Contact me

Contact  me
 

Wednesday

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជើង​ឯក​អាស៊ាន​ឆ្នាំ2012​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ថ្ងៃ15មីនា

0 comments
កំពូល​​ជើងខ្លាំង​មកពី​​បណ្តា​​ប្រទេស​​​អាស៊ាន​​​​ចំនួន​៣​ និង​​មក​សាក​កម្លាំង​និង​ស្នៀត​​​គុន​​ជាមួយ​​កំពូល​​ជើង​ខ្លាំង​កម្ពុជា  នៅលើ​​​សង្វៀន​ស្ថានីយ ទូរទស្សន៍​​​​​CTN  ​​​នៅថ្ងៃទី១៥​ ខែមីនា ខាងមុខ​នេះ ​នឹង​មាន​ព្រឹត្តិការណ៍​​ប្រកួត​​ប្រដាល់​​​ក្បាច់​​បុរាណ​ខ្មែរ​​​ដ៏កក្រើក ​ជា​លក្ខណៈ​​​ជើង​ឯក​អាស៊ាន​​​​​ឆ្នាំ២០១២ដែល​ពុំ​​ធ្លាប់​មាន​ពីមុនមក​ឡើយ
កីឡាករមកពីថៃពីររូបត្រូវជួបនិងវ៉ន ​វីវ៉ា និង​​​​​​ភេឌី ម៉ឺន​​សុភា។វ៉ន ​វីវ៉ា ​​មកពី​​​ក្លឹប​​ព្រះខ័ន​រាជ្យ ជួប​​​កីឡាករ​​​ថៃ​TANEELEK ចំពោះកីឡាករ វ៉ន ​វីវ៉ា ​​ជា​ជើង​​ខ្លាំង ​​នៅ​ក្នុង​​​​​ប្រទេស​​​​កម្ពុជា។ធ្លាប់​​ប្រកួត​​នៅ​លើ​​សង្វៀន​​ទើប​​តែ​បាន​​៣១​លើក​​ ប៉ុណ្ណោះ​ ក្នុង​នោះ​ឈ្នះ​២៧​លើក ចាញ់​​​​៤លើក​ ​និង​​ផ្តួលគូ​ប្រកួត​​​ឱ្យ​សន្លប់​​​​បាន​១២លើក ។  យ៉ាង​ណា​​ក៏​ដោយ​​លើក​នេះ​​អាច​​យ៉ាប់​​បន្តិច​ហើយ​ ព្រោះ​​​​មក​ប៉ះ​​​​​​ចំជើង​​​ខ្លាំង​  TANEELEK  ដែល​​​​មាន​ប្រវត្តិ​​​ប្រកួត​ចំនួន​​១៦០​​លើក​ឯណោះ    កីឡាករ​ថៃរូប​នេះ​​ធ្លាប់​​ឈ្នះ​​១៤៥​​លើក ចាញ់​​១៥​លើក ។ចំណែក​​​​ភេឌី ម៉ឺន​​សុភា​ ​​មកពី​ក្លឹប​​​​យុវជន​​​អង្គរ​​​ ​ជួប​កីឡាករ​​​​ថៃ SAMSAMUT   ​​​​​​ភេឌី ម៉ឺន​​សុភា  ​​​​ធ្លាប់​​ប្រកួត​បាន​​តែ១៦លើក​​ប៉ុណ្ណោះ​ ក្នុង​នោះ ​ឈ្នះ​​១៥​លើក ចាញ់​​​១លើក  ​និង​​ផ្តួល​​គូ​ប្រកួត​​​​​ឱ្យ​​​សន្លប់​​​​​រហូត​​ដល់​​ទៅ​៧​លើក ។ រីឯ SAMSAMUT​វិញ​ ប្រវត្តិ​​​ប្រកួត​របស់​​គេមាន​១១០​លើក ​​​ឈ្នះ៨៥លើក ចាញ់​​​​​​២៥លើក​ ​​មិន​​ដែល​​​​ស្មើ ។ សុភាមិន​​​ទាន់​​​ហ៊ាន​​និយាយ​​ទុក​មុន​​​ពីលទ្ធផល​​​​ចុង​ក្រោយ​របស់​​ គេឡើយ  ​​
អ្នក​ប្រដាល់​​​កំពូល​​​ជើង​ខ្លាំង​មកពី​ឡាវ​២រូប គឺកីឡាករ​​​ THONG BANG  ជួប​​​ឯម លី​ថូ ​មកពី​ក្លឹប​គ្រុឌ​មានជ័យ​ ឯ​កីឡាករ​​ NOUKHITH  ជួប​​​ឯម​ ​វុត្ថា មកពី​ក្លឹប​​គ្រុឌមាន​ជ័យ​​ដូចគ្នា ។កីឡាករ​​THONG BANG  ​មាន​ប្រវត្តិ​​​​​​ប្រកួត​នៅ​​លើ​សង្វៀន​​​ចំនួន​៧៩​​លើក​ ឈ្នះ​​ការ​ប្រកួត​បាន​​​​​​៧២លើក​ ចាញ់​៧​​លើក និង​ផ្តួល​​​​គូ​​ប្រកួត​​​ឱ្យ​សន្លប់​​​បាន​២៥​លើក ។ ចំណែក​​ឯម   ​​លីថូ​​វិញ ​មាន​​ប្រវត្តិ​​​​ប្រកួត​បាន​​១០៣​​​លើក​ ​​ឈ្នះ​​​​៨០​លើក  ​ចាញ់​​​១៩​លើក និង​​ស្មើ​​​​៤លើក​​ ធ្លាប់​​​វាយ​គូ​​ប្រកួត​​​ឱ្យ​សន្លប់​​​​​​​​១០​លើក ។  រីឯ​​​NOUKHITH ​និង​​​​​ឯម វុត្ថា ​​វិញ​មាន​​​​ប្រវត្តិ​​ប្រកួត​នៅ​លើ​​​សង្វៀន​​​ខុសគ្នា​​​ជិត​ពាក់​កណ្តាល ​​។   NOUKHITH  ធ្លាប់​​​​​ប្រកួត​បាន​​៣៩​​​លើក ​ឈ្នះ​​​២៩​​លើក​  ​ចាញ់​​​១០លើក​​ ​​​មិន​ដែល​​​​ស្មើ​ និង​ផ្តួល​​គូប្រកួត​​​​ឱ្យ​សន្លប់​​​​​​បាន​​១២លើក​​ ។​  ចំណែក​​​​ឯម វុត្ថា​ ​​មាន​​​ប្រវត្តិ​​​ឡើង​​​សង្វៀន​​ប្រកួត​​​៧៧​លើក ឈ្នះ​​៦០​លើក​ ចាញ់​​​១៥លើក​​ និង​ស្មើ​​​២លើក​​ ក្នុង​នោះ​​​​​ផ្តួល​​​​ដៃគូ​​​ឱ្យ​សន្លប់​​​​បាន​​១៨​លើក​​ ។
នៅ​មាន​​ជើងខ្លាំង​​មកពី​​​ម៉ាឡេស៊ី​​២រូប​ទៀត​  ដែល​ត្រូវ​​មក​ប៉ះ​ជើងខ្លាំង​កម្ពុជាក្នុង​នោះ​​​​សេន ប៊ុនថេន មកពី​ក្លឹប​​​ក្រសួងមហា​​ផ្ទៃ​ ជួប​កីឡាករ FAIZAL   ប៊ុន​​​ថេន​​​ប្រកួត​បាន​៨៥​​លើក​  ឈ្នះ​៧៤​លើក ចាញ់​​៨​លើក ស្មើ​​​៣លើក និង​​​​​វាយ​​គូប្រកួត​ឱ្យ​សន្លប់​​បាន​​រហូត​ដល់​ទៅ​​២១លើក។ ចំណែក​ឯកីឡាករ​ ​​FAIZAL វិញ​ ប្រកួត​បាន​​តែ​៣៩​លើក​ប៉ុណ្ណោះ​​ ​ប៉ុន្តែ​ឈ្នះ​​៣៥លើកទៅហើយ ចាញ់​១លើក ​ស្មើ​៣លើក​ ​និង​​ផ្តួល​គូ​​​​ប្រកួត​ឱ្យ​សន្លប់​​បាន​​២លើក​ ។ចំនែកឡុង​ សុភី  ​​មកពី​ក្លឹប​​​​សាលវ័ន្ត​​​កីឡា​ជួប​កីឡាករ​​MOHD ALI  ​មកពី​​​​​​ប្រទេសម៉ាឡេស៊ី​ ដែរ​ ។  សុភី​​មាន​​ប្រវត្តិ​​​​ប្រកួត​បាន​​៧៩​លើក​ ​ឈ្នះ​​៥៣​​លើក ​ចាញ់​​២០​លើក និង​​ស្មើ​​៦​លើក  និង​ផ្តួល​​គូប្រកួត​ឱ្យ​សន្លប់​​​២៥​​លើក    ចំណែក​​​MOHD ALI  ប្រវត្តិ​​​ប្រកួត​មាន​​៦៦​​លើក ​ឈ្នះ៦០​លើក ចាញ់​​​​​១លើក និង​ស្មើ​​៥លើក ។  គូនេះ​​មាន​ប្រវត្តិ​​​​ប្រកួត​ប្រហាក់​ប្រហែល​​​​​គ្នា ​​​តែ​​មិន​អាច​​​ទាយ​ទុក​មុន​ពីលទ្ធផល​​​​ចាញ់​ឈ្នះ​​បាន​ឡើយ ៕           

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១