គេហទំព័រអន្តរជាតិ
កីឡាករប៊ូណិន បានយកឈ្នះ ដំណាក់ទី២ប្រណាំងកង់កម្មវិធី Paris-Niceកាលពីថ្ងៃចន្ទ ទី៥ ខែមីនា កន្លងមកនេះនៅទីក្រុងOrléansប្រទេស បារាំង។ លោកជាអ្នកជិះកង់ឱ្យក្រុមOmega Pharma-Quick Stepបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៥គីឡូ ម៉ែត្រដោយចេញដំណើរពីទីក្រុងMantes-la-Jolieឆ្ពោះទៅកាន់ទីក្រុង Orléansប្រទេសបារាំងដោយបានបញ្ចប់ដំណាក់នេះអស់ថិរវេលា៤ម៉ោង២២នាទី និង១៥វិនាទី។បន្ទាប់ពីទទួលបានជ័យជម្នះ ប៊ូណិនបានបញ្ជាក់ថា៖«ពួកយើងវិះតែធ្លាក់ទៅចំណាត់ថ្នាក់ក្រោយគេ បំផុតដោយសារតែផ្លូវរង្វង់មូលមួយកន្លែង។ តែយ៉ាងណាគោលដៅរបស់យើងគឺយកឈ្នះដំណាក់នេះ។ ពួកយើងពិតជាសំណាងដែលបានគេចផុតពីការដួល»។
ទោះយ៉ាងណាជ័យជម្នះលើកនេះសម្រាប់កីឡាករប៊ូណិនពិតជាមិនអាច ជួយឱ្យគេនាំមុខនៅលើតារាងពេលវេលាសរុបបាននៅឡើយទេ។
No comments:
Post a Comment