Contact me

Contact  me
 

Wednesday

លោក កូហ្វី អាណាន់ និយាយថា អំពើហិង្សានៅសីរ៊ីនៅតែមិនអាចទទួលយកបាន។

0 comments
បេក្ខជនពិសេសរបស់អង្កការសហប្រជាជាតិគឺលោក កូហ្វី អាណាន់ បាននិយាយប្រាប់ក្រុមព្រឹក្សាសន្តិសុខថា អំពើហិង្សានៅក្នុងប្រទេសស៊ីរីនៅតែមានភាពរកម្មរកុសដែលជាកម្រិតមួយមិនអាចទទួលយកបាន ទោះបីជាមានការឈប់បាញ់គ្នានៅក្នុងកន្លែងមួយចំនួនកាលពីថ្ងៃទី១២ ខែមេសាក៏ដោយ។
សន្និបាទនៅក្នុងជំនួបមួយ លោក អាណាន់បាននិយាយថាគាត់មានការព្រួយបារម្ភអំពីការកើនឡើងនៃហិង្សានៅក្នុងប្រទេសស៊ីរីបន្ទាប់ពីមានការសង្កេតការណ៍ដោយក្រុមត្រួតពិនិត្យរបស់អង្កការសហប្រជាជាតិ។
សកម្មជនបាននិយាយថាមនុស្ស៧០ នាក់បានស្លាប់កាលពីថ្ងៃ ចន្ទ័ ដែលភាគច្រើនគឺអ្នកដែលរស់នៅក្នុងទីក្រុង ហាម៉ាស់។
អង្កការសហប្រជាជាតិចង់ឪ្យអ្នកសង្កេតការណ៍នៅក្នុងប្រទេសស៊ីរីមានការកើនឡើងយ៉ាងតិចណាស់ក៏៣០០ នាក់។លោកអាណាន់បាននិយាយបន្ថែមទៀតថាសរុបស្ថានការណ៍ដែលកើតមាន‌លោកជំទាស់ទាំងស្រុងទៅនឹងសន្ទះរបស់សហគមន៍អន្តរជាតិ។លោកបានបន្តទៀតថាលោកមានការព្រួយបារម្ភដោយលោកបានទទួលសេចក្តីរាយថាកងទ័ពរដ្ធាភិបាលបានបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុង ហាម៉ាស។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងលោកស្រី សូសាន​ រាយ បាននិយាយក្នុងសន្និសីទសារព៌ត័មានថាសមាជិកក្រុមព្រឹក្សាសន្តិសុខចង់ឲ្យបញ្ចេញអ្នកសង្កេតការឲ្យបានលឿន។អ្នកស្រី រ៉ាយ បានបន្តទៀតថាវាជាសេចក្តីសង្ឃឹមមួយថានិងមានអ្នកសង្កេតការចំនួន១០០នាក់នៅក្នុងប្រទេសស៊ីរីនៅក្នុងខែនេះ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី រ៉ាយ បាននិយាយថាស៊ីរីបានបដិសេធ ចំនុចតូចមួយអំពីអ្នកសង្កេតការពីព្រោះនេះជារឿងជាតិសាសន៍របស់គេ នឹងធ្វើឲ្យកាន់តែច្បាស់គឺមិនអនុញ្ញាត្តិឲ្យមានបុគ្គលិករបស់អង្កការសហប្រជាជាតិពីប្រទេសដ៏ទៃនៅក្នុងក្រុមសម្ព័នមិត្តនៃប្រជាធិបតេយ្យស៊ីរី។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១