មានគ្រោះថ្នាក់ចរាចរដ៏គួរ ឱ្យរន្ធត់មួយ បានកើតឡើងធ្ចើឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែតជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត មូលហេតុមកពីស្ថានភាពផ្លូវកោងម៉ូតូបើកលឿនពេក ជ្រុលទៅបុកជាមួយរថយន្តយ៉ាងពេញខ្លាំង កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២វេលាម៉ោង ១៣ និង១០នាទីនៅក្នុង ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាលស្ថិត នៅបណ្ដោយផ្លូវជាតិលេខ២១ ។
បើយោងទៅតាម ពីនគរបាលចរាចរស្រុកស្អាង បានឱ្យដឹងថា នៅមុនពេកកើតហេតុលោក ម៉ន ចាន់ថន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាកសិករជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១១ គ្មាន ស្លាកលេខ ឌុបលោក ជុន គ្រី អាយុ ៥២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ដែល ផ្លូវមានស្ថានភាពកោងខ្លាំងនោះ ជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទតួរីស១២កៅអី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ញ.៤០៧០.ភព២ ដែលបានធ្វើដំណើរបញ្រ្ចាសទិស គ្នាបុកគ្នាដែលបណ្តាលឲ្យម៉ូតូ និង មនុស្សខ្ទាតចេញពីគ្នា ទាំងពីរនាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមផងដែរ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា លោក ម៉ន ចាន់ថន ដែលជាអ្នកបើកបរម៉ូតូ គាត់រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល រីឯលោក ជុន គ្រី ដែលជាអ្នករួមដំណើរនោះ រស់នៅភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលអ្នកដំណើរនៅក្នុងរថយន្តតួរីសម្នាក់ រង របួសផងដែរ ព្រោះកញ្ចក់រថយន្តខ្ទាតត្រូវ។ រីឯបុរសជាអ្នកបើកបររថយន្តក្រោយពេលកើតហេតុ បាន គេចខ្លួនបាត់។
តែទោះជាយ៉ាងណាទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕
No comments:
Post a Comment