រមណីយដ្ឋានតំបន់ឆ្នេរគឺជាគោលដៅ ទេសចរណ៍ដ៏គួរឲ្យទាក់ទាញសម្រាប់ ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ដែលជាប់សែស្រឡាយចិន និងវៀតណាម ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីរបស់ខ្លួននាពេលខាងមុខនេះ។
បុណ្យចូលឆ្នាំចិនខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិបន្ថែមទៀត ឲ្យចូលមកកម្សាន្តនៅក្នុងក្រុងព្រះសីហនុ។
ខ្ញុំរំពឹងថាចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក និងសម្រុកមកលេងក្នុង ក្រុងព្រះសីហនុច្រើនថែមទៀត ព្រោះបច្ចុប្បន្ននេះពួកគាត់មានជីវភាពធូរធា ហើយម៉្យាងទៀត យើងមានហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលក្នុងការធ្វើដំណើរ។ ទោះបី ចំនួនភ្ញៀវទេសចរណ៍ជាច្រើននាក់នឹងមក កម្សាន្តក្រុងព្រះសីហនុក្នុងឱកាសបុណ្យ ចូលឆ្នាំចិនខាងមុខក៏ដោយ យើងមិនអាច ទស្សទាយពីចំនួនភ្ញៀវពិតប្រាកដបានទេ។
ប្រជាពលរដ្ឋនៅទីនោះសង្ឃឹមថា ចំនួន ភ្ញៀវទេសចរណ៍ក្នុងស្រុកនឹងមកលេងច្រើន ប៉ុន្តែពួកគាត់មិនអាចស្មានបានទេ ព្រោះក្នុងពេលថ្មីៗនេះមានបុណ្យជាច្រើន ដូចជាបុណ្យសមុទ្រនិងបុណ្យ៧មករាជាដើម ដែលមានភ្ញៀវមកកម្សាន្តច្រើនលើសលប់ ដូច្នេះខ្ញុំមិនអាចស្មានថាមានចំនួនប៉ុន្មាននាក់នោះទេ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនវៀតណាម ខាងមុខនេះតំបន់ឆ្នេរនឹងទទួលបាន ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងក្រៅស្រុកកាន់តែច្រើន ថែមទៀតជាក់ជាពុំខាន។
ប្រជាពលរដ្ឋជឿជាក់ថាប្រជាពលរដ្ឋខ្មែរដែលកាត់ចិនជាច្រើននឹងទៅ កម្សាន្តនៅតំបន់ឆ្នេរក្នុងឱកាសបុណ្យចូលឆ្នាំរបស់ខ្លួន នាពេលខាងមុខនេះ ព្រោះយើងទើបតែទទួលបានជោគជ័យ យ៉ាងធំធេងក្នុងការរៀបចំបុណ្យសមុទ្រកន្លងមកហើយ ហើយម៉្យាងទៀតពួកគេចង់ទៅកម្សាន្តជាច្រើនដងទៀតនៅតំបន់នេះ ដើម្បីស្វែងយល់ពីឆ្នេរបស់ខ្មែរ យើងដែលទើបតែបានចូល ជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ ស្អាតជាងគេនៅលើពិភពលោក។
ក្នុងឱកាស បុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រៅពីតំបន់ឆ្នេរ ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកក៏នឹងទៅ លេងតំបន់ផ្សេងៗទៀតដែរ ជាពិសេសតំបន់ អង្គរ ក៏ជាកន្លែងគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុកផងដែរ៕
រៀបរៀងដោយ ង៉ោល សុវណ្ណ
No comments:
Post a Comment