នៅកូរ៉េខាងត្បូង ក្រុងសេអ៊ូល បានធ្វើការបើកកិច្ចប្រជុំ ស្ដីអំពីសន្តិសុខនុយក្លេអ៊ែរ ដែលមានរយះពេលចំនួន២ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៦ មីនា ទៅ នោះក៏មាន មេដឹកនាំរបស់ប្រទេសចំនួន ៥៣ នឹងអង្គការអន្ដរជាតិ ៤ដើម្បីធ្វើការជូបជុំជាអន្ដរជាតិដ៏ធំ។
មានប្រមុខរដ្ឋចំនួន៣៩រូបក្នុងចំនោម មេដឹកនាំរបស់ប្រទេសចំនួន ៥៣ ហើយមានមេដឹកនាំរបស់អង្គការអន្ដរជាតិ ដើម្បីធ្វើកិច្ចប្រជុំ ដែលស្ដីអំពីសន្ដិសុខនុយក្លេអ៊ែរ។ ខណះពេលនោះក៏ ប្រធានាធិបដីកូរ៉េខាងត្បូង លោកលីម្យុងបាក់ ត្រូវជូបពិភាក្សាជាមួយ មេដឹកនាំពិភពលោកចំនួន២៧រូប ក្នុងចំនោមនោះក៏ មានប្រធានាធិបតីអាមេរិច លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីចិន លោក ហ៊ូជីនតាវ ប្រធានាធិបតីរុស្ស៊ី លោក ឌីមីឌ្រី ម៉េដវេដេវ នឹងអគ្គលេខាធិការ អ.ស.ប លោក បានគីមូន។
កិច្ចប្រជុំ២ឆ្នាំម្តងនេះ រៀបចំធ្វើដោយលោកអូបាម៉ា លើកដំបូងនៅក្រុងវ៉ាស៊ីនតោន កាលពី២ឆ្នាំមុន សំដៅស្វែងរកសកម្មភាពកាន់តែពិសេសដើម្បីរារាំងកុំឱ្យវត្ថុធាតុនុយក្លេអ៊ែរធ្លាក់ក្នុងដៃបណ្តាក្រុមភេរវករ ។ អ្នកកាសែតជាង៣.៧០០នាក់ មកពីពិភពលោកទាំងមូលបានមកប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលសារព័ត៌មានស្ថិតនៅជិតបន្ទប់សន្និសីទ នៃមជ្ឈមណ្ឌលពិព័រណ៍ COEX ជាកន្លែងធ្វើកិច្ចប្រជុំកំពូលនោះ ៕
No comments:
Post a Comment