ឌីម៉ាជាអ្នកប្រដាល់មានស្នៀតកែង ជើង កណ្តាប់ដៃសាហាវ។ហើយកីឡាកររូបនេះមិនសូវចេះមើលស្រាលលើគូប្រកួតឡើយ ។ ចំណែកខូបានលែតវិញ គឺជាកីឡាករជើងខ្លាំងម្នាក់ដែរនៅប្រទេសថៃ ។រ៉ាឌីជាកីឡាករប្រដាល់ ដែលពូកែអត់ធ្មត់បំផុត ។ស្នៀតប្រយុទ្ធនៅលើសង្វៀនគឺទាំងស្នៀតកែង ជង្គង់ ស្នៀតជើង និងស្នៀតកណ្តាប់គឺសុទ្ធតែខ្លាំខ្លាទាំងអស់។រីឯប៉ាចូវិញ បើតាមការអះអាងពីអ្នករៀបចំកម្មវិធីប្រកួត គេក៏ជាជើងខ្លាំងមានប្រវត្តិប្រកួតនៅលើសង្វៀនច្រើនដងនិងផ្តួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនអស់ជាច្រើននាក់ដែរ។ចំពោះជាមអាដាំជាម្ចាស់ជើងឯកគុនខ្មែរវគ្គ១ ដែលកីឡាកររូបនេះពូកែស្នៀតដៃ និងស្នៀតកែងពិសេសគឺកម្លាំងរបស់គេអាចតស៊ូបានក្នុងការប្រកួតដោយមិនលំបាក។ឯផុង សិរិ គឺជាជើងខ្លាំងម្នាក់ដែលមានល្បិចប្រយុទ្ធនៅលើសង្វៀនជាពិសេសការប្រើស្នៀតកែង និងជង្គង់របស់គេពិតជាល្អ។
រីឯគូប្រកួតមិត្តភាពរបស់កម្ពុជាវិញមានកីឡាករមៃ ថៃបិច មកពីក្លឹបក្រសួងកសិកម្ម ជួបប្រកួតជាមួយមាស អឿន មកពីក្លឹបអរុណរះកីឡា ។កីឡាករ ម៉ាត់ ឆ្វេង មកពីក្លឹបក្រសួងកសិកម្ម ជួបប្រកួតជាមួយម៉ន វីរៈ មកពីក្លឹបព្រែកឯងកីឡា។ និងគូរចុងក្រោយគឺកីឡាករយ៉េនឌីណា មកពីក្លឹបក្រសួងកសិកម្ម ជួបប្រកួតជាមួយជា សំណាង មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ៕
No comments:
Post a Comment