Contact me

Contact  me
 

Wednesday

រកឃើញសាកសពពីរនាក់ទៀត

0 comments
មានសាកសពមនុស្សពីនាក់ទៀតហើយដែលបានរកឃើញពីគ្រោះថ្នាក់ពីការលិចនាវាកំសាន្ត កូស្តា ខុនខរដៀ បើតាមការប្រកាសរបស់មន្ត្រីអ៊ីតាលីកាលពីថ្ងៃច័ន្ទ ការនាំយកទិន្ន័យចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ថាមានសាកសពជនរងគ្រោះចំនួន១៥នាក់ហើយដែលបានរកឃើញ។ មានសាកសពស្ត្រី២នាក់បានរកឃើញនៅច្រកស្ពានទី៤នៃនាវាកំសាន្តនោះ នេះបើតាមសម្តីលោក ហ្វ្រេនកូ កាប្រីលី។
មានមនុស្សប្រហែល១៧នាក់ទៀតដែនៅបាត់ខ្ឡួននៅឡើយបន្ទាប់ពីនាវាកំសាន្តនោះបានជួបគ្រោះថ្នាក់ទង្គិចជាមួយនិងផ្ទាំងថ្មកាលពីថ្ងៃទី១៣ មករា កន្លងទៅនេះនៅតំបន់ឆ្នេរទូស្កានី។ លោក ហ្គាប្រ៊ីលី ក៏បានបន្តទៀតថា ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមធ្វើការបូមទឹកចេញពីនាវា។ ការរុករកអ្នកដែលនៅមានជីវិតនិងជនរងគ្រោះគឺកំពុងតែបានបន្ត។
រៀបរៀងដោយ ឈុនឡុង

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១