Contact me

Contact  me
 

Thursday

លោកព្រាប សុវត្តិ

0 comments

លោកព្រាប សុវត្តិ បានរៀបអាពាហ៍ពិពាហ៍ជានឹងនារីម្នាក់ឈ្មោះ ឡុង ស្រីមន្ត ដែលមានកូនប្រុសចំនួន ៣នាក់។ លោកព្រាប​សុវត្តិ ជាតារាចម្រៀងល្បីល្បាញតែមួយគត់ក្នុងចំណោមតារាចម្រៀងជា ច្រើននៅក្នុងប្រទេសកម្ពុជា។ គាត់បានចាប់់ផ្តើមចេញច្រៀងជាមួយអាជីបរបស់គាត់នៅអាយុ ២០ឆ្នាំ ​ហើយនឹងគាត់នៅ តែបន្តកិត្តិស័ព្ទដល់ពេលបច្ចុប្បន្ន និងគាត់មានប្រជាប្រិយនុភាពជាមួយប្រជាជនខ្មែរយើង។ មានតែផលិតកម្មខ្មែរតែមួយគត់ដែលគាត់បានធ្វើការជាមួយផលិតកម្ម ហង្សមាស។​
លោក ព្រាប សុវត្តិ កំពុងតែទទួលការជោគជ័យក្នុងអាជីបជាអ្នកចម្រៀង តាំងពីគាត់បាន ចាប់ផ្តើមនូវអាជីបជាង១០អាជីបទៀតនោះ។ គាត់នៅតែថតដាក់ ស៊ីដី វីស៊ីឌី និងឌីវីឌី រាប់ រយសម្រាប់ផលិតកម្ម រស្មីហង្សមាស។ ហើយគាត់បានបើកជំនួញផ្ទាល់ខ្លួនមួយ គឺហាង កាត់សក់ និងភោជនីយដ្ឋាន។
បន្ទាប់ពីបានលឺដំណឹងនេះ ខ្ញុំពិតជាមិនចង់ជឿទេថា ប្រទេសកម្ពុជាពិតជាមានតារា ចម្រៀងល្បីៗ ដូចជាអ្នកចម្រៀង លោកព្រាប សុវត្តិជាដើម។ លោក ព្រាប សុវត្តិ ក្រៅពីអា ជីបជាអ្នកចម្រៀង លោកក៏អាចចំអិនអាហារសម្រាប់ក្រុមគ្រួសាររបស់គាត់ដ៏​ឈ្ងុយឆ្ងាញ់ថែមទៀតផង។​ ដូច្នេះ គាត់មិនមានតែអាជីបជាអ្នកចម្រៀងតែមួយមុខនោះទេ ប៉ុន្តែផ្ទុយមកវិញគាត់ក៏មានទេពកោសល្យជាច្រើនទៀតដូចជា ការចំអិនអាហារដ៏ឆ្ងាញ់ទៀតផង។
រៀបរៀង ដោយរដ្ឋា

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១