Contact me

Contact  me
 

Tuesday

តារាងការប្រកួតបាល់ទាត់

0 comments

តារាងការប្រកួតបាល់ទាត់ English Premier League ថ្ងៃអង្គារ ទី៣១ ខែមករា និងថ្ងៃពុធ ទី១ ខែកុម្ភះ​ ឆ្នាំ២០១២


 តារាងការប្រកួតបាល់ទាត់ English Premier League
ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២

 ថ្ងៃពុធ ទី១ ខែកុម្ភះ​ ឆ្នាំ២០១២

 

Read more...

Monday

គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ

0 comments
មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៥:២០ នាទីល្ងាចនៅថ្ងៃទី៣០ ខែ មករា នៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្មខេត្តព្រះសីហនុ(ផ្សារថ្មី)ដែលបង្ករដោយម៉ូតូពីរគ្រឿងគឺម៉ាកហុងដាស្កូពីនិងមួយគ្រឿងទៀតម៉ាកយ៉ាម៉ាហាមីអូ ប៉ុន្តែគ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានមនុស្សរបួសធ្ងន់ធ្ងរទេ។ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូហុងដាស្កូពីបើកបរដោយបុរសម្នាក់មានអាយុប្រហែល ២៧ ឆ្នាំ និងម៉ូតូហុងដាបើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ។ ដោយម៉ូតូធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូហុងដាស្កូពីគឺម្ចាស់ទើបតែទិញថ្មីនិងម្ចាស់ចង់បើកយកទៅលៀងទឹក៕



Read more...
0 comments
មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៥:២០ នាទីល្ងាចដែលបង្ករដោយម៉ូតូពីរគ្រឿងគឺម៉ាកហុងដាស្កូពីនិងមួយគ្រឿងទៀតម៉ាកយ៉ាម៉ាហាមីអូ ប៉ុន្តែគ្រោះថ្នាក់ចរាចរនេះមិនបណ្តាលឲ្យមានមនុស្សរបួសធ្ងន់ធ្ងរទេ។ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូហុងដាស្កូពីបើកបរដោយបុរសម្នាក់មានអាយុប្រហែល ២៧ ឆ្នាំ និងម៉ូតូហុងដាបើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ។ ដោយម៉ូតូធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូហុងដាស្កូពីគឺម្ចាស់ទើបតែទិញថ្មីនិងម្ចាស់ចង់បើកយកទៅលៀងទឹក៕



Read more...

យ៉ូកូវិចបំបាក់ណាដាល់យកពានជើងឯកតឺន្នីស Australian Open

0 comments
កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិចបានបំបាក់កីឡាករជើងខ្លាំងរបស់ អេស្ប៉ាញរ៉ាហ្វាអែល ណាដាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី២៩មករា កន្លងមកនេះ។ហើយបានក្លាយជាម្ចាស់ពានក្របខណ្ឌធំ Australian Openជាថ្មីម្បន្ទាប់ពីការប្រកួតត្រូវបានរៀបចំធ្វើនៅទីក្រុង Melbourneប្រទេសអូស្ត្រាលី ។ ក្នុងការប្រើពេលអស់៥ម៉ោងនិង៥៣នាទី យ៉ូកូវិចបានយកឈ្នះណាដាល់ក្នុងលទ្ធផល ៥-៧,៦-៤,៦-២,៦-៧និង៧-៥ ។ ចំពោះយ៉ូកូវិច នេះគឺជាពានជើងឯកក្របខណ្ឌធំលើកទី៥របស់គេហើយ។ វាគឺជាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រើពេលយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាតឺន្នីស ។
បន្ទាប់ពីឈ្នះពានជើងឯក កីឡាករយ៉ូកូវិចបានបញ្ជាក់ថា៖«វាជារឿងពិតប្រាកដនៅលើ ទីលានប្រកួតសម្រាប់អ្នករាល់គ្នាដែលបានមើលការប្រកួតនេះ ។យើងបានប្រើថាមពលទាំអស់ដែលយើងមាន។ ពួកយើងបានបង្កើតប្រវត្តិសាស្ត្រមួយនៅរាត្រីនេះ ហើយជារឿងអកុសលគ្មានអ្នកឈ្នះដល់ទៅ២នាក់នោះទេ »។ នៅក្នុងការប្រកួតនេះ យ៉ូកូវិចបានធ្វើឱ្យមានកំហុសដោយខ្លួនឯង Unforced Errorsចំនួន៦៩លើកខណៈណាដាល់មានដល់ ៧១លើក ។
នៅចំពោះមុខទស្សនិកជន១ម៉ឺន៥ពាន់នាក់ យ៉ូកូវិចបានបញ្ជាក់ថា ៖«ជ័យជម្នះលើកទី៥នេះវិសេសវិសាលបំផុតជាងលើកណាៗទាំងអស់។ ពានមួយនេះពិសេសជាងគេដ្បិតខ្ញុំបានចំណាយពេលអស់ជិត៦ម៉ោងទើប យកឈ្នះបាន។ វាពិតជាមិនគួរឱ្យជឿ ។ ខ្ញុំគិតថានេះជាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដែលចំណាយពេល វែងបំផុតមួយហើយ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាចំណែកមួយក្នុងប្រវត្តិសាស្ត្រ បែបនេះ »។ក្រោយកញ្ចប់កីឡាករយ៉ូកូវិចទទួលបាន ទឹកប្រាក់រង្វាន់ជាមូលប្បទានប័ត្រចំនួន២,៤លានដុល្លារអាមេរិក ។
Read more...

កូរ៉េខាងជើងមានគម្រោងប្រារព្វធ្វើក្បួនព្យុហយាត្រាមួយយ៉ាងធំ

0 comments
ពិធីបុណ្យពហុយាត្រាដ៏ធំមួយនឹងគ្រោងប្រារព្វឡើងនៅក្នុងប្រទេស កូរ៉េខាងជើងដែលមានការបង្ហញនូវគ្រាប់មីស៊ីល និងអាវុធជាច្រើនប្រភេទទៀត ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបប្រចាំឆ្នាំរបស់យោធាកូរ៉េខាងជើង។នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៣០ មករា កន្លងទៅនេះ។
ការត្រៀមនេះបានធ្វើឡើងមុនពេលដែលមេដឹកនាំ គីម ទទួលមរណៈភាពទៅទៀត ទង្វើរបែបនេះជាការបង្ហាញពីអំណាចរបស់មេដឹកនាំថ្មីរបស់កូរ៉េខាងជើង គីម ជុងអ៊ុន ដែលនៅតែមានអំណាចដូចឪពុករបស់ខ្លួន។ ការធ្វើក្បួនព្យុហយាត្រានេះផងដែរគឺធ្វើឡើងដើម្បីរំលឹកទៅដល់ខួប ១០០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធាន គីម អ៊ីលសុង ជាឪពុករបស់លោក គីម ជុងអ៊ីល នៅថ្ងៃទី១៥ មេសា និងដើម្បីអប់អរទៅដល់ថ្ងៃនៃបង្កើតយោធាកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមេសាផងដែរ។ បើតាមអ្នកវិភាគបានសន្និដ្ឋានថាក្បួនព្យុហយាត្រានេះអាចធ្វើឡើងនៅថ្ងៃទី ១៦ ខែ កុម្ភៈ នាពេលខាងមុខនេះ ព្រោះថាថ្ងៃនោះជាថ្ងៃកំណើតរបស់លោក គីម ជុងអ៊ីល ប៉ុន្តែលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយទេ៕
Read more...

Saturday

តារាងការប្រកួតបាល់ទាត់អ៊ីតាលី Serie A

0 comments
ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២


Read more...

Friday

តារាងការប្រកួតបាល់ទាត់

0 comments
 តារាងការប្រកួតបាល់ទាត់ English Premier League ថ្ងៃអង្គារ ទី៣១ ខែមករា និងថ្ងៃពុធ ទី១ ខែកុម្ភះ​ ឆ្នាំ២០១២  តារាងការប្រកួតបាល់ទាត់ English Premier League ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ ថ្ងៃពុធ ទី១ ខែកុម្ភះ​ ឆ្នាំ២០១២



តារាងការប្រកួតបាល់ទាត់ FA CUP ថ្ងៃសៅរ ទី២៨ ខែមករា ឆ្នាំ២០១២


Read more...

ការចេញម៉ូតរបស់ក្រុមហ៊ុន Sony Ericsson ស៊េរី SonyST25i​Kumqua

0 comments
នៅថ្មីៗនេះ មានការចេញម៉ូតរបស់ក្រុមហ៊ុន Sony Ericsson គឺម៉ូដែលស៊េរីឈ្មោះ SonyST25iKumqua ។ សម្រាប់រូបរាង នៃទូរស័ព្ទស៊េរីថ្មីនេះ មានទំហំអេក្រង់ ៣,៥អ៊ីញ អេក្រង់ បង្ហាញរូបភាពទំហំ qHD display ជាមួយនឹង processor ប្រភេទ dual-coreល្បឿន 1GHZ និងមានបំពាក់ កាមេរ៉ា ខាងខ្នងទំហំ ម៉េហ្គាភិកសេល ហើយនឹងបំពាក់ដោយ ប្រព័ន្ឋ Android-powered ។ម្យ៉ាងវិញទៀត វាត្រូវបាន គេនិយាយថា នឹងបង្ហាញខ្លួន នៅនូវឆាប់នេះ ក្នុងកម្មវិធី Mobile World Congress នៅក្នុងប្រទេស អេស្បាញ។យោងតាម តាមប្រភពសារព័ត៌មាន ដែលចេញផ្សាយ តាមគេហទំព័រ បច្ចេកវិទ្យា ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ទូរស័ព្ទស៊េរី ST25i Kumquatនេះ ។ដូច្នេះទូរស័ព្ទស៊េរីនេះ ត្រូវបានគេចាត់ បញ្ចូល ដូចជា ប្រភេទ ទូរស័ព្ទ Sony Ericsson Xperia U  
Read more...

រថយន្តបើកបុកម៉ូតូបំ​រ៉ុង​បើក​រត់គេចខ្លួនប្រជាពលរដ្ឋ​ឃាត់ទុក

0 comments
រថយន្ត​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​និង​ទឹកកក​អនាម័យ​ពន្លឺ​ព្រះច័ន្ទ​បាន​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ក្នុង​គោល​ដៅ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​ ជនរងគ្រោះ​ជា​អ្នក​បើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​សន្ល​ប់​នៅ​និង​កន្លែង​កើត​ ហេតុ​តែ​ម្តង។​
ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង០៧និង៤៥នាទី​ព្រឹក​ថ្ងៃទី២៧ខែមករា​ ឆ្នាំ២០១២នៅតាម​បណ្តោយ​ផ្លូវ​ខាងត្បូង​អតីត​មហោស្រប​ត្រង់ចំណុច​ខាងមុខ​ ភោជនីយដ្ឋាន​អ​ប្សា​រា​ស្ថិតក្នុង​សង្កាត់​ លេខ២ក្រុងព្រះសីហនុ។ជនរងគ្រោះភ្លាមៗត្រូវបាន​រថយន្ត​សា​ម៉ុ​យ​គ្លិ​និករ​ ស្មី​កំពង់សោម​មក​ដឹកយក​ទៅ​ជូ​យ​សង្គ្រោះ​ផងដែរ។
 ប្រជាជននៅទីនោះបាន​ប្រាប់​ឲ្យ​ដឹងថា​រថយន្ត​ក្រុមហ៊ុន​ ពន្លឺព្រះច័ន្ទ​បើកបរ​ក្នុង​ល្បឿន​លឿន​លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ដែលជា​ ផ្លូវ​កោង​ផង​នោះ​ក៏បាន​ទៅបុក​និង​ម៉ូតូ​ជនរងគ្រោះ​បើកបរ​មក​បញ្ច្រាសទិស​ គ្នា​យ៉ាង​ពេញទំហឹង​ចំ​ពីមុខ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ចេញពី​លើ​ម៉ូតូ​ បោក​ផ្ទប់​ទៅលើ​ផ្លូវ​រងរបួស​ធ្ងន់​សន្លប់​នៅ​និង​កន្លែង​តែម្តង​រីឯ​ម៉ូតូ​ ជនរងគ្រោះ​ផ្នែក​ខាងមុខ​ត្រូវ​រថយន្ត​បង្ក​កិន​បន្ថែម​រង​ការខូចខាត​ យ៉ាងដំណំ។រថយន្ត​បង្ករ​ហេតុភ្លាមៗបំ​រ៉ុង​បើក​រត់គេចខ្លួន​ដែរ​ប៉ុន្តែរ​ មិនអាច​រត់​បាន​ដោយសារ​មាន​ប្រជាពលរដ្ឋ​តំបន់​នោះ​ជួយ​ចាប់​ឃាត់ទុក។
ជនរងគ្រោះ​មានឈ្មោះ ហោ ជ្រុ​យ ភេទ​ប្រុស​អាយុ២២ឆ្នាំមាន​មុខរបរ​ជាក​ម្មក​ធ្វើ​នំ​បុ័ង​ស្នាក់នៅ​ក្នុង​ ក្រុម១៧ ភូមិ​លេខ១ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​ទទួលរ​ង​គ្រោះ​បាក់ឆ្អឹង​ដងកាំបិត​និង​របួស​ក្បាល​ធ្ងន់ធ្ងរ ​កំពុង​ដេក​សំរាក​ព្យាបាល​នៅក្នុង​គ្លីនិក​រស្មី​កំពង់សោម។ម៉ូតូ​ជនរងគ្រោះ​ ម៉ាក​ហុងដា​សេរីC125ផលិត​ឆ្នាំ2006ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ 1A-1211ក្រុងព្រះសីហនុ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ចំណែក​រថយន្ត​ បង្កហេតុ​ជា​រថយន្ត​កូរ៉េ​ប្រភេទ​ដឹកទំនិញ​ពាក់​ស្លាក​លេខ ​ត០១០១ភព៣ ​ជា​រថយន្ត​កម្ម​សិទ្ធរ​បស់​ក្រុមហ៊ុន​ផលិត​ទឹកកក​អនាម័យ​និង​ ទឹកបរិសុទ្ធ(ពន្លឺព្រះច័ន្ទ)បើកបរ​ដោយ​ឈ្មោះ​ លេង លាន​ ភេទ​ប្រុស​អាយុ២៥ឆ្នាំ​រស់នៅ​ក្នុងភូមិ​លេខ២ សង្កាត់​លេខ២​ ក្រុងព្រះសីហនុ។​
បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្កហេតុ​ត្រូវ​សមត្ថកិច្ចដោះស្រាយ​តាមផ្លូវ​ច្បាប់៕
 រៀបរៀងដោយ សុភាព
Read more...

សម្របសម្រួលដល់កិច្ចពិភាក្សាគ្នារវាង​សហរដ្ឋអាមេរិក​និងបណ្តា្កញក្រុមភារវកម្ម តាលីបង់

0 comments
លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមីត​កាសៃ បានចេញមុខសម្របសម្រួលដល់កិច្ចពិភាក្សាគ្នារវាង​សហរដ្ឋអាមេរិក​និងបណ្តា្កញក្រុមភារវកម្ម តាលីបង់ ដែលហេតុការណ៍នេះអាចនឹងឈានដល់ការបើកការិយាល័យសម្ព័នតាលីបង់មួយដែលមានទីស្នាក់ការនៅក្នុងប្រទេស កាតា។តាមការចេញផ្សាយរបស់គេហទំព័រCNNរបស់ចក្រភពអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២១ខែ មករា​នេះថាលោក កាសៃបានធ្វើការប្រកាស តាំងតែពីថ្ងៃពុធមកម៉្លេះ ដើម្បីស្វាគមន៍ដល់ការបើកការិយាល័យសម្ព័នថ្មី របស់តាលីបង់ដែលនឹងធ្វើឡើងនៅទីក្រុងដូហាប្រទេសកាតា ដោយគោលដៅនោះគឺ រៀបចំនូវកិច្ចពិភាក្សាសន្តិភាព ទាក់ទងនឹងជម្លោះដែលកំពុងតែកើតមានឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការគ្រប់គ្រងអំណាចដំបូងរបស់ពួកតាលីបង់នៅអាហ្វហ្គានីស្ថានដំបូងគឺនៅឆ្នាំ ១៩៩៦ ប៉ុន្តែដោយការលុកលុយពីសំណាក់សហរដ្ឋអាមេរិកដើម្បីតាមប្រមាញ់មេក្លោងក្រុមអូសាម៉ា ប៊ីនឡាដេន ក៏បានកំចាត់ក្រុមនេះធ្លាក់ចេញពីអំណាច។ ភាគីទាំងពីរបាននិយាយថាកិច្ចពិភាក្សានេះរៀបចំឡើងដើម្បីកសាងសន្តិភាពក្នុងតំបន់និងជាពិសេសជៀសវៀងការបាត់បង់អាយុជីវិតរបស់ជនស្លូតត្រង់ដែលមិនដឹងអី។
Read more...

អាជ្ញាធរលីប៊ីបានអះអាងថា ខ្លួនបានត្រួត្រាលើក្រុង បានីវ៉ាលីដ​

0 comments
កាលពីថ្ងៃទី ២៥​ មករា នេះ អាជ្ញាធរលីប៊ីបានអះអាងថា ខ្លួនបានត្រួត្រាលើក្រុង បានីវ៉ាលីដ​ អតីតមូលដ្ឋានបង្អែករបស់របបដែលត្រូវផ្តួលរំលំក្រោពីមានព័ត៌មានផ្ទុយគ្នា ពីការដណ្តើមកាន់កាប់ទីក្រុងនេះ ដោយពួកស្មោះត្រង់នឹងលោកអតីតប្រធានាធិបតីលីប៊ីគឺលោក មូអាម៉ា កាដាហ្វី។
មន្ត្រីកាពារប្រទេសថ្មីរបស់ លីប៊ី​គឺលោក អ៊ូស សាម៉ា ហ្សូអ៊ីលី ​ដែលជាអ្នកកាន់កាប់ក្នុងទីក្រុងនេះបានធ្វើកិច្ចពិភាក្សាជមួយបណ្តាមេដឹកនាំក្នុងក្រុមកុលសម្ព័ននានានិងបានអះអាងប្រាប់​ក្រុមអ្នកការសែតថា ទីក្រុងនេះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលីប៊ី ហើយបញ្ហាផ្ទៃក្នុងនោះគឺការប្រយុទ្ធគ្នារវៀងក្រុមមួយស្ថិតនៅក្នុងកងពលតូចលេខ​២៨​ដែលជាកងកម្លាំងសំខាន់នោក្នុងទីក្រុងបានីវ៉ាលីតហើយចំណុះឲ្យក្រសួងកាពារប្រទេស។
Read more...

Thursday

Selena Gomesទៅទស្សនះកិច្ចcongoក្នុងលក្ខខ័ណ្ឌUNICEF

0 comments
ចាប់ផ្ដើមពីJustinbeiber.គេ ជាមនុស្សម្នាក់ដែលចេះធ្វើបុណ្យច្រើន.យោងតាមប្រសាសន៍អគ្គរាជទូតនៃអង្គការ UNICEFថាការធ្វើដំណើរទៅប្រទេសហ្គាណានិងឆីលី selena gomesនិងមានគំរាងទៅទីនោះ។
Selena Gomesបានផ្ដល់ថវិកាឲ្យអគ្គរាជទូតអង្គការUNICEF ប្រមាណជា2ឆ្នាំមកហើយ;ហើយសប្ដាហ៍មុននេះនាងក៏បានឲ្យថវិកាចំនួន200,000ដុល្លាសំរាប់ហេតុការណ៍នៅ The House of Blues ។
នាងselena បានសសេរដាក់ទំព័រFeac bookនាងថានឹងជួយសង្គ្រោះក្មេងៗទាំងអស់លើពិភពលោក ។

រៀបរៀងដោយ
លីឆេង&សុខា
Read more...

ទាក់ទាញចំពោះការសាក់

0 comments
មនុស្សភាគច្រើននៅលើពិភពលោកចូលចិត្ត សាក់ ព្រោះការសាក់នាំឲ្យមានភាពអស្ចារ្យ និងមានអំណាច គេគិតថាទាក់ទាញគួរឲ្យចាប់អារម្មណ៏ ភាគច្រើនគេនិយមសាក់រូបដូចជា
នាគ ខ្លា ផ្កា និងរូបជាច្រើនទៀតតាមចំណងចំនូលចិត្ត។
Read more...

ឧបករណ៍ចាក់ចម្រៀងដំបូងបំផុតរបស់SONY

0 comments
ឧបករណ៍ចាក់បទចម្រៀងdigitalថ្មីមួយរបស់ក្រុមហ៊ុនSONYដែលមានឈ្មោះថា Z-1000 ត្រូវបានរចនាថ្មីបំផុតដែលដំនើរការដោយប្រព័ន្ធប្រតិបត្តិការណ៍Adroid ប្រភេទ Gingerbread ដំបូងបំផុត។
ម៉ាស៊ីនចាក់តន្រ្តីប្រភេទនេះ(Z1000)មានទំហំអេក្រង់រហូតដល់4.3អ៊ីងដំណើរការដោយអង្គគណនា NVIDIA Tegra2 1GHz dual-core CPU ព្រមទាំង
អាចផ្ទុកឯកសារបានរហូតដល់ទំហំ 512MB។​ ចំនែកឯការចាក់តន្រ្តីនិងវីដេអូអាចចាក់បានគ្រប់ប្រភេទដូចជា៖ MPEG-4, AVC, WMV, MP3, ATRAC, AAC, HE-AACនិងWMA។
ចំពោះតម្លៃរបស់វាគឺស្ថិតនៅលើទំហំនៃការផ្ទុកឯកសាររបស់ម៉ាស៊ីនចាក់តន្រ្តីប្រភេទនេះ៖
Z-1000 16GB មានតម្លៃ $365
-Z-1000 32 មានតម្លៃ $430
-Z-1000 64GB មានតម្លៃ $561 ។
Read more...

ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ

0 comments
ទិដ្ឋភាពឧទ្យានជាតិគីរីរម្យ
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ
បើយើងធ្វើដំណើរពីរាជធានីភ្នំពេញតាម បណ្តោយផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្ត ខេត្តកំពង់ស្ពឺ យើងប្រាកដជានឹកគិត ដល់រម្មណីដ្ឋានមួយកន្លែងដែលមានសម្រ   ស់ធម្មជាតិស្រស់ត្រកាល ហើយមានខ្យល់អាកាសល្អបរិសុទ្ធ។ រម្មណីដ្ឋានដែល គេឲឈ្មោះតៗគ្នាថា ខ្ពង់រាបគីរីរម្យ ហើយមានឈ្មោះផ្លូវការថា ឧទ្យានជាតិព្រះ   សុរាម្រិតកុសុមៈគីរីរម្យ ដែលមានចំងាយត្រឹមតែ១១២គម ប៉ុណ្ណោះពីរាជធានីភ្នំពេ ញ។ រម្មណីដ្ឋាននេះស្ថិតនៅភូមិដំរីដុត ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សុទ្ធសឹងតែជាព្រៃធម្មជាតិដ៏  ស្រស់បំព្រង។ ភ្នំគីរីរម្យមានកំពស់ប្រមាណជា៧០០ម៉ែត្រ បង្កើតជាផ្លូវការដំបូង  បង្អស់ក្នុងប្រទេសកម្ពុជា រម្មណីដ្ឋាននេះសំបូរដោយទេសភាពល្អប្រណិត លំអដោយដើមស្រស់ដុះនៅលើដីធម្មជាតិ នៅលើខ្ពង់រាបមានទឹកជ្រោះធ្លាក់      ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនប្រភេទរស់នៅទីនោះ។
ឧទ្យានជាតិនេះគ្របដណ្តប់លើផ្ទៃដីប្រមាណជា៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយ​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។​គួររំលឹកផងដែរឧទ្យានេះ​ជាតិគីរីរម្យត្រូវបានបង្កើតឡើងនៅ
ក្នុងឆ្នាំ១៩៤០ ដោយនាយកដ្ឋាន​គង្គា រុក្ខ​ប្រមាញ់ ហើយ​បាន​ធ្វើ​ផ្លូវ ជា​លើក​ដំបូង​ចូល​ទៅ​ដល់​ទី​ខ្ពង់រាប​គិរីរម្យ។នៅឆ្នាំ១៩៤៤គេបានកំណត់តំបន់គីរីរម្យជា  ព្រៃបម្រុងទុកសម្រាប់យកផលនាថ្ងៃអនាគត។ នៅឆ្នាំ១៩៦២ តំបន់​គិរីរម្យ ត្រូវ​បាន​កសាង​ឡើង​ជា​ក្រុង​ទេសចរណ៍​មាន​ឈ្មោះ​ថា "ក្រុង​ជូឡុង" ឬ​ហៅ​ថា "បុរី​ជូឡុង"។ នៅ​ក្នុង​បរិវេណ​ឧទ្យានជាតិ​គិរីរម្យ ឬ​ក្រុង​ជូឡុង នេះ​ក៏​មាន​ចម្ការ​ចែ​ជា​ច្រើន​ហិកតារ ចម្ការ​ផ្កាអ័រគីដេ មាន​វារីអគ្គិសនី មាន​កន្លែង​តាំង​ពិព័រណ៍​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ មាន​រោង​ចក្រ​ចំនួន​៣ និង​មាន​ព្រលាន​យន្តហោះ​​ដែល​អាច​អាយ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន ស្ថិត​នៅ​ជិត​អតីត​ព្រះរាជ​ដំណាក់ ដែល​ត្រូវ​បាន​គេ​សាង​ឡើង​ក្នុង​រវាង​ឆ្នាំ ១៩៦២-៦៥
នេះសបញ្ជាក់ឲឃើញថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យពិតជារម្មណី  ដ្ឋានមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲចូលមកទស្សនា   ប្រទេសកម្ពុជាកាន់តែមានចនួនច្រើទ្វារឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនថវិការជាតិតាមរយៈភ្ញៀវទេសចរផងដែរ៕
                                                                                    រៀបរៀងដោយ សុខហ៊ាន
Read more...

ដោយសារតែខឹងយកកាំភ្លើងមកដោះស្រាយ

0 comments
ស្នូរគ្រាប់កាំភ្លើង ចំនួន ២គ្រាប់ បានផ្ទុះឡើង កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១២ នៅជិតស្ថានីយប្រេងតូតាល់ ដោយសារតែខឹង ម្ចាស់រថយន្ដមួយ គ្រឿងបើកមកចតពីមុខរថយន្ដហាំមើ របស់ខ្លួន ហើយក៏ខឹងយ៉ាងខ្លាំង។
ប្រភពពត័មាននេះចេញពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍នេះបាននិយាយថា មុនពេល កើតហេតុគេឃើញរថយន្ដ ហាំមើមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 2A-9999 បើក ចេញពីហូលីដេ ឆ្ពោះមកតាមបណ្ដោយ ផ្លូវលេខ៨៤ លុះបើកមកដល់ចំណុចជិតស្ថានីយប្រេងឥន្ធនៈតូតាល់ក៏បានចទជាមួយ រថយន្ដមួយគ្រឿងទៀត ដែលបើកតាម បណ្ដោយផ្លូវលេខ៤៧ ខណៈនោះធ្វើឱ្យ ម្ចាស់ រថយន្ដហាំមើខឹង ក៏បានដកកាំភ្លើង បាញ់ឡើងលើចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹង របស់គាត់តែម្ដងទៅ ហើយករណីនេះប៉ូលេសមិន
បានដោះស្រាយនៅឡើយទេ៕

រៀបរៀងដោយ រស់ សុភាព
Read more...

ផ្សិត

0 comments

ខួរក្បាលមនុស្ស មានដំណើរនៅលើមន្តវិជ្ជា ហើយមានសារធាតុម្យ៉ាងដើម្បី ជំនួយនោះគឺ ផ្សិត ដែលមានតួនាទីយ៉ាងសំខាន់បំផុតជាឪសថមមាល។ អ្នកវិទ្យាសាស្ត្រ របស់ចក្រភពអង់គ្លេសបានមានប្រសាសន៍ថា នាពេលថ្មីនេះមានការរកឃើញឪសថដែល អាចកំចាត់ការក្រៀមក្រំចិត្ត និងការមានគំនិតមមៃផ្សេងៗ។
ការបែងចែកការសិក្សាជាពីរផ្នែក គឺមានឥទិ្ធពលឆ្ពោះទៅជម្ងឺរវើរវាយ មានអំពើនៅក្នុង​សារធាតុផ្សិតដ៏អស្ចារ្យ ដូចដែលបានបង្ហាញហើយថា នេះជាលទ្ធផ្ទុយពីក្តីសង្ឃឹមរបស់អ្នក វិទ្យាសាស្ត្រ គីវាមិនឃើញមានអ្វីកើតឡើងទេ ប៉ុន្តែស្រាប់តែឃើញមានសកម្មភាពនៅក្នុង បណ្តុំនៃខួរក្បាលទៅវិញ ដែលមានផ្សើម ជាមួយប្រព្រឹត្តកម្មប្រឆាំងកម្សោយទៅវិញ។
ការមានគំនិតរវើរវាយ មកពីការគិតនៃ “ការមានទឹកចិត្តចុះខ្សោយ” ដូច្នេះវាជាធម្មតាបាន បម្លែងការងាររបស់ពួកគេដោយមានការកើនឡើងនូវសកម្មភាពរបស់ខួរក្បាល បើនរណា​ធ្វើ​ការសង្ខេប​អំពីការសិក្សានៅថ្ងៃច័ន្ទ។ ប៉ុន្តែគួរអោយកត់សម្គាល់នោះ ពួកយើងបានស្វែង រកជម្ងឺរវើរវាយ មមៃ ជាការពិតបង្កនូវសកម្មភាពចុះខ្សោយ នៅក្នុងតំបន់ដែលមានកំហាប់ ឬទម្ងន់ មានទំនាក់ទំនងជាមួយតំបន់ផ្សេងទៀត។
នេះជាឈ្មោះថា “មណ្ឌលនៅចំណ្តាល” ដែលជាតំបន់នៅចំកណ្តាលនៃខួរក្បាលដែលអាច ទទួលស្គាល់ដើម្បីដំណើរ ឬសម្រាប់បញ្ជានូវមុខងារក្នុងទប់ស្កាក់បទពិសោធន៍របស់ពួក យើងនៅលើសកលលោក និងរៀបចំវាអោយមានសណ្តាប់ធ្នាប់ល្អ។
នៅពេលដែលសិក្សាដំបូង បានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្បួនច្បាបើនៃបណ្ឌិតសភា​វិទ្យា​សាស្ត្រ​ជាតិ អ្នកស្មគ្រ័ចិត្តចំនួន ៣០នាក់បានបញ្ជូលឪសថមមាស​ រវើរវាយ ចូលទៅក្នុងឈាមរបស់ពួកគេ ក្នុងអំឡុងពេលដែលពួកគេស្ថិតក្នុងស្ថានភាពជាលក្ខណះ អ្នកវិភាគ​ចុម្ពិតអនុរវភាព ដែលស្ទាបស្ទង់នូវលក្ខណះផ្លាស់ប្តូរសកម្មភាពរបស់ខួរក្បាល។
ប្រសិនបើបានរកឃើញនូវសកម្មភាពមានការកើនឡើងនៅក្នុង “មណ្ឌលចំណ្តាល” និង មានអ្នកស្មគ្រ័ចិត្តជាច្រើនបានពិពណ៏នានូវអារម្មណ៍នៃការបោកប្រាស់គឺចាប់ផ្តើមធូរ​ស្រាល និងវិញ្ញាណរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរដោយខ្លួនគេផ្ទាល់។
បន្ទាប់មកបានធ្វើការពិសោធន៍ ជាលើកទីពីរ ដោយហេតុតែមានការផ្សព្វផ្សាយនៅក្នុង សារព័ត៌មានចក្រភពអង់គ្លេសនៃចិត្តវេជ្ជវិជ្ជា នៅថ្ងៃព្រហស្បត្តិនេះ ហើយមានអ្នកស្មគ្រ័ចិត្តចូលរួម ចំនួន១០នាក់ និងបានរកឃើញថា ការរវើរវាយកាន់តែ​ច្រើនថែមទៀតនៅក្នុងអង្គចងចាំរបស់ពួកគេ។
លោក រ៉ូប៊ីន ការហាត ហារី ដែលមកពី  ផ្នែកឪសថនៃរាជាធិរាជ ដែលបានធើ្វការសិក្សា ទៅលើវិធីទាំងពីរ ហើយមានប្រសាសន៍ថា លទ្ធផលស្នើការរវើរវាយ អាចជាមានប្រយោជន៏មានជាបន្ទាប់បន្សំដើម្បីចិត្តតិកិច្ឆា។
ជាការដាស់តឿន គឺថាការស្វែងរកនូវអ្វីដែលថ្មីៗគឺតែតែងមានការចាប់ផ្តើម និងការប្រារភ និងជាប់ទាក់ទង ចរិតរបស់មនុស្សតិចតួចណាស់។
ពួកយើងមិននិយាយថា មិនជាសាធារណៈ និងមិនញុំាផ្សិតឪសថទិព្វនោះទេ ប៉ុន្តែឪសថនេះជាមួលដ្ឋានគ្រឹះ មានការប្រឆាំងគ្នានៅលើខួរក្បាល ដែលវាទទួលបានជា អត្ថន័យ ហើយវាអាចប្រាប់ដល់យើងនូវហេតុការណ៏ជាច្រើនអំពីលក្ខណះ និងសកម្មភា​ព ខួរក្បាលធ្វើការ។ ដូច្នេះពួកយើគួរតែសិក្សាលើវា និងធ្វើសុទិដ្ឋិនិយមលើវាប្រសិនបើមាន ខាងតិកិច្ឆាថា មានគុណប្រយោជន៏។
រៀបរៀងដោយ រដ្ឋា

Read more...

ព័ត៌មានកីឡាអន្តរជាតិ

0 comments

 

កីឡាករ​ប៊ូណិន​ ​​​​​​​​​បានយក​ឈ្នះ​ ដំណាក់​ទី​២​ប្រណាំង​កង់​​កម្ម​វិធី​ Paris-Nice​​​​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៥ ​​​​​​ខែ​មីនា​ ​​​កន្លង​មក​នេះ​នៅ​​​ទី​ក្រុងOrléansប្រទេស ​​បារាំង។ លោក​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Omega Pharma-Quick Step​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​​ផ្លូវ១៨៥​​​​​​​​​​​គីឡូ​ ម៉ែត្រ​

អានអត្តបទពេញ

នាង Adlingtonឈ្នះមេដាយមាសហែលសេរី



នាងAdlingtonបាន​យក​ឈ្នះ​មេដាយ​មាស​ហែល​សេរី​ចម្ងាយ ៤០០​ម៉ែត្រ​ក្នុង​កម្ម​វិធី British Gas Swimming Championships 2012 នៅ​មជ្ឈ​មណ្ឌលកីឡា​លើ​ទឹក Olympic Aquatics Centre ក្នុង​ទី​ក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៤​មីនា​កន្លង​មក​នេះ​។
 អានអត្តបទពេញ
ក្លឹបDortmund អាចរក​ចំណូល​​បាន​ខ្ពស់​​ក្នុងរដូវ​​​​កាល​​កន្លងម

 

 

 បើតាមក្លឹប Dortmund ​បាន​​បង្ហាញ​ដឹងពី​​បញ្ជី​​​​នៅក្នុងឆមាស​​ទី​២​ ​ឆ្នាំ​​២០១១ថា​  ​មាន​​ប្រាក់​ចំណូល​​​រហូត​ដល់​ទៅ​​១០១,៤​លាន​​អឺរ៉ូ ​​ដែលចំនួននេះ​ជា​​​ប្រាក់​​ចំណូល​​​ច្រើន​ជាងឆមាសទី​១ប្រហែល​​៣០​​លាន​អឺរ៉ូ​​  ។

 អានអត្តបទពេញ

យ៉ូកូវិចបំបាក់ណាដាល់យកពានជើងឯកតឺន្នីស Australian Open 

កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិចបានបំបាក់កីឡាករជើងខ្លាំងរបស់ អេស្ប៉ាញរ៉ាហ្វាអែល ណាដាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី២៩មករា កន្លងមកនេះ។

អានអត្តបទពេញ
កីឡាករអាហ្វ្រិកខាងត្បូង ឈ្នះជើងឯកវាយកូនហ្គោលលើទឹកដីកំណើតកាលពីថ្ងៃអាទិត្យទី២២ខែមករា ឆ្នាំ២០១២នេះ មានការប្រកួតវិលជុំផ្តាច់ព្រ័ត្ររបស់លោក Branden Grace បានយកឈ្នះពានជើងឯកវាយកូនហ្គោលកម្មវិធី Volvo Golf អានអត្តបទពេញ
Read more...
 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១