Contact me

Contact  me
 

Tuesday

ព័ត៌មានកីឡាជាតិ

0 comments

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជើង​ឯក​អាស៊ាន​ឆ្នាំ2012​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ថ្ងៃ15មីនា

កំពូល​​ជើងខ្លាំង​មកពី​​បណ្តា​​ប្រទេស​​​អាស៊ាន​​​​ចំនួន​៣​ និង​​មក​សាក​កម្លាំង​និង​ស្នៀត​​​គុន​​ជាមួយ​​កំពូល​​ជើង​ខ្លាំង​កម្ពុជា  នៅលើ​​​សង្វៀន​ស្ថានីយ ទូរទស្សន៍​​​​​CTN  ​​​នៅថ្ងៃទី១៥​ ខែមីនា ខាងមុខ​នេះ ​នឹង​មាន​ព្រឹត្តិការណ៍​​ប្រកួត​​ប្រដាល់​​​ក្បាច់​​បុរាណ​ខ្មែរ​​​ដ៏កក្រើក

 អានអត្តបទពេញ

កម្ពុជាជាប់ចំណាត់ថ្នាក់ លេខ៣ នៃការប្រកួត កីឡាហុកគីលក្ខណៈ មិត្តភាពអន្តរជាតិ 

កម្ពុជាទទួល បានចំណាត់ថ្នាក់ លេខ៣ ក្នុងចំណោម៤ ប្រទេសចូលរួមមាន ម្ចាស់ផ្ទះកម្ពុជា ថៃ ជប៉ុន និងអង់គ្លេស ដោយ៦ប្រកួតរបស់ កម្ពុជា ឈ្នះ២ ស្មើ១ និងចាញ់៣ ក្នុងការប្រកួតកីឡាហុកទាំងពីរថ្ងៃ។

អានអត្តបទពេញ

សន្និសីទកីឡាជាតិកំណត់យុទ្ធសាស្ដ្រអភិវឌ្ឍវិស័យកីឡារយៈពេល5ឆ្នាំ2012ដល់2017 

គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជាបានរៀបេចំ​ ធ្វើសន្និសីទ្ធកីឡាជាតិមួយកាលពីថ្ងៃ​ទី១៤ កុម្ភៈ ​​នៅ​​​សណ្ឋាគារណាហា្គវើល ។ លោកវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា​បានឱ្យដឹងថា នេះ​ជាលើកទី១ហើយដែលសន្និសិទ្ធ​កីឡា​ជាតិ​នេះ​ត្រូវ​​

អានអត្តបទពេញ

គូរដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើរេញទូរទស្សន៍ស៊ីធីអិនថ្ងៃសុក្រ 17 កុម្ភៈ 

ចាន់ វីរៈ មកពីក្លឹប​កង​ពលតូចលេខ​៧០ ត្រូវជួបនឹង​ខុន ស៊ីចន មកពីក្លឹប​​កង​ពល​ធំអន្តរា​គមន៍​លេខ​៣ ព្រះវិហារ នៅលើ​សង្វៀន​​ CTN នៅថ្ងៃសុក្រ​ ទី១៧ កុម្ភៈ ខាងមុខនេះដែល​ជា​ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ទម្ងន់​៦០​គីឡូ​ក្រាម ​។

អានអត្តបតទពេញ
 ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅសង្វៀន CTN ថ្ងៃសុក្រ សប្តាហ៏នេះ
​ វ៉ាន់​​​ ចាន់​វេត មកពីក្លឹប​​​សិង្ហ​កីឡា និងជួប​​សុខ ចិន្តា ​​មកពីក្លឹប​​​ឃ្លាំង​មឿង​កីឡា ឯ​​ទិត្យ ​សុវណ្ណ ​​គិរី ​មកពី​​ក្លឹបក្រសួង​​កសិ​កម្ម​​​ និងជួប​សូយ ភារម្យ ​មកពីក្លឹប​​អូដឹមកីឡា នៅ​លើ​សង្វៀន​​​​​ស្ថានីយ​​​ទូរទស្សន៍​ CTN
អានអត្តបទពេញ

  ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ2012 ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបំបាក់ក្រុមខេត្តកំពត 6-0

ក្រុម​បាល់ទាត់​​សាកលវិទ្យា​ល័យ​​អាស៊ីអឺរ៉ុប​បាន​យក​ឈ្នះ​ក្រុម​ ខេត្តកំពត ​​៦-០ ឯ​​​ក្រុមក្រសួង​​ការពារ​ជាតិ​​បានយក​ស្មើ ១-១ ជា​មួយ​ក្រុម​​គិរី​វង់​​​សុខ សែនជ័យកាលពី​​​រសៀល​ថ្ងៃ​សុក្រ ​ទី៣ កុម្ភៈ  ​​​ឆ្នាំ ២០១២ ​​

អានអត្តបទបន្ត

ការប្រកួតប្រដាល់អន្តរជាតិកម្ពុជា ថៃនៅថ្ងៃទី28 មករា ២០១២

នៅ​ថ្ងៃ​សៅរ៍ ទី​២៨ មក​រា ខាង​មុខ​នេះ​ស្ថានីយ​​​ទូរទស្ស​ន៍​​អប្ស​រា​​ ​មាន​រៀប​ចំ​​នូវ​​ការ​ប្រកួត​​ប្រ​ដាល់​ក្បាច់​គុន​បុរាណ ​ខ្មែរ​​ជា​លក្ខណៈ​អន្តរ​ជាតិសា​​ជា​ថ្មី​ម្តង​ទៀតហើយ ។
 អានអត្តបទពេញ

 កាន់ សុវណ្ណ និង ផុន ផុល ជាគូដណ្តើមខ្សែក្រវាត់ខារ៉ាបាវ
នៅ​ថ្ងៃ​សុក្រ​ ទី​​២៧ ខែមករាចុងសប្តាហ៏នេះមានគូ​​ប្រកួត​​ដណ្តើម​​ខ្សែ​ក្រ​វាត់​​ខារ៉ា​បាវ​​ ប្រភេទ​ទម្ងន់​​៦០​គីឡូ​ក្រាម​​ នៅលើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN ​​ដែលការប្រកួតនោះមាន​តែ​១​គូ​ប៉ុណ្ណោះ​
អានអត្តបទពេញ



ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៦
ការប្រកួតបាល់ទាត់វគ្គជម្រុះ១៦ក្រុមដណ្តើមពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៦ ឆ្នាំ២០១២ នឹងចាប់ផ្តើមធ្វើការប្រកួតចាប់ពីថ្ងៃពុធទី១ កុម្ភៈ ឆាប់ៗនេះហើយ ។ ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា សម្រាប់ក្រុមទាំងអស់ដែលមានឱកាសឆ្លងផុតពីវគ្គ ប្រកួតជម្រុះតាមមណ្ឌលផ្សេងៗឡើងមកដល់វគ្គជម្រុះចុងក្រោយនេះ ត្រូវបានចែកចេញជា៤ពូលធំៗដែលក្នុង១ពូលមាន៤ក្រុម។ដែលមាន‌
ពូល A មានក្រុមឆ្លាមសមុទ្រ ក្រុមណាហ្គាខប ក្រុមបាត់ដំបង និងក្រុមបៃលិន។
ពូល B មានក្រុមក្រសួងការពារជាតិ ក្រុមគិរីវង់សុខសែនជ័យ ក្រុមកំពត និងក្រុមព្រះវិហារ ដែលមានក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាតំណាង។
ពូល C មានក្រុមព្រះខ័នរាជ្យក្រុមបៀលប្រាយយូណាយធីត ក្រុមស្ទឹងត្រែង និងក្រុមកោះកុង។
ពូល D មានក្រុមភ្នំពេញក្រោន ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមកំពង់ចាម និងក្រុមខេត្តក្រចេះ ។ គណៈកម្មការរៀបចំការប្រកួតបានមានប្រសាសន៏ឱ្យដឹងទៀតថា ចំពោះការប្រកួត លើកនេះ ធ្វើឡើងជារៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី១ កុម្ភៈខាងមុខនេះរហូតដល់ថ្ងៃបញ្ចប់គឺនៅថ្ងៃព្រហស្បតិ៏ ទី១២ កុម្ភៈ។ហើយចំពោះការប្រកួតវិញក្នុង១ថ្ងៃមានការប្រកួត៤គូ គឺព្រឹក២គូ និងល្ងាច២គូ ។ ប្រកួតថ្ងៃដំបូងពេលព្រឹកគឺក្រុមឆ្លាមសមុទ្រ ជួបជាមួយក្រុមខេត្តបាត់ដំបង។ រីឯក្រុមប៉ៃលិន ត្រូវជួបជាមួយក្រុមណាហ្គាខបក្នុងការប្រកួតលើកដំបូង។
សំរាប់ការប្រកួតនៅពេលល្ងាចវិញគឺមាន២ប្រកួតទៀត ។ ដែលមានក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបធ្វើការប្រកួតជាមួយក្រសួងការពារជាតិ។នឹងគូរចុងក្រោយគឺក្រុមខេត្តកំពត ប៉ះជាមួយក្រុមគិរីវង់សុខសែនជ័យ ៕


ដោយលោក រតនៈ

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១