ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលជាជម្ងឺមួយគួរឲ្យបារម្ភ
នាពេលថ្មីៗនេះជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជម្ងឺមួយគួរឲ្យបារម្ភចំពោះមនុស្សភាគច្រើន ដែលមានឋវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ។
លោកវេជ្ជបណ្ឌិត ឈៀ គន្ធារី នៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញបានមានប្រសាសន៍ថា ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះ បណ្ដាលមកពីកំណកឈាមឬ ខ្លាញ់ហូរចូរទៅក្នុងខួរក្បាល ហើយក៏ស្ទះសរសៃឈាមដាច់។ ការដាច់សរសៃឈាមនេះច្រើនកើតលើអ្នកជម្ងឺដែលមានជម្ងឺផ្សេងៗជាច្រើន ដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង ឬ បេះដូងរីកជាដើម។ ជាពិសេសកើតមានចំពោះមនុស្សដែលមានាជម្ងឺស្រ្តេស៏ជាខ្លាំង។
រោគសញ្ញានៃជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះគឺ ស្រវាំងភ្នែក ងងឹតមុខ ឈឺក្បល ក្អួត ឬ ញ័រដៃជើង -ល-។
ដើម្បីការពារជម្ងឺគួរឲ្យបារម្ភនេះ យើងមិនត្រូវ ជក់បារី ផឹកស្រា ឬ បរិភោគអាហារប្រៃពេក និង ត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
យើងគួរទៅពិនិត្យសុខភាព និង ទៅមន្ទីរពេទ្យ ប្រសិនបើសង្ស័យថាមានជម្ងឺនេះ។
រៀបរៀងដោយៈ អាលីវ
No comments:
Post a Comment