Contact me

Contact  me
 

Friday

ជប៉ុនបំពាក់អាវុធកាពារម៊ីស៊ីល

0 comments
ជប៉ុន បានប្រកាសថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការរៀបចំ ប្រព័ន្ធការពារម៉ីស៊ីល ខណៈដែលមានការបាញ់គ្រាប់ រ៉ុក្កែតរបស់កូរ៉េខាងជើងផ្ដើមឡើង  ស្របពេលដែល ប្រទេសកូរ៉េខាងជើង បានគ្រោងនឹងបាញ់បង្ហោះផ្កាយរណប ទៅកាន់ដងតារាវិថី នៅពាក់កណ្ដាលខែ មេសា ខាងមុខនេះ ។ ប៉ុន្ដែក្រោមការឃ្លាំមើលពី បណ្ដាប្រទេសមហាអំណាច កំពុងសម្លឹងមើលអំពីសកម្មភាពរបស់ កូរ៉េខាងជើង ហើយពួកគេក៏ព្រួយបារម្ភ ចំពោះបញ្ហានេះដែរ ព្រោះអាចនឹងមិនមែនរឿង ធម្មតា នោះទេ បើសិនជា ប្រទេសកូរ៉េខាងជើង បាញ់គ្រាប់រ៉ុក្កែតនោះ ។ស្របពេលមានព័ត៌មាន ពាក់ព័ន្ធនឹងការបាញ់បង្ហោះនេះដែរ ប្រទេសហ្វីលីពីន ក៏បានអំពាវនាវ ឱ្យមានការអន្ដរាគមន៍ ពីសហរដ្ឋអាមេរិកដែរ ដើម្បីបញ្ចៀសបញ្ហាកើត ឡើងនាពេលខាងមុខ ។
គួរបញ្ជាក់ឡើងវិញថា ការបញ្ចេញសកម្មភាពប្លែកៗ របស់ប្រទេសកូរ៉េខាងជើង ជាសញ្ញាមួយដែលបង្ហាញឱ្យដឹង សម្រាប់កិច្ចប្រជុំកំពូល ស្ដីអំពីនុយក្លេអ៊ែរ ដែលនឹង ធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងខែនេះ ។
លោក ណាវគី តាណាកា “Naoki Tanaka” រដ្ឋន្ដ្រីក្រសួងពារពារប្រទេសជប៉ុន បានថ្លែងថា “ខ្ញុំបានបញ្ជាឱ្យ មន្ដ្រីរបស់ខ្ញុំរៀបចំពង្រាយប្រព័ន្ធបាញ់ ទម្លាក់គ្រាប់រ៉ុក្កែត រួចរាល់ហើយ ដើម្បីទប់ស្កាត់បញ្ហានេះ គឺប្រព័ន្ធ PAC-3 និង Aegis ” ៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១