យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ថា ក្រុមហ៊ុនផ្ដល់សេវាកម្ម អ៊ីនធឺណេត យ៉ាហ៊ូ! “Yahoo! ” ប្ដឹងក្រុមហ៊ុន “Facebook” ដោយចោទថា ក្រុមហ៊ុននេះ បានរំលោភលើ អាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួន ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុន Yahoo! បានដាក់ពាក្យប្ដឹង ក្រុមហ៊ុនកំពុងល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ឈ្មោះថា “Facebook ” ដោយអះអាងថា ក្រុមហ៊ុនមួយនេះបាន រំលោភលើអាជ្ញាប័ណ្ណអាជីវកម្ម ។
នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យ៉ាហ៊ូ! បានបញ្ជាក់ថា ការរំលោភលើ អាជ្ញាប័ណ្ណអាជីវកម្ម ក្នុងនោះមាន ការ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងភាពជា ឯកជន ការផ្ញើរសារ និងបណ្ដាញសង្គម ។
ក្រុមហ៊ុន យ៉ាហ៊ូ បានលើកឡើងក្នុងពាក្យបណ្ដឹង របស់ខ្លួនទៀតថា “ហ្វេសប៊ុក បានប្រើប្រាស់ អាជ្ញាប័ណ្ណបច្ចេកវិទ្យា ដើម្បីបង្កើនប្រាក់ ចំណូល របស់ខ្លួន និងដើម្បីបញ្ជ្រាប ដល់ទីផ្សារ ដោយមិនបានគិត អំពីតម្លៃទូទាត់ មកវិញឡើយ ក្នុងវិស័យបច្ចេកវិទ្យា” ។
ក្រុមហ៊ុន យ៉ាហ៊ូ! ក៏បានស្នើដល់តុលាការ ដើម្បីវិនិច្ឆ័យ ដោយឱ្យក្រុមហ៊ុន ហ្វេសប៊ុក បង់ប្រាក់ សងជំងឺចិត្ដលើការ ធ្វើឱ្យខូចខាតទាំងនេះ ៕
ដកស្រង់ចេញពីគេហៈទំព័រ ដើមអំពិល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment