចំនួននេះជាប្រាក់ចំណូលច្រើនជាងឆមាសទី១ប្រហែល៣០លានអឺរ៉ូ ។
ចំពោះក្លឹប Dortmundនេះវិញគឺជាអតីតជើងឯកក្របខណ្ឌបាល់ទាត់ Bundesliga អាល្លឺម៉ង់ដែលបានបង្ហាញតួលេខបញ្ជីសារពើពន្ធនៅឆមាសទី២ ឆ្នាំ២០១១ ចាប់ពីថ្ងៃទី១ កក្កដា ដល់៣១ធ្នូ គឺចំណូលពួកគេបានដល់ទៅ១០១,៤លានអឺរ៉ូ កើនលើសពីតួលេខចាស់ប្រហែល៣០លានអឺរ៉ូ ធៀបនឹងអំឡុងពេលដូចគ្នានៃឆ្នាំ២០១០ និងជាការរកចំណូលបានច្រើនលើសពី១០០លានអឺរ៉ូ កាលពីឆមាសទី១ឆ្នាំ២០១១ ។មានន័យថា ក្លឹបDortmud ទទួលប្រាក់ចំណេញប្រហែល១៦,៧លានអអឺរ៉ូ ក្នុងពេលកាត់ពន្ធគឺកើនលើសជាង៤,៣លានអឺរ៉ូ ពីឆ្នាំ២០១១ ។
No comments:
Post a Comment