លោករដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុនលោកហ៊ីរ៉ូ ហ្វូមី ហ៊ីរ៉ាណូ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុនត្រូវពង្រឹងវិធានការដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។ តាមសេច្ចក្តីរាយការណ៍ពីសារព័ត៌មានជប៉ុនដែលបានរាយការណ៍ពីការវាយតម្លៃថា ប្រសិនបើការរញ្ជួយដីមួយកម្រិត៦រីស្ទ័រ វាយប្រហារលើក្រុងតូក្យូនាយប់មួយនារដូវរងា នោះនឹងអាចមានអ្នកស្លាប់ប្រមាណជា១០.០០០នាក់ ហើយដោយបង្កការខូចខាតខាងសេដ្ឋកិច្ចដល់ខ្ទង់១១២.០០០ពាន់លានយេន (ប្រមាណ១.៤០០ពាន់លានដុល្លារ) ។ ចំពោះការរញ្ជួយដីកម្រិត៧រីស្ទ័រនឹងជាកម្រិតខ្លាំងបំផុតមួយនៃការរញ្ជួយដីនៅជប៉ុន ៕
Wednesday
ជប៉ុនត្រៀមខ្លួនក្នុងការការពារពីគ្រោះមហន្តរាយនានាដែលកើតមានជាយថាហេតុ
ជប៉ុនកំពុងតែត្រៀមខ្លួនទប់ស្កាត់នឹងកាពារពីគ្រោះរញ្ជួយដីដែលអាចកើតមានឡើងជាយថាហេតុនឹងការរញ្ជួនេះអាចមានកម្រិតខ្ពស់ជាងការវាស់ស្ទង់ពីឡើកមុនទៅទៀត។កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះរដ្ឋាភិបាលជប៉ុនបានលាតត្រដាងថា ការរញ្ជួយដីជាយថាហេតុមួយដែលអាចកើតមានឡើងនឹងវាយប្រហារភាគខាងជើងនៃទីក្រុងតូក្យូដែលអាចមានកម្រឹតនៃការរញ្ជួយខ្លាំងជាងការព្យាករណ៍កាលពីលើកមុន ដែលអាចមានកម្លាំងរញ្ជួយទៅដល់៧រិចទ័រដែលកាលពីការព្យាករណ៍លើកមុនមានត្រឹមតែ៦រិចទ័រប៉ុណ្ណោះ នេះបើតាមការសិក្សារបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ជប៉ុន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment