Contact me

Contact  me
 

Tuesday

បាល់ទាត់យូហ្វាឆេមពានលីកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី1

0 comments
 
ការ​ប្រកួត​បាល់​ទាត់​​យូ​ហ្វា​​​​​ឆេម​ពាន​​​​​លីក​​ ​វគ្គ​1/2 ជើង​​​ទី​​1 សម្រាប់​​​រាត្រី​​ថ្ងៃ​ពុធ​នេះ​​​មាន1ប្រកួត​ ។ ក្រុម​​ Barcelona ត្រូវ​ការ​ឈ្នះ Chelsea ក្នុង​ទឹក​ដី ។
Barcelona
Barcelona ​ធ្លាប់​​​ជាប់ជើង​ឯក​យូហ្វា​​ឆេម​ពាន​លីក​​ចំនួន​ 4លើក​ និង​​រង​​ជើង​​ឯក​​ចំនួន​ 3លើកហើយ ជា​ក្រុម​លេខ​1 មក​ពី​ពូល​ H 6ប្រកួត​​​ជម្រុះ​​ក្នុង​ពូល​​គឺ 5-1-0 ស៊ុត​បាល់​បាន​​ 20គ្រាប់​ និង​របូត​​វិញ 4គ្រាប់​ ។ប្រកួត​​វគ្គ​ 16ក្រុម Barcelona បាន​ទម្លាក់​ក្រុម​ Leverkusen ដោយ​​គ្រាប់​បាល់​សរុប​​​ទាំង​ពីរ​ជើង​ ​10-2 ។ ចូល​​ដល់​វគ្គ​​8ក្រុម​ Barcelona បាន​ទម្លាក់​ក្រុម​​ Milan ដោយ​គ្រាប់​​បាល់​​​​សរុប​​ទាំង​ពីរ​​​ជើង​​ 3-1 ។ លទ្ធ​ផល​​​ 5ប្រកួត​ចុង​ក្រោយ​​​ 5-0-03ប្រកួត​​ចុង​​ក្រោយ​គឺ​លេង​ឈ្នះ​​​ Zaragoza 4-1 ក្រៅ​ផ្ទះ​​ ឈ្នះ Getafe 4-0 ក្នុង​ផ្ទះ​ និង​ឈ្នះ​​ Levante 2-1 ក្រៅ​ផ្ទះ​ ។
Chelsea
Chelsea គឺ​​ជា​ក្រុម​​​លេខ​​​1 មក​ពី​​ពូល E 6ប្រកួត​​ជម្រុះ​​ក្នុង​ពូល​​​គឺ 3-2-1 ស៊ុត​បាល់​​​បាន 13គ្រាប់​​​ និង​របូត​​​​​វិញ​ 4គ្រាប់​​​ ។ ប្រកួត​​​វគ្គ​ 16ក្រុម​​​ Chelsea បាន​​យក​ឈ្នះ​ Napoli 5-4 ដោយ​​​គ្រាប់​បាល់​​សរុប​ទាំង​ពីរ​ជើង​ ។ ប្រកួត​វគ្គ​​8ក្រុម​​ចុង​ក្រោយ​​គឺ​ទម្លាក់​​ក្រុម​​ Benfica ដោយ​លទ្ធ​​ផលគ្រាប់​បាល់​​សរុប​​ទាំង​ពីរ​ជើង​ 3-1​​ ​លទ្ធ​ផល​​5ប្រកួត​​ចុង​ក្រោយ​​​គឺ 4-1-0 3ប្រកួត​ចុង​ក្រោយ​​​​គឺ​លេងឈ្នះ​​ Wigan2-1 ក្នុង​ផ្ទះ​​ ស្មើ​Fulham 1-1 បន្ទាប់​មក​លេង​ឈ្នះ​ Tottenham 5-1 ក្រៅ​​ផ្ទះ​ ។
ការជួបគ្នារបស់ក្រុមទាំពីរ
-02-05 Barcelona 2-1 Chelsea
-03-05 Chelsea 4-2 Barcelona
-02-06 Chelsea 1-2 Barcelona
-03-06 Barcelona 1-1 Chelsea
-10-06 Chelsea 1-0 Barcelona
-11-06 Barcelona 2-2 Chelsea
-04-09 Barcelona 0-0 Chelsea
-05-09 Chelsea 1-1 Barcelona

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១