Wednesday
យោធារុស្ស៊ី២នាក់បានស្លាប់នៅក្នុងគ្រោះធ្លាក់ឧទ្ធម្ភាគចក្រ
ឧទ្ធម្ភាគចក្រធុន KA-52 មួយគ្រឿងរបស់កងទ័ពរុស្ស៊ីបានធ្លាក់នៅក្នុងតំបន់ TVER ដែលមានចម្ងាយ ២៣០គីឡូម៉ែត ភាគពាយ័ព្យក្រុងម៉ូស្គូនៅថ្ងៃទី ១២ ខែមិនា ដែលបណ្តាលឲ្យយានិក២នាក់ស្លាប់។ ដែលអ្នកស្លាប់គឺជាអ្នកបើកយន្តហោះ និងជំនួយការអន្កបើកក៏បានស្លាប់បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ឧទ្ធម្ភាគចក្រនេះបានធ្លាក់ពេលហោះហើរហ្វឹកហាត់កាលពីថ្ងៃទី១២ មីនា នាវេលាម៉ោង២១ម៉ោងក្នុងស្រុក ក៏ប៉ុន្តែកន្លែងឧទ្ធម្ភាគចក្រនេះធ្លាក់អាចកំណត់ដឹងរហូតដល់ព្រឹកថ្ងៃទី១៣ មីនា ។ គួរបញ្ជាក់ផងដែរថាគ្រោះធា្លក់យន្តហោះនេះបានកើតមានជាញឹកញាប់នៅក្នុងប្រទេសរុស្ស៊ី ក៏ប៉ុន្តែយោងតាមអ្នកជំនាញការយោធាម្នាក់ថា នេះជាលើកដំបូងហើយដែលឧទ្ធម្ភាគចក្រធុន KA-52 បានធ្លាក់ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment