កាលពីថ្ងៃ សៅ ទី២២ ខែ មករា ឆ្នាំ ២០១២ ម្សិលមិញនេះ វេលាម៉ោង ៥ល្ងាច មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅភូមិ បឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ក្រុង ព្រះសីហនុ។ ជនរងគ្រោះឈ្មោះ ឆាត ស្រីកែវ ភេទស្រីមានអាយុ ១៨ឆ្នាំ ជាសិស្សនៅសាលាវិទ្យាល័យហ៊ុន សែនព្រៃនប់ រៀនថ្នាក់ទី១០”ក” ដោយនាងបានធ្វើដំណើរពីលិច ទៅកើត ក្នុងគោលបំណងទៅចុះឈ្មោះ ចូលរៀនកុំព្យូទ័រ ប៉ុន្តែនៅពេលមកដល់ចំនុចកើតហេតុ ស្រាប់តែមានម៉ូតូមួយបើកក្នុងល្បឿន យ៉ាងលឿន ក្នុងទិសដៅ បញ្ច្រាសគ្នា គឺពីកើតទៅ លិច ខណៈពេលនោះ ស្រាប់តែមកបុកជនរងគ្រោះពេញមួយទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះសន្លប់នៅនឹងកន្លែង។ តាមសម្តីអ្នកនៅកន្លែងកើតហេតុខាងលើបាននិយាយថា មុនពេលកើតហេតុ លោកបានឃើញម៉ូតូ ម៉ាកWave ពណ័ក្រហម បើកដោយជនរងគ្រោះ ឆាត ស្រីកែវ នៅពេលដល់កន្លែង លោកបានឃើនាងហាក់បីដូចជា រេចង្គូចកេចនឹងអ្វីម្យ៉ាង ខណះពេលនោះម៉ូតូមួយទៀតដែលមានអ្នកជិះចំនួន ៣ អ្នកក៏មកបុកពីមុខម៉ូតូរបស់នាងពេញមួយទំហឹងតែម្តង។ ជនរងគ្រោះខាងលើត្រូវចំស្មា និងកខាងក្រោយ ដែលបណ្តាលអោយនាងដួលសន្លប់។ ឯជនបង្កហេតុទាំងអស់គ្មានរងរបួសអ្វីទេ។ ។បន្ទាប់មកម៉ូតូជនរងគ្រោះ និងម៉ូតូអ្នកបង្កហេតុបានបញ្ជូនទៅ ប៉ុសប៉ូលីស សាលាស្រុកព្រៃនប់ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment