ក្រុមហ៊ុនទូរស័ព្ទ Samsung បានបង្កើតទូរស័ព្ទ មួយឈ្មោះ ទូរស័ព្ទ Samsung Galaxy Beam ដែលត្រូវបានគេ ប្រកាស បង្ហាញខ្លួននៅក្នុងឆ្នាំ ២០១២នេះ ដែលបានសមាជទូរស័ព្ទលើពិភពលោក ដែលប្រព្រឹត្តិឡើង នៅខែកុម្ភះ ថ្មីៗកន្លងទៅនេះ។
ទូរស័ព្ទ Samsung Galaxy Beamដែលមានលក្ខណៈពិសេសជាច្រើន ដោយវាមានភ្ជាប់រូបភាព ដែលមានក្នុង ទូរស័ព្ទនេះ សំរាប់បញ្ចាំងស្លាយលើក្ដារខៀន រឺក៏ នៅលើក្រណាត់ស ក្នុងទំហំ៥០ អ៊ីញ ហើយរូបភាពរបស់វា អាចមានពន្លឺខ្លាំង ដូចពន្លឺធម្មជាតិ។ ទូរស័ព្ទមួយប្រភេទនេះ មានកំរាស់ ១២,៥ មីលីម៉ែត្រ ហើយមានទម្ងន់ ១៤៥ ក្រាម ហើយមួយទៀត មានរូបរាង ស្រោបដោយសារធាតុប្លាស្ទិច ជាពិសេស។
នៅពេលនេះ ទូរស័ព្ទ Galaxy Beam ពីក្រុមហ៊ុន Cloveក្នុងតម្លៃ ៤៥០ ផោន ស្មើរនឹង ៧១៥,៨៦ដុល្លារ ដែលវាជាតម្លៃសមរម្យមួយ សម្រាប់ទូរស័ព្ទ Smart Phoneហើយសម្រាប់កាលបរិច្ឆេទវិញ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងចេញនៅអំឡុងខែមេសាថ្មីៗនេះហើយ។
ទូរស័ព្ទ Samsung Galaxy Beam ជាប្រភេទទូរស័ព្ទ touch-screen មានអេក្រង់ទំហំ ៤អ៊ីញ មានអង្គគណនាប្រភេទ dual-core ល្បឿន1 Ghz មានRAM ទំហំ 6GB ដែលចាំបាច់ ក្នុងការទ្រទ្រង់ប្រព័ន្ឋការពារទំនើបៗ ជាមួយគ្នានេះវាមានអង្គចងចាំទំហំ 8GB និងមានកាមេរ៉ាទំហំ ៥ម៉េហ្គាភិចសេល។
No comments:
Post a Comment