Justin Roseបានក្លាយជាម្ចាស់ពានរង្វាន់ឆ្នាំ២០១២របស់កម្មវិធី WGC - Cadillac Championship ដែលស្ថិតក្នុងទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី១១មីនា។Justin Roseឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប ១៦អាន់ឌ័រ ២៧២ យកឈ្នះពានជើងឯកព្រមទាំងទទួលបានទឹកប្រាក់រង្វាន់ ១លាន៤សែនដុល្លារ ។ ហើយលោកបានបញ្ជាក់ថា៖«ខ្ញុំដឹងថា ការប្រកួតរបស់ខ្ញុំពិតជាបានល្អតាំងពីដំបូងមកម៉្លេះ។ ខ្ញុំមានអារម្មណ៍ថា អ្វីមួយល្អពិតជានឹងកើតឡើងមិនខាន»។
ចំនែកឯចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករBubba Watsonដែល ឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប ១៥អាន់ឌ័រ ២៧៣និងទទួលបានទឹកប្រាក់រង្វាន់ ៨៤ម៉ឺន៥ពាន់ដុល្លារនាំមុខលើកីឡាករអៀឡង់ខាងជើងរ៉ូរី ម៉ាកអ៊ីលរ៉យ ដែលបញ្ចប់ជុំផ្តាច់ព្រ័ត្រធ្វើបានពិន្ទុ ៥អាន់ឌ័រ ប៉ា ៦៧។ សរុបលទ្ធផល៤ជុំប្រកួតគេធ្វើបាន ១៤អាន់ឌ័រ ២៧៤ទទួលបានទឹកប្រាក់រង្វាន់ ៥១ម៉ឺន៦ពាន់ដុល្លារ ។
No comments:
Post a Comment