ទិដ្ឋភាពឧទ្យានជាតិគីរីរម្យ |
ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ
បើយើងធ្វើដំណើរពីរាជធានីភ្នំពេញតាម បណ្តោយផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្ត ខេត្តកំពង់ស្ពឺ យើងប្រាកដជានឹកគិត ដល់រម្មណីដ្ឋានមួយកន្លែងដែលមានសម្រ ស់ធម្មជាតិស្រស់ត្រកាល ហើយមានខ្យល់អាកាសល្អបរិសុទ្ធ។ រម្មណីដ្ឋានដែល គេឲឈ្មោះតៗគ្នាថា ខ្ពង់រាបគីរីរម្យ ហើយមានឈ្មោះផ្លូវការថា ឧទ្យានជាតិព្រះ សុរាម្រិតកុសុមៈគីរីរម្យ ដែលមានចំងាយត្រឹមតែ១១២គម ប៉ុណ្ណោះពីរាជធានីភ្នំពេ ញ។ រម្មណីដ្ឋាននេះស្ថិតនៅភូមិដំរីដុត ឃុំគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សុទ្ធសឹងតែជាព្រៃធម្មជាតិដ៏ ស្រស់បំព្រង។ ភ្នំគីរីរម្យមានកំពស់ប្រមាណជា៧០០ម៉ែត្រ បង្កើតជាផ្លូវការដំបូង បង្អស់ក្នុងប្រទេសកម្ពុជា រម្មណីដ្ឋាននេះសំបូរដោយទេសភាពល្អប្រណិត លំអដោយដើមស្រស់ដុះនៅលើដីធម្មជាតិ នៅលើខ្ពង់រាបមានទឹកជ្រោះធ្លាក់ ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនប្រភេទរស់នៅទីនោះ។
ឧទ្យានជាតិនេះគ្របដណ្តប់លើផ្ទៃដីប្រមាណជា៨.៤០១ហិកតារ និងស្ថិតនៅលើខ្ពង់រាបដែលមានរយៈកម្ពស់ចាប់ពី ៣០០ ទៅ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំដែលស្ថិតនៅជិត រាជធានីភ្នំពេញជាងគេ ហើយតាំងនៅទិសខាងត្បូងឆៀងខាងលិច(និរតីទិស) នៃរាជធានីប្រទេសកម្ពុជា។គួររំលឹកផងដែរឧទ្យានេះជាតិគីរីរម្យត្រូវបានបង្កើតឡើងនៅ
ក្នុងឆ្នាំ១៩៤០ ដោយនាយកដ្ឋានគង្គា រុក្ខប្រមាញ់ ហើយបានធ្វើផ្លូវ ជាលើកដំបូងចូលទៅដល់ទីខ្ពង់រាបគិរីរម្យ។នៅឆ្នាំ១៩៤៤គេបានកំណត់តំបន់គីរីរម្យជា ព្រៃបម្រុងទុកសម្រាប់យកផលនាថ្ងៃអនាគត។ នៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍មានឈ្មោះថា "ក្រុងជូឡុង" ឬហៅថា "បុរីជូឡុង"។ នៅក្នុងបរិវេណឧទ្យានជាតិគិរីរម្យ ឬក្រុងជូឡុង នេះក៏មានចម្ការចែជាច្រើនហិកតារ ចម្ការផ្កាអ័រគីដេ មានវារីអគ្គិសនី មានកន្លែងតាំងពិព័រណ៍សម្រាប់កងយោធពលខេមរភូមិន្ទ មានរោងចក្រចំនួន៣ និងមានព្រលានយន្តហោះដែលអាចអាយឧទ្ធម្ភាគចក្រចុះចតបាន ស្ថិតនៅជិតអតីតព្រះរាជដំណាក់ ដែលត្រូវបានគេសាងឡើងក្នុងរវាងឆ្នាំ ១៩៦២-៦៥។
នេះសបញ្ជាក់ឲឃើញថាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យពិតជារម្មណី ដ្ឋានមួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲចូលមកទស្សនា ប្រទេសកម្ពុជាកាន់តែមានចនួនច្រើទ្វារឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងបង្កើនថវិការជាតិតាមរយៈភ្ញៀវទេសចរផងដែរ៕
រៀបរៀងដោយ សុខហ៊ាន
No comments:
Post a Comment