Contact me

Contact  me
 

Friday

ប្រជាជនសហរដ្ឋអាមេរិកបានប្រមូលកាកសំនល់ផ្ទះសំបែងដែលរងគ្រោះដោយសារព្យុះថូណាដូ

0 comments
ប្រជាជនសហរដ្ឋអាមេរិកដែលបានទទួលរងគ្រោះដោយសារតែខ្យល់ព្យុះដ៏កំណាច
បានបោកបក់រដ្ឋចំនួន៦នៅភាគខាងលិច និងភាគខាងត្បូង សហរដ្ឋអាមេរិក បានចាប់ផ្តើម ប្រមូលកាកសំណល់ បណ្តើរៗហើយនៅថ្ងៃ ព្រហស្បតិ៍ ទី០១ ខែមីនា បន្ទាប់ពីព្យុះកំណាច ថូណាដូ បានវាយប្រហារយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងរហូតដល់ ១៣នាក់ផងដែរ។ នេះបើតាមការផ្សាយព័ត៌មាន ពីទូរទស្សន៍ Channel News Asia ដោយដកស្រង់ពីព័ត៌មាន ប្រចាំតំបន់កើតហេតុ។ចំពោះមនុស្សស្លាប់ចុងក្រោយម្នាក់នោះ គឺជាបុរសវ័យ ៥៣ឆ្នាំដែលរស់នៅរដ្ឋ កាន់សាស់ ដែល គាត់បានស្លាប់ ដោយសារតែរងរបួស បន្ទាប់ពីផ្ទះរបស់គាត់ បានរលំបាក់សង្កត់ពីលើតែម្តង ហើយបានស្លាប់បន្ទាប់ពីក្រុមជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ស្ថិតនៅក្រុង ហាវេយ៍វីឡេ។ នេះបើតាមការបញ្ជាក់ ពីសារព័ត៌មាន ប្រចាំតំបន់នោះ៕

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១