លោក ស៊ុលតាន កូសេន ដែលមានអាយុ២៩ឆ្នាំ និងជាជនជាតិទួរគីដែលបានជាប់ក្នុងឯកត្តកម្មពិភពលោកថាជាបុរសដែលមានកំពស់ខ្ពស់ជាងគេក្នុងលោកនោះ ដែលគាត់មានកំពស់រហូតទៅដល់ ៨ ហ្វីត ៣អ៊ីង ប្រហែល ២,៥ ម៉ែត ។ ឥឡូវគាត់ត្រូវបានគេអះអាងថាត្រូវបានឈប់លូតកំពស់ហើយ។
លោកវេជ្ជបណ្ឌិត Jason Sheehan ដែលជាអ្នកធ្លាប់ បានធ្វើការវះកាត់ក្រពេញ ទឹករំអិលរបស់ Kosen បាននិយាយថា លោក Kosen អាយុ២៩ឆ្នាំ ត្រូវបានគេបញ្ឈប់ការលូតកំពស់ របស់គាត់ដោយ មហាវិទ្យាល័យជំនាញ ខាងផ្នែកវិជ្ជាពេទ្យ។
ការវះកាត់ ជាមួយនឹងឱសថសាស្ត្រថ្មី ដែលត្រូវបានផ្តល់ឲ្យ ដោយក្រុមអ្នកស្រាវជ្រាវ បានទទួលបានជោគជ័យ ក្នុងរយៈពេល ២ឆ្នាំ។ អាការៈរបស់លោក Kosen ត្រូវបានគេដឹងថាជាវា កើតឡើងនៅពេល ដុំសាច់នៃក្រពេញទឹករំអិល ធ្វើឲ្យអ័រម៉ូនធ្វើការ លូតលាស់ហួសហេតុ ដែលនេះជាហេតុ ធ្វើឲ្យលោកមានការលូតកំពស់ខ្ពស់ ដ៏មិនគួរឲ្យជឿ។ ជាមួយគ្នានេះដែរ ការលូតកំពស់ ហួសហេតុពេក បានធ្វើឲ្យពួកគេមានគ្រោះថ្នាក់ ដល់ជីវិត៕
No comments:
Post a Comment