អ័ព្ទបានគ្រប់ដណ្តប់តំបន់ភាគខាងជើងប្រទេសចិនអស់រយៈពេល៤ថ្ងៃជាប់ៗគ្នា បណ្តាលឲ្យរដ្ឋធានីចិនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៅថ្ងៃទី១៩ មករា នេះ។ការតាមដានគុណភាពខ្យល់បានរកឃើញថានៅក្នុងខ្យល់មានធូលីតូចៗល្អិតបំផុតដែលមានទំហំតូចជាង១០មីក្រូម៉ែត។រដ្ឋាភិបាលចិននាពេលខាងមុខនេះត្រូវអនុវត្តវិធានការនានាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។
កាលពីថ្ងៃទី១៩ ខែមករានេះផងដែរការិយាល័យឧតុនិយមក្រុងប៉េកាំងបានបញ្ជាក់ថា សា្ថនភាពកម្រឹតខ្យល់នៅខេត្តតុងស៊ូ និងស្រុកហ្វាងសានត្រូវចាត់ទុកថាមានគ្រោះថ្នាក់ ដោយធូលីទំហំ៥០០មីក្រូម៉ែតត្រូវបានរកឃើញក្នុងខ្យល់១ម៉ែតគូបនៅតំបន់ទាំងនោះ ដែលធូលីទាំងនោះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។ការិយាល័យឧតុនិយមចិនបានសន្យាថារកវិធីដើម្បីកំចាត់ផលប៉ះពាល់ទាំងនេះជូនប្រជាជននៅក្នុងឪកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ៕
Saturday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment