Contact me

Contact  me
 

Friday

ការបង្ហាញខ្លូន របស់ទូរស័ព្ទ Samsung Galaxy Beam នៅពេលឆាប់ៗនេះ

0 comments
ក្រុមហ៊ុនទូរស័ព្ទ Samsung បានបង្កើតទូរស័ព្ទ មួយឈ្មោះ ទូរស័ព្ទ Samsung Galaxy Beam ដែលត្រូវបានគេ ប្រកាស បង្ហាញខ្លួននៅក្នុងឆ្នាំ ២០១២នេះ ដែលបានសមាជទូរស័ព្ទលើពិភពលោក ដែលប្រព្រឹត្តិឡើង នៅខែកុម្ភះ ថ្មីៗកន្លងទៅនេះ។

ទូរស័ព្ទ Samsung Galaxy Beamដែលមានលក្ខណៈពិសេសជាច្រើន ដោយវាមានភ្ជាប់រូបភាព ដែលមានក្នុង ទូរស័ព្ទនេះ សំរាប់បញ្ចាំងស្លាយលើក្ដារខៀន រឺក៏ នៅលើក្រណាត់ស ក្នុងទំហំ៥០​ អ៊ីញ ហើយរូបភាពរបស់វា អាចមានពន្លឺខ្លាំង ដូចពន្លឺធម្មជាតិ។ ទូរស័ព្ទមួយប្រភេទនេះ មានកំរាស់ ១២,៥ មីលីម៉ែត្រ ហើយ​មានទម្ងន់ ១៤៥ ក្រាម ហើយមួយទៀត មានរូបរាង ស្រោបដោយសារធាតុប្លាស្ទិច ជាពិសេស។
នៅពេលនេះ ទូរស័ព្ទ Galaxy Beam ពីក្រុមហ៊ុន Cloveក្នុងតម្លៃ ៤៥០ ផោន ស្មើរនឹង ៧១៥,៨៦ដុល្លារ ដែលវាជាតម្លៃសមរម្យមួយ សម្រាប់ទូរស័ព្ទ Smart Phoneហើយសម្រាប់កាលបរិច្ឆេទវិញ គឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងចេញនៅអំឡុងខែមេសាថ្មីៗនេះហើយ។

ទូរស័ព្ទ Samsung Galaxy Beam ជាប្រភេទទូរស័ព្ទ touch-screen មានអេក្រង់ទំហំ ៤អ៊ីញ មានអង្គគណនាប្រភេទ dual-core ល្បឿន1 Ghz មានRAM ទំហំ 6GB ដែលចាំបាច់ ក្នុងការទ្រទ្រង់ប្រព័ន្ឋការពារទំនើបៗ ជាមួយគ្នានេះវាមានអង្គចងចាំទំហំ 8GB និងមានកាមេរ៉ាទំហំ ៥ម៉េហ្គាភិចសេល។
Read more...

Thursday

ការបង្ហាញខ្លួន លើកទី១នៅចិន របស់ទូរស័ព្ទ Nokia ដោយបំពាក់ប្រព័ន្ធ CDMA Windows

0 comments

រាល់ថ្ងៃនេះ ក្រុមហ៊ុនNokiaបានធ្វើការបង្កើតនៅទូរស័ព្ទអោយដំណើរការ ដោយប្រព័ន្ធ Windows Phone CDMA នៅចិនមុនគេបង្អស់។ ទូរស័ព្ទស៊េរី Nokia Lumia 800Cគឺជាទូរស័ព្ទមួយ ដែលតំឡើង វើហ្សិន ពីទូរស័ព្ទសេរី Nokia Lumia 800។​ វានឹងបង្ហាញខ្លួន ព្រមជាមួយនឹងទូរស័ព្ទ Lumia 610Cដែលត្រូវបានគេដាក់ឈ្មោះថា ជាប្រភេទ​ទូរស័ព្ទ Nokia’s WPដែលមនុស្ស​នៅលើពិភពលោក ពេញនិយមប្រើប្រាស់ច្រើនណាស់។
ទូរស័ព្ទស៊េរី​ Nokia Lumia 800C​ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ Telecom’s 3G Network។ ទូរស័ព្ទប្រភេទនេះ បំពាក់ជាមួយប្រព័ន្ធ CDMA វាអាចនឹងបង្ហាញខ្លួននៅ ខែមេសា នៅក្នុងហាងលក់់ទូរស័ព្ទរបស់ ក្រុមហ៊ុនNokia
រីឯទូរស័ព្ទស៊េរី Nokia Lumia 610Cនេះ ដែលមានRAM ទំហំ 256MBហើយវាពុំទាន់បានបញ្ជាក់ ពីពេលវេលា ច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសង្ឃឹមថា នឹងបង្ហាញខ្លូន នៅឆ្នាំ២០១២ ថ្មីៗនេះហើយ។
Read more...

Tuesday

នៅពាក់កណ្តាល ខែតុលា ខាងមុខនេះ iPhone 5 នឹងបង្ហាញខ្លួន

0 comments
iPhone 5 គឺជាទូរស័ព្ទដែលមាន មនុស្សនៅលើពិភពលោក ពេញនិយមជាងគេ  ហើយទូរស័ព្ទ iPhone 5 ដែលត្រូវបានគេរំពឹងគិតថា​ នឹងមានការបង្ហាញខ្លួន នៅឆ្នាំ២០១២ថ្មីៗនេះ។នេះបើយោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា iPhone 5 នឹងមានវត្តមានលើទីផ្សារ នៅពាក់កណ្ដាលខែតុលានេះ។
ដោយយោងទៅតាមប្រភពខាងលើ បានឲ្យដឹងថា iPhone ស៊េរីថ្មីនេះ បំពាក់មក ជាមួយអេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញ ប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple បានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជា micro-SIM ក្នុងឆ្នាំ២០១០។ ចំពោះកាមេរ៉ាវិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ម៉ូដែល 16GB / 32GB

Read more...

បាល់​ទាត់​អង់​គ្លេស​ចម្រុះ​សម្រាប់​ថ្ងៃ​អង្គារ​នេះ

0 comments
អង់គ្លេសឆេមពានស៊ីប
Portsmouth (24) V Hull (9)
ប្រវត្តិជួបគ្នា 7 ប្រកួត​​​គឺ៖
11-08 Portsmouth 2-2 Hull
04-09 Hull 0-0 Portsmouth
10-09 Hull 0-0 Portsmouth
03-10 Portsmouth 3-2 Hull
10-10 Hull 1-2 Portsmouth
01-11 Portsmouth 2-3 Hull

Peterborough (18) V West Ham (3)
ប្រវត្តិ​ជួបគ្នា ​2 ប្រកួត​គឺ៖
07-10 Peterborough 1-2 West Ham
09-11 West Ham 1-0 Peterborough

Ipswich (15) V Middlesbrough (5)
ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
02-10 Ipswich 1-1 Middlesbrough
08-10 Middlesbrough 1-3 Ipswich
04-11 Ipswich 3-3 Middlesbrough
09-11 Middlesbrough 0-0 Ipswich
Leicester (11) V Nottingham (20)
​​ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​​គឺ៖
04-11 Nottingham 3-2 Leicester
08-11 Nottingham 2-2 Leicester
01-12 Nottingham 0-0 Leicester
01-12 Leicester 4-0 Nottingham
Crystal (14) V Doncaster (23)
ប្រវត្តិជួបគ្នា​ 7 ប្រកួត​​​គឺ៖
12-08 Crystal 2-1 Doncaster
04-09 Doncaster 2-0 Crystal
12-09 Crystal 0-3 Doncaster
12-10 Doncaster 1-1 Crystal
11-10 Crystal 1-0 Doncaster
04-11 Doncaster 0-0 Crystal
09-11 Doncaster 1-0 Crystal
អង់​គ្លេស​ FA Cup វគ្គ​ 1/4
Tottenham V Bolton
ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
05-10 Tottenham 1-0 Bolton
11-10 Bolton 4-2 Tottenham
02-11 Tottenham 2-1 Bolton
12-11 Tottenham 3-0 Bolton
អង់​គ្លេស​ FA Cup វគ្គ 1/4 ជើង​ទី 2
 Sunderland V Everton
ជើង​ទី 1 Everton 1-1 Sunderland
ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
11-10 Sunderland 2-2 Everton
02-11 Everton 2-0 Sunderland
12-11 Sunderland 1-1 Everton
03-12 Everton 1-1 Sunderland
អង់​គ្លេស​លីក​វ័ន ​
Milton (5) V Carlisle (6)
 ប្រវត្តិ​ជួបគ្នា 7 ប្រកួត​​គឺ៖
10-08 Milton 3-1 Carlisle
01-09 Carlisle 3-2 Milton
11-09 Milton 3-4 Carlisle
02-10 Carlisle 5-0 Milton
08-10 Carlisle 4-1 Milton
04-11 Milton 3-2 Carlisle
09-11 Carlisle 1-3 Milton
Preston (15) V Brentford (10)
​ជួបគ្នា 4 ប្រកួតចុង​ក្រោយ​គឺ៖
02-98 Brentford 0-0 Preston
09-99 Brentford 2-2 Preston
10-99 Preston 2-1 Brentford
09-11 Brentford 1-3 Preston
Oldham (14) V Leyton (18)
ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
03-10 Oldham 2-0 Leyton
10-10 Oldham 1-1 Leyton
03-11 Leyton 1-0 Oldham
09-11 Leyton 1-3 Oldham
Walsall (21) V Colchester (9)
ជួបគ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ៖
03-10 Walsall 1-0 Colchester
09-10 Walsall 0-0 Colchester
02-11 Colchester 2-0 Walsall
09-11 Colchester 1-0 Walsall
Stevenage (7) V Bournemouth (13)
ប្រវត្តិ​ជួបគ្នា 1 ប្រកួត​គឺ៖
08-11 Bournemouth 1-3 Stevenage
អង់​គ្លេស​លីក​ធូ
Bradford (19) V Crawley (4)
ប្រវត្តិ​ជួបគ្នា 1 ប្រកួត​គឺ៖
09-11 Crawley 3-1 Bradford
Aldershot (11) V Bristol Rovers (14)
ប្រវត្តិ​ជួបគ្នា 3 ប្រកួត​គគឺ៖
08-09 Bristol Rovers 2-1 Aldershot
10-10 Bristol Rovers 1-0 Aldershot
03-11 Bristol Rovers 0-1 Aldershot

Shrewsbury (3) V Port Vale (16)
ប្រវត្តិ​ជួបគ្នា 7 ប្រកួត​គឺ៖
10-08 Shrewsbury 1-2 Port Vale
01-09 Port Vale 1-1 Shrewsbury
10-09 Shrewsbury 0-1 Port Vale
05-10 Port Vale 1-1 Shrewsbury
09-10 Port Vale 1-0 Shrewsbury
03-11 Shrewsbury 2-2 Port Vale
09-11 Port Vale 2-3 Shrewsbury
Burton (17) V Gillingham (9)
ប្រវត្តិ​ជួបគ្នា 4 ប្រកួត​គឺ៖
11-09 Gillingham 1-0 Burton
09-10 Gillingham 1-0 Burton
03-11 Burton 1-1 Gillingham
09-11 Gillingham 3-1 Burton
Accringhton (13) V Oxford (7)
ប្រវត្តិ​ជួបគ្នា 3 ប្រកួត​គឺ៖
08-10 Oxford 0-0 Accrington
04-11 Accrington 0-0 Oxford  
09-11 Oxford 1-1 Accrington

Read more...

ប្រលងរូបថតសារព័ត៌មានអ្នកការសែតរ៉យទ័រទទួលបានជ័យលាភី

0 comments
កាលពី​​ថ្ងៃទី​​​​២៥ មីនាគណៈកម្មាធិការ​​រៀបចំ​​​ការ​​​ប្រកួត​ប្រជែង​​​រាយ​ការណ៍​​​​​ថារូប​ថត​ពី​សង្គ្រាម​​​​នៅ​លីប៊ី​​របស់​​អ្នក​កាសែត​​​ឈ្មោះ​​​GORAN TOMASEVIC ​ធ្វើ​​ការ​ឱ្យ​​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​​​រ៉យ​ទ័រ​​​​ដណ្តើម​​​បាន​ជោគជ័យ​​​​ក្នុង​ការ​​ប្រឡង​​​រូប​ថត​​​សារព័ត៌​មាន​​​អន្តរជាតិ​​នៅ​​ប្រទេស​​ចិន ។​ការ​ប្រឡង​​រូប​ថត​សារព័ត៌​មាន​​​​អន្តរជាតិ​​​លើក​ទី​​​៨​នោះដែល​​​ឆ្នាំនេះ​ស្ថិត​​​ក្រោម​​​ប្រធានបទ​​ «​​សន្តិភាព​និង​ការ​អភិវឌ្ឍន៍» ​ពួកអ្នក​​ថត​រូប​​សារព័ត៌​មាន​​​អន្តរជាតិ​​១១​នាក់ ​និង​អ្នក​​ថតរូប​​​សារ​ព័ត៌​មាន​​​ចិន​​៥​​នាក់​ ​ជា​អ្នក​ឈ្នះ​​​​ពាន​រង្វាន់​​ក្នុង​ប្រភេទ​​​​រូប​ថត​ចំនួន​​៨​ប្រភេទ​ ដូចជា​រូបថត​​​ពី​ជីវិត ពីសង្គ្រាម ​ពី​ធម្មជាតិ​ និង​​វប្បធម៌ ។ នេះ​​ជាការ​​​​គូស​បញ្ជាក់​​​​​របស់​​លោក​​​យូនី​​ញ ​ប្រធាន​​​​គណៈ​​កម្មា​ធិការ​​​រៀបចំ​​ការ​ប្រឡង​​ក្នុង​​ឱ​កាស​​​​នៃ​​សន្និសីទ​​សារព័ត៌​មាន​​​​មួយ​​នៅទីក្រុង​​​ហង់​​ហ៊្សូ ទី​​ប្រជុំ​ជន​​​​ខេត្ត​ហ្សេយ៉ាង ។​
​អ្នក​កាសែត​​​​​​រូប​ថត​​ជាង​២.៣០០​​​នាក់​មក​​ពី​ប្រទេស​​​និងតំបន់​​ជាង​៥០​​​ បាន​បញ្ជូន​​​​រូប​ថត​​ ៣០.០០០​​សន្លឹក​​​ចូល​​​រួម​ក្នុង​​ការ​ប្រឡង​​​​នេះ ។ ​
អ្នក​កាសែត​​​​រូបភាព​​បរទេសបាន​​ចូល​​រួម​​​ច្រើន​​បំផុត​​​​ក្នុង​​ការ​​ប្រឡង​​​​រូប​ថត​​​​​​នេះ​គឺ​​​ដល់​ទៅ​​៦០% ៕

Read more...

អង្គការអន្តរជាតិ4ជួបប្រជុំគ្នានៅក្រុងសេអ៊ូល ដែលមានមេដឹកនាំរបស់ប្រទេសចំនួន53

0 comments
នៅកូរ៉េខាងត្បូង ក្រុងសេអ៊ូល បានធ្វើការបើកកិច្ចប្រជុំ ស្ដីអំពីសន្តិសុខនុយក្លេអ៊ែរ​ ដែលមានរយះពេលចំនួន២ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៦ មីនា ទៅ នោះក៏មាន មេដឹកនាំរបស់ប្រទេសចំនួន ៥៣ នឹងអង្គការអន្ដរជាតិ ៤ដើម្បីធ្វើការជូបជុំជាអន្ដរជាតិដ៏ធំ។
មានប្រមុខរដ្ឋចំនួន៣៩រូបក្នុងចំនោម មេដឹកនាំរបស់ប្រទេសចំនួន ៥៣ ហើយមានមេដឹកនាំរបស់អង្គការអ​ន្ដរជាតិ ដើម្បីធ្វើកិច្ចប្រជុំ ដែលស្ដីអំពីសន្ដិសុខនុយក្លេអ៊ែរ។ ខណះពេលនោះក៏ ប្រធានាធិបដីកូរ៉េខាងត្បូង លោកលីម្យុងបាក់ ត្រូវជូបពិភាក្សាជាមួយ មេដឹកនាំពិភពលោកចំនួន២៧រូប ក្នុងចំនោមនោះក៏​ មានប្រធានាធិបតីអាមេរិច លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីចិន លោក ហ៊ូជីនតាវ ប្រធានាធិបតីរុស្ស៊ី លោក ឌីមីឌ្រី ម៉េដវេដេវ នឹងអគ្គលេខាធិការ អ​.ស.ប លោក បានគីមូន។
​​កិច្ច​​ប្រជុំ​​​​​២​​ឆ្នាំ​​ម្តង​​​​នេះ រៀបចំ​​​​ធ្វើ​ដោយ​​​​លោក​​អូបាម៉ា ​លើក​ដំបូង​​នៅ​​ក្រុង​វ៉ាស៊ីន​តោន​ ​​​កាលពី​​២ឆ្នាំ​​មុន​ សំដៅ​​​ស្វែង​​រក​​សកម្ម​​​ភាព​​កាន់​តែ​ពិសេសដើម្បី​​រារាំង​កុំ​ឱ្យ​​វត្ថុធាតុ​​នុយ​ក្លេអ៊ែរ​​ធ្លាក់​​ក្នុង​​ដៃ​បណ្តា​ក្រុម​ភេរវករ ។​ អ្នក​កាសែត​​ជាង​៣.៧០០​​នាក់ ​​មកពី​​​​​ពិភព​​​​​​លោក​ទាំងមូល​​​បានមក​​ប្រមូល​ផ្តុំ​​​​គ្នា​នៅ​​ឯមជ្ឈ​មណ្ឌល​​​​សារព័ត៌​មាន​​​​ស្ថិត​​នៅ​ជិត​បន្ទប់​​សន្និសីទ​​ ​នៃមជ្ឈមណ្ឌល​​​ពិព័រណ៍​ COEX ​ជា​កន្លែង​​​​​​​ធ្វើ​កិច្ចប្រជុំ​​​កំពូល​​នោះ ៕
Read more...

Monday

Download រាល់កម្មវិធីជាមួយ IDM 6.10 Full version

0 comments
IDM 6.10 Full version តម្លើងដោយមិនចាំបាច់មាន Crack ឬ Patch​នោះទេ
ប្រិយមិត្តទាំងអស់ពិតជាបានស្គាល់នូវកម្មវិធីនេះហើយ ដែលជួយសម្រួលទៅដល់ការងាររបស់លោកអ្នកមួយចំនួនក្នុងការ Download អ្វីផ្សេងៗដែលមានដំណើរការលឿនដោយមិនរអាក់រអួលឡើយ​។
Read more...

កម្មវិធី Adobe Audition

0 comments
មកដល់ទៀតហើយកម្មវិធីសម្រាប់កាត់ត​ បទចម្រៀងដ៏ល្បីល្បាញបំផុត ប្រិយមិត្តអាចសាកល្បងជាមួយនឹងកម្មវិធីនេះដើម្បី កាត់តបទចម្រៀង ហើយជាពិសេសទៅទៀតនោះសម្រាប់កាត់តចម្រៀងសម្រាប់ដាក់ទូរស័ព្ទ បានយ៉ាងងាយស្រួល សម្រាប់យុវវ័យ អាចលេងស្តាយបទចម្រៀងដោយខ្លួនឯងបានថែមទៀតផង ជាមួយកម្មវីធី
Read more...

បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតកម្មសាន់ដេ vol 131

0 comments




ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង របស់ផលិតកម្មសាន់ដេ
០១. ស្រាខុសពីទឹក – ខេមរៈ សិរីមន្ត & ស្រីពៅ [ Download ]
០២. ចូលឆ្នាំមកដល់ទៀតហើយ – ខេមរៈ សិរីមន្ត [ Download ]
០៣. ចូលឆ្នាំទៅលេងវត្តណា? – ខេមរៈ ស្រីពៅ [ Download ]
០៤. អាមួយទើបធំ – ខេមរៈ សិរីមន្ត [ Download ]
០៥. ឆ្នាំថ្មីចូលស្ដីអូនទៅ – ប៊ុន សក្ដិ & ផាន់ ម៉ូនីកា [ Download ]
០៦. ក្រមុំស្រុកណា? – ប៊ុន សក្ដិ [ Download ]
០៧. កំលោះស្រុកណា? – អ៊ីវ៉ា [ Download ]
០៨. ផ្គរលាន់ឯលិច – អាន គុណកូឡា [ Download ]
០៩. បងឈប់ផឹក – ប៊ុន សក្ដិ [ Download ]
១០. ប្រពន្ធរត់ចោល – អាន គុណកុឡា [ Download ]
១១. មុខចាស់ចង់ក្មេង – ប៊ុន សក្ដិ [ Download ]

[ Download full album ]
Read more...

បទចម្រៀងចូលឆ្នាំថ្មី ២០១២ ផលិតកម្មសាន់ដេ vol 132

0 comments


ចំណងជើងបទចម្រៀង និង​ ទាញយកបទចម្រៀង

០១. សប្បាយឆ្នាំថ្មី – សុខ រក្សា & អ៊ីវ៉ា [ Download ]

០២. សង្ហារដូចគ្នា – ផាន់ ម៉ូនីកា & មាស សាលី & ជុំ លីណូ [ Download ]

០៣. កង់អូនវិលដុំ – ហង្ស ឧត្ដមម៉ានី & អ៊ីវ៉ា [ Download ]

០៤. កំលោះឥតគូ – មាស សាលី [ Download ]

០៥. អ្នកលក់ប្រហុកចង់បានប្រពន្ធ – ជុំ លីណូ [ Download ]

០៦. អាចារ្យការបាត់ស្បែកជើង – កែវ វាសនា [ Download ]

០៧. កំលោះបងអើយ – អ៊ីវ៉ា [ Download ]

០៨. តាចាស់ចង់បានប្រពន្ធ – ផាន់ ម៉ូនីកា [ Download ]

០៩. ក្រមុំរូបល្អ – ជុំ លីណូ [ Download ]

១០. អ្នកផឹកមានច្រើនយ៉ាង – មាស សាលី [ Download ]

១១. ម៉ែប្រពន្ធខ្ញុំកាចណាស់ – កែវ វាសនា [ Download ]

១២. កើតរោគអីឪ – ជុំ លីណូ & មាស សាលី [ Download ]

Read more...

Saturday

ការប្រកួតរបស់អាល្លឺម៉ង់ប៊ុនដេស្លីហ្គាBayern,Bremen ,Gladbach

0 comments
Bayern (2) V Hannover (7)
Bayern ជាប់​​ប្រកួត​ឆេម​ពាន​លីក​​​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​​ Marseille 13ប្រកួត​​ក្នុង​​ផ្ទះ​គឺ 11-0-2 ស៊ុត​បាល់បាន​​​ 43គ្រាប់​ និង​​របូត​វិញ​ 4គ្រាប់​ ។ 3ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ​ Basel 7-0 ក្នុង​ផ្ទះ​​ ឈ្នះ​ Hertha 6-0 បន្ទាប់​មក​លេង​​ស្មើ Gladbach 0-0 ក្រៅ​ផ្ទះ​ ។
Hannover ជាប់​លេង​​យូ​ខាប់​​​ទទួល​ភ្ញៀវ​​ Atletico 13ប្រកួត​​ក្រៅ​ផ្ទះ​​​គឺ​ 2-5-6 ស៊ុត​បាល់​បាន​​​ 9គ្រាប់​ និង​របូត​វិញ 21គ្រាប់​ ។ 3ប្រកួត​ចុង​​ក្រោយ​គឺ​លេង​​​ចាញ់ Bremen 3-0 ក្រៅ​ផ្ទះ​ ឈ្នះ Standard 4-0 និង​ឈ្នះ​ Koln 4-1 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា​​10ប្រកួត​​ Hannover  ឈ្នះ3 Bayern ឈ្នះ​7
ជួបគ្នា​​ 4ប្រកួត​ចុង​ក្រោយគឺ​ ៖
-04-10 Bayern 7-0 Hannover
-10-10 Bayern 3-0 Hannover
-03-11 Hannover 3-1 Bayern
-10-10 Hannover 2-1 Bayern
Bremen (6) V Augsburg (15)
Bremen 12ប្រកួត​​​​ក្នុង​ផ្ទះ​គឺ 8-2-2 ស៊ុត​បាល់​បាន​ 25គ្រាប់ និង​របូត​​វិញ 12គ្រាប់ ។ 3ប្រកួត​ចុង​ក្រោ​យ​គឺ​លេង​​​ចាញ់ Hertha 1-0 ឈ្នះ​ Hannover 3-0 ក្នុង​ផ្ទះ តែ​ចាញ់​ Dortmund 1-0 ក្រៅ​ផ្ទះ ។
Augsburg 13ប្រកួត​​​​ក្រៅ​ផ្ទះគឺ 1-5-7 ស៊ុត​បាល់​បាន​ 12គ្រាប់​ និង​របូត​វិញ 26គ្រាប់​​ ។ 3ប្រកួត​​ចុង​ក្រោយ​គឺ​​លេង​​​ស្មើ Hannover 2-2 ក្រៅ​ផ្ទះ​ ស្មើ​ Dortmund 0-0 បន្ទាប់​មក​លេង​​ឈ្នះ Mainz 2-1 ក្នុង​ផ្ទះ​ ។
ប្រវត្តិ​ជួប​គ្នា​ 2ប្រកួតគឺ ៖
-03-10 Bremen 2-0 Augsburg
-10-11 Augsburg 1-1 Bremen
Mainz (11) V Hertha (17)
Mainz 13ប្រកួត​​ក្នុង​ផ្ទះ​គឺ 6-2-5 ស៊ុត​បាល់​បាន 22គ្រាប់​ និង​​របូត​​​វិញ 20គ្រាប់ ។ 3ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​​​ចាញ់ Dortmund 2-1 ក្រៅ​ផ្ទះ​ ឈ្នះ Nurnberg 2-1 ក្នុង​ផ្ទះ តែ​ចាញ់ Augsburg 2-1 ក្រៅ​ផ្ទះ ។
Hertha 13 ប្រកួតក្រៅ​ផ្ទះ​គឺ ​2-5-6 ស៊ុត​បាល់​បាន​ 13គ្រាប់​ និង​របូត​វិញ 27គ្រាប់ ។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​​​​ចាញ់ Bremen 1-0 ក្នុង​ផ្ទះ​ ចាញ់ Koln 1-0 ក្រៅផ្ទះ​ និង​ចាញ់ Bayern 6-0 ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួប​គ្នា​​10ប្រកួត​​​​ Mainz ឈ្នះ2 Hertha ឈ្នះ​3 ស្មើ5
ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ ៖
-02-07 Hertha 1-2 Mainz
-09-09 Mainz 2-1 Hertha
-02-10 Hertha 1-1 Mainz
-10-11 Hertha 0-0 Mainz
Freiburg (16) V K Slautern (18)
Freiburg 13ប្រកួត​​ក្នុង​ផ្ទះ​គឺ  4-4-5 ស៊ុត​បាល់​បាន​ 16គ្រាប់ និ​ង​របូត​​វិញ 17គ្រាប់ ។ 3ប្រកួត​​ចុង​ក្រោយ​គឺ​លេង​​​ឈ្នះ Schalke 2-1 ក្នុង​ផ្ទះ​ ស្មើ​ Gladbach 0-0 បន្ទាប់​មក​ឈ្នះ​Hamburg 3-1 ក្រៅ​ផ្ទះ​ ។
K Slautern 13ប្រកួត​ក្រៅ​ផ្ទះគឺ 1-6-6 ស៊ុត​បាល់​បាន​​​​ 8គ្រាប់ និង​​របូត​វិញ 18គ្រាប់ ។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ស្មើ Wolfsburg 0-0 ក្នុង​ផ្ទះ ស្មើ​ Stuttgart 0-0 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​​​ចាញ់ Schalke 4-1 ក្នុង​ផ្ទះ​ ។ ប្រវត្ត​ិ​ជួប​គ្នា​10ប្រកួត​​ Freiburg ឈ្នះ5 K Slautern ឈ្នះ​4 ស្មើ​1
ជួប​គ្នា 4ប្រកួត​ចុង​ក្រោយគឺ ៖
-05-09 Freiburg 4-3 K Slautern
-10-10 Freiburg 2-1 K Slautern
-03-11 K Slautern 2-1 Freiburg
-10-11 K Slautern 1-0 Freiburg
Gladbach (3) V Hoffenheim (12)
Gladbach 13ប្រកួត​​ក្នុង​ផ្ទះ​គឺ 8-5-0 ស៊ុត​បាល់​បាន​ 25គ្រាប់​ និ​ងរបូត​​​វិញ 8គ្រាប់​ ។ 3ប្រកួត​ចុង​ក្រោយ​គ​ឺ​លេង​​​​ស្មើ Freiburg 0-0 ក្នុង​ផ្ទះ​ ឈ្នះ Leverkusen 2-1 ក្រៅ​ផ្ទះ​ បន្ទាប់​​ម​ក​លេង​​ស្មើ​ Bayern 0-0 ក្នុង​ផ្ទះ​ ។
Hoffenheim 13ប្រកួត​ក្រៅ​ផ្ទះគឺ 4-1-8 ស៊ុត​បាល​់​បាន​ 15គ្រាប់​ និង​របូត​​​វិញ 25គ្រាប់​ ។ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​​​ស្មើ Koln 1-1 ក្នុង​ផ្ទះ ចាញ់​ Bayern 7-1 ក្រៅ​ផ្ទះ​ និង​​ចាញ់ Stuttgart 2-1 ក្នុង​ផ្ទះ ។ ប្រវតិ្ត​ជួប​គ្នា​​10ប្រកួត​​ Gladbach ឈ្នះ​2 Hoffenheim ឈ្នះ6 ស្មើ2
​​ជួប​គ្នា 4ប្រកួត​ចុង​ក្រោយ​គឺ​ ៖
-10-10 Hoffenheim 3-2 Gladbach
-12-10 Hoffenheim 2-0 Gladbach
-03-11 Gladbach 2-0 Hoffenheim
-10-11 Hoffenheim 1-0 Gladbach

Read more...

Friday

ជប៉ុនបំពាក់អាវុធកាពារម៊ីស៊ីល

0 comments
ជប៉ុន បានប្រកាសថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការរៀបចំ ប្រព័ន្ធការពារម៉ីស៊ីល ខណៈដែលមានការបាញ់គ្រាប់ រ៉ុក្កែតរបស់កូរ៉េខាងជើងផ្ដើមឡើង  ស្របពេលដែល ប្រទេសកូរ៉េខាងជើង បានគ្រោងនឹងបាញ់បង្ហោះផ្កាយរណប ទៅកាន់ដងតារាវិថី នៅពាក់កណ្ដាលខែ មេសា ខាងមុខនេះ ។ ប៉ុន្ដែក្រោមការឃ្លាំមើលពី បណ្ដាប្រទេសមហាអំណាច កំពុងសម្លឹងមើលអំពីសកម្មភាពរបស់ កូរ៉េខាងជើង ហើយពួកគេក៏ព្រួយបារម្ភ ចំពោះបញ្ហានេះដែរ ព្រោះអាចនឹងមិនមែនរឿង ធម្មតា នោះទេ បើសិនជា ប្រទេសកូរ៉េខាងជើង បាញ់គ្រាប់រ៉ុក្កែតនោះ ។ស្របពេលមានព័ត៌មាន ពាក់ព័ន្ធនឹងការបាញ់បង្ហោះនេះដែរ ប្រទេសហ្វីលីពីន ក៏បានអំពាវនាវ ឱ្យមានការអន្ដរាគមន៍ ពីសហរដ្ឋអាមេរិកដែរ ដើម្បីបញ្ចៀសបញ្ហាកើត ឡើងនាពេលខាងមុខ ។
គួរបញ្ជាក់ឡើងវិញថា ការបញ្ចេញសកម្មភាពប្លែកៗ របស់ប្រទេសកូរ៉េខាងជើង ជាសញ្ញាមួយដែលបង្ហាញឱ្យដឹង សម្រាប់កិច្ចប្រជុំកំពូល ស្ដីអំពីនុយក្លេអ៊ែរ ដែលនឹង ធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែនេះ ។
លោក ណាវគី តាណាកា “Naoki Tanaka” រដ្ឋន្ដ្រីក្រសួងពារពារប្រទេសជប៉ុន បានថ្លែងថា “ខ្ញុំបានបញ្ជាឱ្យ មន្ដ្រីរបស់ខ្ញុំរៀបចំពង្រាយប្រព័ន្ធបាញ់ ទម្លាក់គ្រាប់រ៉ុក្កែត រួចរាល់ហើយ ដើម្បីទប់ស្កាត់បញ្ហានេះ គឺប្រព័ន្ធ PAC-3 និង Aegis ” ៕

Read more...

សាកសព្វនៃជនរងគ្រោះពីការលិចនាវានៅក្បែរកោះអ៊ីតាលីចំនួន៥នាក់ទៀតហើយដែលត្រូវបានរកឃើញ

0 comments
នាវា​​កម្សាន្ត​ COSTACONCORDIA ដែល​បាន​​លិច​​​នៅ​ក្បែរ​កោះ​​អ៊ីតាលី​​ GIGLIO ​កាលពី​​​​​ថ្ងៃទី​​១៣ មករា​កន្លងមកនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើន ហើយត្រូវបានរកឃើញសាកសព្វជាបន្តបន្ទាប់នោះ ឥឡូវបើតាមក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃទី២២ នេះថា សាកសព្វជនរងគ្រោះចំនួន៥នាក់ទៀតហើយដែលត្រូវបានរកឃើញ ក្នុង​​ចំណោម​​សាក​សព​​មនុស្សទាំង៥​​នាក់​ដែល​​​ទើប​​​រក​ឃើញ​​៣នាក់​ក្នុង​​​ជាន់ទី​​៣​របស់​នាវា​​​​ពេល​ពួក​អ្នក​​​​មុជទឹក​ចូល​ទៅ​​​ទី​នោះ​ ។   ​​​​ចំណែក​​សាក​សព​​មនុស្ស២​​នាក់​​​ទៀត​​ប្រកាស​​​រក​ឃើញ​​​ដោយ​រចនា​សម្ព័ន្ធ​​​ដែល​​​សម្រប​​​សម្រួល​​​​ការ​​​រុករក​​​ពួក​អ្នក​​​បាត់​ខ្លួន​។​
គួរបញ្ជាក់ផងដែរថា កាលពី​​ថ្ងៃទី​​​១៣ មករា​  ​នាវា​​កំម្សាន្ត​​​ COS​TA​ CONCORDIA ​​​ដឹក​​​​មនុស្ស​៤.២២៩​នាក់​​​​ក្នុង​​​នោះ​​​​មាន​អ្នក​​​​ទេសចរ៣.២០០​​នាក់​​ ​មាន​​សញ្ជាតិ​​​​​​ផ្សេង​គ្នា​​​​​​ដល់​​​៦០​​​ និង​​សមាជិក​​​ក្រុម​​​នាវិក​​​១.០០០​​នាក់​​​បាន​​​លិច​​​ពេល​​​នាវានោះ​បុក​​​ប៉ះ​​​​នឹង​​​​ផ្ទាំង​ថ្ម​មួយ​​​នៅ​ជិត​​​​កោះ​​GIGLIO របស់​​​​អ៊ីតាលី​៕
Read more...

Thursday

ការកែច្នែថ្មី Android 4.0.5 នឹងមាននៅលើGalaxy Nexus

0 comments
ថ្មីៗ កន្លងទៅនេះ ប្រភពព័ត៌មានបានទទួលដំណឹងថា ការUpdate ប្រព័ន្ធ Android សេរីថ្មី នៅក្នុងខែកុម្ភះ នេះបើតាមនិយាយតៗមួយចំនួនបានលើកឡើងថា វានឹងមកដល់ នៅក្នុងអំឡុងខែ មិនា ហើយរឿងនោះត្រូវពន្យាពេល នៅពេលនេះ ដំណឹងUpdate នេះនឹងរំពឹងមកដល់នៅខែ មេសា វិញ។
ចំពោះការUpdateនេះ នឹងធ្វើការដោះសា្រយ គឺ ធ្វើដំណើរការកម្មវិធី Audio បានល្អសារជាថ្មី នឹងដំណើរការកម្មវិធីនានា ដែលមិនដែលមានពីមុន ឡើងវិញ។ នៅក្នុងកម្មវិធី​GSM Galaxy Nexus នេះបើយោងតាមប្រភពព័ត៌មាន បានអោយដឹងទៀតថា ការ Update នេះហើយ អាចនឹងមានទូទាំងពិភពលោក ។
គួរបញ្ជាក់បានថា ការUpdate មានប្រព័ន្ធប្រតិបត្តិការ Android 4.0.5សំរាប់Galaxy Nexus អាចនឹងមានតែមួយ ។


Read more...

កីឡាការិនីបារាំង Manaudouមានឱកាសប្រកួតកីឡាអូឡាំពិកក្រុងឡុង

0 comments
Manaudouបានយក​ឈ្នះ​ជើង​ឯក​លើ​វិញ្ញាសា​ហែល​ផ្ងា​រចម្ងាយ​១០០​ម៉ែត្រ​ក្នុង​កម្ម​វិធី French championshipsដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង ​Dunkirk​ភាគ​ខាង​ជើង​ប្រ​ទេស​បា​រាំង​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​មីនា​​ ។​
ម្ចាស់​មេដាយ​មាស​ហែល​សេរី​ចម្ងាយ​៤០០​ម៉ែត្រ​អូ​ឡា​ ពិក​ឆ្នាំ​២០០៤​របស់​បា​រាំង​រូបនេះ​បាន​លា​ឈប់​ពី​ការ​ប្រកួត​នានា​កាល​ពី​ ឆ្នាំ​២០០៩​បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​។ នាង​បាន​វិល​ត្រឡប់​ចូល​ប្រកួត​ជា​ថ្មី​កាល​ពី​ឆ្នាំ​ទៅ​វិញ​ដើម្បី​ត្រៀម​ ខ្លួន​ដណ្តើម​យក​ភាព​ជោគជ័យ​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង ​ឆ្នាំ​នេះ​ ។
ឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​លើក​នេះ​ នាង​បាន​ប្រើ​ពេល​១​នា​ទី​និង​០.១៨​វិនា​ទី​។ កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា​៖«ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ ដល់​គ្រួ​សារ​និង​មិត្ត​ភក្តិ​​ទាំង​អស់​ដែល​តែង​តែ​មាន​ជំនឿ​ចិត្ត​លើ​រូប​ ខ្ញុំ​។ យ៉ាង​ណាក្តី ការ​ប្រកួត​លើក​នេះ​មិន​មែន​ងាយ​ស្រួល​ទេ ​ប៉ុន្តែ​ការ​គាំ​ទ្រ​ពី​​អ្នក​គាំ​ទ្រ​បា​រាំង​ដ៏​ច្រើន​លើស​លប់​បាន​ជួយ​ ឱ្យ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ​។ កាល​ពី​ឆ្នាំ​២០០៤​នៅ​ទី​ក្រុង​អា​តែន​ វា​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ​។ កាល​នោះ​ខ្ញុំ​មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ​»
Read more...

គ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌាបានសម្លាប់សិស្សសាលា១៤នាក់

0 comments
គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទីទី២១ ខែមិនាឆ្នាំ ២០១២ នៅក្នុប្រទេសឥណ្ឌា បានបណ្តាលឲ្យុមានអ្នកស្លាប់ចំនួន១៤ នាក់ និង១៨នាក់ទៀតរងរបួស ដែលសុទ្ធតែជាសិស្សសាលា។ បន្ទាប់ពីក្រឡាប់រថយន្ដ ដឹកអ្នកដំណើរ បើកធ្លាក់ចូលក្នុងព្រែកជីក មួយកាលពីថ្ងៃអង្គារ ម្សិលមិញ ស្ថិតនៅក្នុងស្រុកខាមមាំ ភាគខាងត្បូង ប្រទេសឥណ្ឌា ក្នុងរដ្ឋ អង់ដ្រា ប្រាសេត ។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តបើកគេចក្មេងម្នាក់

Read more...

ហាងឆេងនិងអត្រាប្តូរប្រាក់នៅកម្ពុជា

0 comments
រូបិយប័ណ្ណ​អត្រា​
ទិញចូលលក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)
4,0074,015
បាត ថៃឡង់ (1USD)
30.8530.92
ដុង វៀតណាម (1USD)
20,82020,900
យ៉េន ជប៉ុន (10.000JPY)
118.5119.3
ដុល្លារ សិង្ហបូរី (100SGD)
7979.5
ដុល្លារ ហុងកុង (100HKD)
12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)
32.532.8
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)
131.5132.2
ផោន អង់គ្លេស (100GBP)
157.5158.2
ដុល្លារ អូស្ត្រាលី (100AUD)
103.7104.5
ដុល្លារ កាណាដា (100CAD)
100100.7
ហ្វ្រង់ ស្វ៊ីស (100CHF)
109109.7
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)
1,9952,005
Read more...

Sunday

ការគ្រោះថ្នាក់ចរាចរ ដោយម៉ូតូបុកឡាន រងរបួស២នាក់

0 comments
មានគ្រោះថ្នាក់ចរាចរដ៏គួរ ឱ្យរន្ធត់មួយ បានកើតឡើងធ្ចើឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែតជាបន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិត មូលហេតុមកពីស្ថានភាពផ្លូវកោងម៉ូតូបើកលឿនពេក ជ្រុលទៅបុកជាមួយរថយន្តយ៉ាងពេញខ្លាំង កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២វេលាម៉ោង ១៣ និង១០នាទីនៅក្នុង ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាលស្ថិត នៅបណ្ដោយផ្លូវជាតិលេខ២១ ។
បើយោងទៅតាម ពីនគរបាលចរាចរស្រុកស្អាង បានឱ្យដឹងថា នៅមុនពេកកើតហេតុលោក ម៉ន ចាន់ថន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាកសិករជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១១ គ្មាន ស្លាកលេខ ឌុបលោក ជុន គ្រី អាយុ ៥២ឆ្នាំ ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ដែល ផ្លូវមានស្ថានភាពកោងខ្លាំងនោះ ជនរងគ្រោះបានជិះម៉ូតូជ្រុលទៅបុកនឹងរថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទតួរីស១២កៅអី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ញ.៤០៧០.ភព២ ដែលបានធ្វើដំណើរបញ្រ្ចាសទិស គ្នាបុកគ្នាដែលបណ្តាលឲ្យម៉ូតូ និង មនុស្សខ្ទាតចេញពីគ្នា ទាំងពីរនាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមផងដែរ។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា លោក ម៉ន ចាន់ថន ដែលជាអ្នកបើកបរម៉ូតូ គាត់រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល រីឯលោក ជុន គ្រី ដែលជាអ្នករួមដំណើរនោះ រស់នៅភូមិលេខ៣ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលអ្នកដំណើរនៅក្នុងរថយន្តតួរីសម្នាក់ រង របួសផងដែរ ព្រោះកញ្ចក់រថយន្តខ្ទាតត្រូវ។ រីឯបុរសជាអ្នកបើកបររថយន្តក្រោយពេលកើតហេតុ បាន គេចខ្លួនបាត់។
តែទោះជាយ៉ាងណាទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្អាង រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕
Read more...

Saturday

Samsung Galaxy SIII អាចនឹងចេញដាក់លក់នៅចុងឆ្នាំ២០១២

0 comments
ទូរស័ព្ទ Samsung SII ជាប្រភេទទូរស័ព្ទស្មាតហ្វូនមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីរសំណាក់គ្រប់អតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំមើលថា តើ Samsung នឹងបង្កើតទូរស័ព្ទ អ្វីបន្តទៀត។ នៅពេលនេះដែល គេឃើញមាន Samsung បានបង្កើតនូវស៊េរីទូរស័ព្ទមួយប្រភេទទៀត គឺ Samsung Galaxy S III ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ចេញព័ត៌មានផ្លូវការណាមួយទាក់ទងនឹងទូរស័ព្ទ នេះនៅឡើយទេ។ ដូចនេះខាងក្រោមនេះ គឺជាព័ត៌មានទាក់ទង់នឹងទូរស័ព្ទ Samsung Galaxy SIII ដែលសារ ព័ត៌មាន Phonearena ធ្វើការស្រាវជ្រាវ៖

ការធ្វើម៉ូតរបស់ ទូរស័ព្ទ Samsung Galaxy SIII ដោយ ធ្វើការរចនាម៉ូតឡើង បន្ថែមនូវចំណុចល្អៗលើស Galaxy SII។ ទូរស័ព្ទ Samsung Galaxy SIII បានបំពាក់នូវសារធាតុមានគុណភាពខ្ពស់ ដោយរូបរាងរបស់វាស្រោបដោយសារធាតុសេរ៉ាមីក ហើយវាប្រហែលជាមានទំហំធំ ជាងមុនបន្តិច ដោយសារតែ បច្ចេកវិទ្យាបង្ហាញរូបភាពលើអេក្រង់របស់វាធំជាងមុន ហើយសម្រាប់រូបភាពដែលបានបង្ហាញដល់មិត្តអ្នកអាននេះ មិនមែនជារូបភាពពិតនោះទេ ដោយ សារថាខាងក្រុមហ៊ុនមិនទាន់ឲ្យយើងបង្ហាញរូបភាពពិតរបស់ទូរ័ព្ទ Samsung Galaxy SIII នោះទេ។

នៅផ្នែកខាងក្នុងទូរស័ព្ទនេះ មានបំពាក់ទៅដោយ processor ប្រភេទ quad-core ស៊េរីថ្មី ប្រហែលជា Exynos ថ្មី ហើយ ចំណែកឯ ល្បឿនរបស់វាវិញ ត្រូវបានគេរំពឹងថា ចាប់ពីចន្លោះ 1.5 ទៅ 1.8 GHz

អង្គចងចាំរបស់ទូរស័ព្ទយើងឃើញថា វាមាន RAM ទំហំ 2GB និងអង្គចងចាំប្រហែលជា16 ឬក៏ 32 GB

អេក្រងរបស់វាមានទំហំប្រហែលជា ៤,៥ ទៅ៤,៨ អ៊ីញ ប្រភេទ Super AMOLED HD អាចបង្ហាញ រូបភាពក្នុងកម្រិត 720x1280ភិកសែល ហើយប្រសិនបើវាមានអេក្រង ទំហំ ,អ៊ីញ ទំហំរបស់វានឹង ធំជាង Galaxy S II

ប្រភេទកាំមេ់រ៉ា ខាងខ្នងទំហំ ១២ម៉េហ្គាភិកសែលជាមួយ LED, ឬក៏ dual-LED flash អាចថត វីដេអូបានក្នុង កម្រិត 1080p

ការភ្ជាប់បច្ចេកវិទ្យាៈ ទូរស័ព្ទ មានភ្ជាប់បច្ចេកវិទ្យា2G, 3G និង 4Gដំណើរការរបស់វា នឹងមានល្បឿនតាម 4G ឆ្លងកាត់តាមបណ្តាញ HSPA+ និងដំណើរការ ដោយប្រព័ន្ឋ ប្រតិបត្តិការ Android 4 Ice Cream Sandwich

 បើយោងទៅតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទSamsung Galaxy SIII អាចនឹងបង្ហាញខ្លួន នៅក្នុងចុងឆ្នាំ ឆ្នាំ២០១២នេះ៕

Read more...

Friday

បុរសដែលមានកំពស់ខ្ពស់ជាងគេលើលោកគឺឈប់លូតកំពស់ហើយ

0 comments
­លោក ស៊ុល​តាន​ កូសេន ដែលមានអាយុ២៩ឆ្នាំ និងជាជនជាតិទួរគីដែលបានជាប់ក្នុងឯកត្តកម្មពិភពលោកថាជាបុរសដែលមានកំពស់ខ្ពស់ជាងគេក្នុងលោកនោះ ដែលគាត់មានកំពស់រហូតទៅដល់ ៨ ហ្វីត ៣អ៊ីង ប្រហែល ២,៥ ម៉ែត ។ ឥឡូវគាត់ត្រូវបានគេអះអាងថាត្រូវបានឈប់លូតកំពស់ហើយ។
លោកវេជ្ជបណ្ឌិត Jason Sheehan ដែលជាអ្នកធ្លាប់ បានធ្វើការវះកាត់ក្រពេញ ទឹករំអិលរបស់ Kosen បាននិយាយថា លោក Kosen អាយុ២៩ឆ្នាំ ត្រូវបានគេបញ្ឈប់ការលូតកំពស់ របស់គាត់ដោយ មហាវិទ្យាល័យជំនាញ ខាងផ្នែកវិជ្ជាពេទ្យ។
ការវះកាត់ ជាមួយនឹងឱសថសាស្ត្រថ្មី ដែលត្រូវបានផ្តល់ឲ្យ ដោយក្រុមអ្នកស្រាវជ្រាវ បានទទួលបានជោគជ័យ ក្នុងរយៈពេល ២ឆ្នាំ។ អាការៈរបស់លោក Kosen ត្រូវបានគេដឹងថាជាវា កើតឡើងនៅពេល ដុំសាច់នៃក្រពេញទឹករំអិល ធ្វើឲ្យអ័រម៉ូនធ្វើការ លូតលាស់ហួសហេតុ ដែលនេះជាហេតុ ធ្វើឲ្យលោកមានការលូតកំពស់ខ្ពស់ ដ៏មិនគួរឲ្យជឿ។ ជាមួយគ្នានេះដែរ ការលូតកំពស់ ហួសហេតុពេក បានធ្វើឲ្យពួកគេមានគ្រោះថ្នាក់ ដល់ជីវិត៕





Read more...
 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១