Friday
សម្របសម្រួលដល់កិច្ចពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងបណ្តា្កញក្រុមភារវកម្ម តាលីបង់
លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមីតកាសៃ បានចេញមុខសម្របសម្រួលដល់កិច្ចពិភាក្សាគ្នារវាងសហរដ្ឋអាមេរិកនិងបណ្តា្កញក្រុមភារវកម្ម តាលីបង់ ដែលហេតុការណ៍នេះអាចនឹងឈានដល់ការបើកការិយាល័យសម្ព័នតាលីបង់មួយដែលមានទីស្នាក់ការនៅក្នុងប្រទេស កាតា។តាមការចេញផ្សាយរបស់គេហទំព័រCNNរបស់ចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២១ខែ មករានេះថាលោក កាសៃបានធ្វើការប្រកាស តាំងតែពីថ្ងៃពុធមកម៉្លេះ ដើម្បីស្វាគមន៍ដល់ការបើកការិយាល័យសម្ព័នថ្មី របស់តាលីបង់ដែលនឹងធ្វើឡើងនៅទីក្រុងដូហាប្រទេសកាតា ដោយគោលដៅនោះគឺ រៀបចំនូវកិច្ចពិភាក្សាសន្តិភាព ទាក់ទងនឹងជម្លោះដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការគ្រប់គ្រងអំណាចដំបូងរបស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថានដំបូងគឺនៅឆ្នាំ ១៩៩៦ ប៉ុន្តែដោយការលុកលុយពីសំណាក់សហរដ្ឋអាមេរិកដើម្បីតាមប្រមាញ់មេក្លោងក្រុមអូសាម៉ា ប៊ីនឡាដេន ក៏បានកំចាត់ក្រុមនេះធ្លាក់ចេញពីអំណាច។ ភាគីទាំងពីរបាននិយាយថាកិច្ចពិភាក្សានេះរៀបចំឡើងដើម្បីកសាងសន្តិភាពក្នុងតំបន់និងជាពិសេសជៀសវៀងការបាត់បង់អាយុជីវិតរបស់ជនស្លូតត្រង់ដែលមិនដឹងអី។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment