ទូរស័ព្ទ Samsung SII ជាប្រភេទទូរស័ព្ទស្មាតហ្វូនមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីរសំណាក់គ្រប់អតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំមើលថា តើ Samsung នឹងបង្កើតទូរស័ព្ទ អ្វីបន្តទៀត។ នៅពេលនេះដែល គេឃើញមាន Samsung បានបង្កើតនូវស៊េរីទូរស័ព្ទមួយប្រភេទទៀត គឺ Samsung Galaxy S III ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ចេញព័ត៌មានផ្លូវការណាមួយទាក់ទងនឹងទូរស័ព្ទ នេះនៅឡើយទេ។ ដូចនេះខាងក្រោមនេះ គឺជាព័ត៌មានទាក់ទង់នឹងទូរស័ព្ទ Samsung Galaxy SIII ដែលសារ ព័ត៌មាន Phonearena ធ្វើការស្រាវជ្រាវ៖
ការធ្វើម៉ូតរបស់ ទូរស័ព្ទ Samsung Galaxy SIII ដោយ ធ្វើការរចនាម៉ូតឡើង បន្ថែមនូវចំណុចល្អៗលើស Galaxy SII។ ទូរស័ព្ទ Samsung Galaxy SIII បានបំពាក់នូវសារធាតុមានគុណភាពខ្ពស់ ដោយរូបរាងរបស់វាស្រោបដោយសារធាតុសេរ៉ាមីក ហើយវាប្រហែលជាមានទំហំធំ ជាងមុនបន្តិច ដោយសារតែ បច្ចេកវិទ្យាបង្ហាញរូបភាពលើអេក្រង់របស់វាធំជាងមុន ហើយសម្រាប់រូបភាពដែលបានបង្ហាញដល់មិត្តអ្នកអាននេះ មិនមែនជារូបភាពពិតនោះទេ ដោយ សារថាខាងក្រុមហ៊ុនមិនទាន់ឲ្យយើងបង្ហាញរូបភាពពិតរបស់ទូរ័ព្ទ Samsung Galaxy SIII នោះទេ។
នៅផ្នែកខាងក្នុងទូរស័ព្ទនេះ មានបំពាក់ទៅដោយ processor ប្រភេទ quad-core ស៊េរីថ្មី ប្រហែលជា Exynos ថ្មី ហើយ ចំណែកឯ ល្បឿនរបស់វាវិញ ត្រូវបានគេរំពឹងថា ចាប់ពីចន្លោះ 1.5 ទៅ 1.8 GHz។
អង្គចងចាំរបស់ទូរស័ព្ទយើងឃើញថា វាមាន RAM ទំហំ 2GB និងអង្គចងចាំប្រហែលជា16 ឬក៏ 32 GB។
អេក្រងរបស់វាមានទំហំប្រហែលជា ៤,៥ ទៅ៤,៨ អ៊ីញ ប្រភេទ Super AMOLED HD អាចបង្ហាញ រូបភាពក្នុងកម្រិត 720x1280ភិកសែល ហើយប្រសិនបើវាមានអេក្រង ទំហំ ៤,៨អ៊ីញ ទំហំរបស់វានឹង ធំជាង Galaxy S II។
ប្រភេទកាំមេ់រ៉ា ខាងខ្នងទំហំ ១២ម៉េហ្គាភិកសែលជាមួយ LED, ឬក៏ dual-LED flash អាចថត វីដេអូបានក្នុង កម្រិត 1080p។
ការភ្ជាប់បច្ចេកវិទ្យាៈ ទូរស័ព្ទ មានភ្ជាប់បច្ចេកវិទ្យា2G, 3G និង 4Gដំណើរការរបស់វា នឹងមានល្បឿនតាម 4G ឆ្លងកាត់តាមបណ្តាញ HSPA+ និងដំណើរការ ដោយប្រព័ន្ឋ ប្រតិបត្តិការ Android 4 Ice Cream Sandwich។
បើយោងទៅតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ទូរស័ព្ទSamsung Galaxy SIII អាចនឹងបង្ហាញខ្លួន នៅក្នុងចុងឆ្នាំ ឆ្នាំ២០១២នេះ៕
No comments:
Post a Comment