Contact me

Contact  me
 

Tuesday

នៅពាក់កណ្តាល ខែតុលា ខាងមុខនេះ iPhone 5 នឹងបង្ហាញខ្លួន

0 comments
iPhone 5 គឺជាទូរស័ព្ទដែលមាន មនុស្សនៅលើពិភពលោក ពេញនិយមជាងគេ  ហើយទូរស័ព្ទ iPhone 5 ដែលត្រូវបានគេរំពឹងគិតថា​ នឹងមានការបង្ហាញខ្លួន នៅឆ្នាំ២០១២ថ្មីៗនេះ។នេះបើយោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា iPhone 5 នឹងមានវត្តមានលើទីផ្សារ នៅពាក់កណ្ដាលខែតុលានេះ។
ដោយយោងទៅតាមប្រភពខាងលើ បានឲ្យដឹងថា iPhone ស៊េរីថ្មីនេះ បំពាក់មក ជាមួយអេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញ ប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple បានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជា micro-SIM ក្នុងឆ្នាំ២០១០។ ចំពោះកាមេរ៉ាវិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ម៉ូដែល 16GB / 32GB

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១