លោកឈិនឡុង កើតនៅថ្ងែទី៧ ខែមេសា ឆ្នាំ១៩៥៤។ លោកគឺជាតារាភាពយន្តរបស់ហុងកុង ជាអ្នកនាដសាស្រ្ត ជាអ្នកផលិតរឿង ម្ចាស់ផតលិតកម្ម ជាកំពូលតារាក្បាច់គុន ជាអ្នកនិពន្ធ និងជាអ្នកចំរៀងទៀតផង។ លោកបានចាប់ផ្តើមដើរតួសម្តែង តាំងពីអំឡុងឆ្នាំ១៩៧០មកម្ល៉េះរហូត មកដល់ពេលនេះលោកថតបានជាច្រើនរឿងមកហើយ។ការខិតខំរបស់លោកបានអោយលោកក្លាយជាតារាភាពយន្តហុងកុង និងជាតារាភាពយន្តហូលីវូដ លំដាប់ថ្នាក់ពិភពលោក។
លោកឈិនឡុងមានឈ្មោះហៅក្រៅថា ប៉ាវប៉ាវ មានន័យថា កាំភ្លើងធំ។ មូលហេតុដែលគេហៅលោកបែបនេះក៏ព្រោះតែកាលនៅពីតូចលោកគឺជាទារកដែលមានមាឌធំទម្ងន់១២ផោន។នៅហុងកុងឪពុកម្តាយរបស់លោកធ្វើការជាបុគ្គលិកនៅក្នុងស្ថានទូតបារាំងប្រចាំនៅហុងកុង។លោកបានសិក្សានៅសាលារៀនHah Hwaនៅហុងកុង។ប៉ុន្តែគ្រាន់តែចូលរៀននៅឆ្នាំដំបូងលោកប្រលងធ្លាក់ទៅហើយ ឪពុកម្តាយរបស់លោកក៏ឈប់ អោយរៀន។នៅក្នុងអំឡុងឆ្នាំ១៩៦០នោះ ឪពុករបស់លោកបានធ្វើអន្តោប្រវេសន៏ទៅកាន់ប្រទេសអូស្រ្តាលី។នៅទីនោះឪពុករបស់លោកបានធ្វើជាមេចុងភៅសំរាប់ស្ថានទូតអាមេរិកចំនែករូបលោកវិញក៏ត្រូវបញ្ជូន អោយមកសិក្សាផ្នែកសិល្បះនៅក្នុងប្រទេសចិន។
លោកឈិនឡុងអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ និង ជប៉ុនបានយ៉ាងល្អហើយភាសាអេស្ប៉ាញក៏អាចនិយាយបានបន្តិចបន្តួចផងដែល។
រៀបរៀងដោយ:
លីឆេងនិងសុខា
No comments:
Post a Comment