Contact me

Contact  me
 

Tuesday

ប្រលងរូបថតសារព័ត៌មានអ្នកការសែតរ៉យទ័រទទួលបានជ័យលាភី

0 comments
កាលពី​​ថ្ងៃទី​​​​២៥ មីនាគណៈកម្មាធិការ​​រៀបចំ​​​ការ​​​ប្រកួត​ប្រជែង​​​រាយ​ការណ៍​​​​​ថារូប​ថត​ពី​សង្គ្រាម​​​​នៅ​លីប៊ី​​របស់​​អ្នក​កាសែត​​​ឈ្មោះ​​​GORAN TOMASEVIC ​ធ្វើ​​ការ​ឱ្យ​​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​​​រ៉យ​ទ័រ​​​​ដណ្តើម​​​បាន​ជោគជ័យ​​​​ក្នុង​ការ​​ប្រឡង​​​រូប​ថត​​​សារព័ត៌​មាន​​​អន្តរជាតិ​​នៅ​​ប្រទេស​​ចិន ។​ការ​ប្រឡង​​រូប​ថត​សារព័ត៌​មាន​​​​អន្តរជាតិ​​​លើក​ទី​​​៨​នោះដែល​​​ឆ្នាំនេះ​ស្ថិត​​​ក្រោម​​​ប្រធានបទ​​ «​​សន្តិភាព​និង​ការ​អភិវឌ្ឍន៍» ​ពួកអ្នក​​ថត​រូប​​សារព័ត៌​មាន​​​អន្តរជាតិ​​១១​នាក់ ​និង​អ្នក​​ថតរូប​​​សារ​ព័ត៌​មាន​​​ចិន​​៥​​នាក់​ ​ជា​អ្នក​ឈ្នះ​​​​ពាន​រង្វាន់​​ក្នុង​ប្រភេទ​​​​រូប​ថត​ចំនួន​​៨​ប្រភេទ​ ដូចជា​រូបថត​​​ពី​ជីវិត ពីសង្គ្រាម ​ពី​ធម្មជាតិ​ និង​​វប្បធម៌ ។ នេះ​​ជាការ​​​​គូស​បញ្ជាក់​​​​​របស់​​លោក​​​យូនី​​ញ ​ប្រធាន​​​​គណៈ​​កម្មា​ធិការ​​​រៀបចំ​​ការ​ប្រឡង​​ក្នុង​​ឱ​កាស​​​​នៃ​​សន្និសីទ​​សារព័ត៌​មាន​​​​មួយ​​នៅទីក្រុង​​​ហង់​​ហ៊្សូ ទី​​ប្រជុំ​ជន​​​​ខេត្ត​ហ្សេយ៉ាង ។​
​អ្នក​កាសែត​​​​​​រូប​ថត​​ជាង​២.៣០០​​​នាក់​មក​​ពី​ប្រទេស​​​និងតំបន់​​ជាង​៥០​​​ បាន​បញ្ជូន​​​​រូប​ថត​​ ៣០.០០០​​សន្លឹក​​​ចូល​​​រួម​ក្នុង​​ការ​ប្រឡង​​​​នេះ ។ ​
អ្នក​កាសែត​​​​រូបភាព​​បរទេសបាន​​ចូល​​រួម​​​ច្រើន​​បំផុត​​​​ក្នុង​​ការ​​ប្រឡង​​​​រូប​ថត​​​​​​នេះ​គឺ​​​ដល់​ទៅ​​៦០% ៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១