នាវាកម្សាន្ត COSTACONCORDIA ដែលបានលិចនៅក្បែរកោះអ៊ីតាលី GIGLIO កាលពីថ្ងៃទី១៣ មករាកន្លងមកនេះ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើន ហើយត្រូវបានរកឃើញសាកសព្វជាបន្តបន្ទាប់នោះ ឥឡូវបើតាមក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃទី២២ នេះថា សាកសព្វជនរងគ្រោះចំនួន៥នាក់ទៀតហើយដែលត្រូវបានរកឃើញ ក្នុងចំណោមសាកសពមនុស្សទាំង៥នាក់ដែលទើបរកឃើញ៣នាក់ក្នុងជាន់ទី៣របស់នាវាពេលពួកអ្នកមុជទឹកចូលទៅទីនោះ ។ ចំណែកសាកសពមនុស្ស២នាក់ទៀតប្រកាសរកឃើញដោយរចនាសម្ព័ន្ធដែលសម្របសម្រួលការរុករកពួកអ្នកបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ មករា នាវាកំម្សាន្ត COSTA CONCORDIA ដឹកមនុស្ស៤.២២៩នាក់ក្នុងនោះមានអ្នកទេសចរ៣.២០០នាក់ មានសញ្ជាតិផ្សេងគ្នាដល់៦០ និងសមាជិកក្រុមនាវិក១.០០០នាក់បានលិចពេលនាវានោះបុកប៉ះនឹងផ្ទាំងថ្មមួយនៅជិតកោះGIGLIO របស់អ៊ីតាលី៕
No comments:
Post a Comment