អាជ្ញាធរនីហ្សេរីយាបានដាក់បម្រាមគោចរនៅក្នុងទីក្រុងកាណូដែលជាទីដ៏សំខាន់របស់ប្រទេស។កាសែតក្នុងស្រុកមួយបានរាយការណ៍ថាអ្នកនាំពាំក្យម្នាក់របស់ក្រុមអ៊ីស្លាមបូកូហារ៉ាម បានប្រកាសចេញមុខចំពោះការវាយប្រហារទាំងនេះ ដោយពួកគេពន្យល់បន្ថែមថា ការវាយប្រហារទាំងនេះគឺជាការសងសឹកទៅនឹងរដ្ឋាភិបាលដែលបដិសេដ្ឋពុំព្រមដោះលែងសមាជិកក្រុមពួកគេដែលកំពុងជាប់ឃុំ។គួរបញ្ជាក់ផងដែរពួកគេក៏ធ្លាប់បានធ្វើការវាយប្រហារដ៏បង្ហូរឈាមនៅក្នុងឪកាសបុណ្យណូអែលកន្លងទៅដែរ ហើយអំពើហិង្សាទាំងនេះគឺជាការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់ក្រុមរបស់ពួកគេ។
តាមសម្តីអាជ្ញាធរក្នុងស្រុកបាននិយាយកាលពីយប់ថ្ងៃទី២០ មករា កន្លងមកនេះគឺមានទីតាំង៨ កន្លែងដែលពួកសកម្មប្រយុទុ្ធបានធ្វើការវាយប្រហារ ក្នុងចំណោមទីតាំងជាគោលដៅវាយប្រហាររួមមានបណ្តាការិយាល័យរបស់ប៉ូលិស និងភ្នាក់ងារអន្តោប្រវេសន៍ ព្រមទាំងគេហដ្ឋានរបស់អ្នកទទួលខុសត្រូវប៉ូលីសម្នាក់ ៕
No comments:
Post a Comment