ស្របពេលដែលអង្គការអូតង់បានបើកការស៊ើបអង្កេតពីការធ្លាក់ឧទ្ទម្ភាគចក្ររបស់ខ្លួនកាលពីថ្ងៃទី១៩ កន្លងទៅនេះដែលបានបណ្តាលឲ្យទាហានអូតង់៦នាក់ស្លាប់នោះ ឥឡូវនេះពួកបះបោតាលីបង់ដែលប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងអន្តរជាតិដែលដឹកនាំដោយអូតង់បានចេញមុខទទួកខុសត្រូវក្នុងករណីធ្លាក់ឧទ្ទម្ភាគចក្រនេះ លោក ការី យូសស៊ូហ្វ អាម៉ាឌី ដែលជាអ្នកនាំពាក្យរបស់ពួកតាលីបង់ បាននិយាយតាមទូរស័ព្ទចេញពីកន្លែងមួយថា ឧទ្ទម្ភាគកចក្រមួយគ្រឿងរបស់អង្គការអូតង់ធុន ឈីនុក (CHINOOK) ត្រូវបានបាញ់ធ្លាក់ដោយក្រុមយុវជនតាលីបង់។
ស្របពេលជាមួយគ្នានេះដែរទាហានបារាំងចំនួន៦ត្រូវបានស្លាប់និង១៧នាក់ទៀតរងបួសដោយទាហានអាហ្វហ្គានីស្ថានម្នាក់បានបាញ់ទៅលើពួកគេពេលពួកគេកំពុងលេងកីឡាកាលពីថ្ងៃទី២០ មករា។បន្ទាប់ពីការបាញ់ប្រហារខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។ករណីការបាញ់ទាហានបារាំងនេះបានកើតនៅជ្រលងភ្នំTAGHAB ខេត្តកាពីសាដែលជាកន្លែងដាក់ពង្រាយកងទ័ពបារាំង។គួរបញ្ជាក់ផងដែរថាមានទាហានបារាំងចំនួន៣៦០០នាក់កំពុងតែដាក់ពង្រាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយចាប់តាំងពីតំណាច់ឆ្នាំ២០០១កន្លងមកនេះមានទាហានបារាំងចំនួន៨២ហើយបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment