Contact me

Contact  me
 

Wednesday

សហព័ន្ធប្រណាំងរថយន្តអន្តរជាតិហាមប្រើបច្ចេកវិទ្យាថ្មីក្នុងហ្វមមូឡាវ័ន

0 comments
សហព័ន្ធប្រណាំងរថយន្តអន្តរជាតិហាមប្រើបច្ចេកវិទ្យាថ្មីក្នុងហ្វមមូឡាវ័ន
កាលពីថ្ងៃច័ន្ទសប្តាហ៍នេះគេហទំព័ររបស់ហ្វមមូឡាវ័នបានរាយការណ៍ថា សហព័ន្ធប្រណាំងរថយន្តអន្តរជាតិ (FIA)បានជូនដំណឹងទៅដល់ក្រុមទាំង១២អំពីការសម្រេចចិត្តរបស់ខ្លួន ហាមមិនឱ្យប្រើបច្ចេកវិទ្យាថ្មីមួយដែល នឹងជួយឱ្យក្រុមទាំងឡាយកែលំអលំនឹងនិងថាមពលខ្យល់ឌីណាមិក របស់រថយន្តប្រណាំង។ លោក Mark Gillan នាយកផ្នែកគ្រឿងម៉ាស៊ីនរបស់ក្រុម Williamsបាននិយាយថា ’’ក្នុងមួយរយៈនេះ យើងកំពុងតែស្រាវជ្រាវពីប្រភេទនៃប្រព័ន្ធនោះ។ វាពិតជាមានការប៉ះពាល់ទៅលើទម្រង់ប្រព័ន្ធខ្យល់របស់រថយន្ត’’។
ទាក់ទិននឹងការប្រណាំងរថយន្តនេះកីឡាករ ហ្វាំងឡង់គីមី រេកកូណិនដែលជាម្ចាស់ជើងឯកហ្វមមូឡាវ័នពិភពលោកឆ្នាំ២០០៧បាន បើកសាកល្បងរថយន្តរបស់ខ្លួនជាលក្ខណៈឯកជនលើកដំបូងនៅទីក្រុង Valenciaប្រទេសអេស្ប៉ាញបន្ទាប់ពីបានអវត្តមានចាប់ពីឆ្នាំ២០០៩មក ។ រេកកូណិនបានបើកបររថយន្តស៊េរីចាស់ឆ្នាំ២០១០របស់ក្រុម Renaultដែលបច្ចុប្បន្នបានប្តូរឈ្មោះមកជា Lotus។ការបើកសាកល្បងនេះគឺជាការបង្ហាញពីសម្ថភាពរបស់លោក។ ចំណែកការបើកសាកល្បងរថយន្តឆ្នាំ២០១២របស់ក្រុម Lotusដែលលោករេកកូណិនគឺជាសមាជិកក្នុងក្រុមនឹងធ្វើបើកនៅថ្ងៃទី៧ខែកុម្ភៈនៅទី ក្រុង Jerezភាកខាងត្បូងប្រទេសអេស្ប៉ាញ ។ នៅក្នុងការប្រណាំងហ្វមមូឡាវ័ន ក្រៅពីការសាកល្បងជាផ្លូវការមុនរដូវកាលចំនួន៣លើកនិង១លើក អំឡុងខែឧសភាគឺគ្មានការបើកសាកល្បងណាមួយត្រូវបានធ្វើឡើងទេគឺ មានន័យថា ក្រៅពីការសាកល្បងជាផ្លូវដែលបានកំណត់ក្នុងច្បាប់ ការសាកល្បងដទៃទៀតត្រូវបានហាមឃាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរវិលត្រឡប់របស់កីឡាករនៅរេកកូណិនពេលនេះបានញ៉ាំងឱ្យមានមតិ រិះគន់មួយចំនួន តែកីឡាកររូបនេះថា ខ្លួនមិនឈឺក្បាលនឹងពាក្យទាំងនោះឡើយ។ គេបាននិយាយថា៖’’ការរិះគន់ទាំងនោះមិនមានឥទ្ធិពលលើខ្ញុំទេ។ មានពេលខ្លះ យើងឮរឿងមិនបានការ ហើយមានពេលខ្លះយើងក៏អាចឮរឿងល្អផងដែរ។ អ្វីដែលសំខាន់គឺថា វិលត្រឡប់ចូលទីលានប្រណាំងហ្វមមូឡាវ័នគឺជាអ្វីដែលខ្ញុំចង់ បាន។ ខ្ញុំនឹងទទួលបានឱកាសល្អជាមួយក្រុម។ ដូច្នេះខ្ញុំសប្បាយចិត្ត។ តាមទម្លាប់ ខ្ញុំមិនដែលយកពាក្យមនុស្សដទៃនិយាយមកគិតទេ។ ខ្ញុំធ្វើតែកិច្ចការខ្លួនឯងណាដែលខ្ញុំយល់ថាផ្តល់ការរីករាយ ឱ្យខ្ញុំ។ ទាំងនេះទើបជារឿងសំខាន់របស់ខ្ញុំ’’។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១