ម្ចាស់មេដាយមាសហែលសេរីចម្ងាយ៤០០ម៉ែត្រអូឡា ពិកឆ្នាំ២០០៤របស់បារាំងរូបនេះបានលាឈប់ពីការប្រកួតនានាកាលពី ឆ្នាំ២០០៩បន្ទាប់ពីនាងមានផ្ទៃពោះ។ នាងបានវិលត្រឡប់ចូលប្រកួតជាថ្មីកាលពីឆ្នាំទៅវិញដើម្បីត្រៀម ខ្លួនដណ្តើមយកភាពជោគជ័យក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុង ឆ្នាំនេះ ។
ឈ្នះការប្រកួតវគ្គជម្រុះលើកនេះ នាងបានប្រើពេល១នាទីនិង០.១៨វិនាទី។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបានថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណ ដល់គ្រួសារនិងមិត្តភក្តិទាំងអស់ដែលតែងតែមានជំនឿចិត្តលើរូប ខ្ញុំ។ យ៉ាងណាក្តី ការប្រកួតលើកនេះមិនមែនងាយស្រួលទេ ប៉ុន្តែការគាំទ្រពីអ្នកគាំទ្របារាំងដ៏ច្រើនលើសលប់បានជួយ ឱ្យខ្ញុំឈ្នះការប្រកួតនេះ។ កាលពីឆ្នាំ២០០៤នៅទីក្រុងអាតែន វាមានភាពងាយស្រួលជាងនេះ។ កាលនោះខ្ញុំមានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ»។
No comments:
Post a Comment